ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំងជំនាញ សហការជាមួយអាជ្ញាធរមូលដ្ឋាន បង្ក្រាបករណីលួច និងទទួលផលចោរកម្ម ឃាត់ខ្លួនមនុស្ស ០៣នាក់ ម៉ូតូ ១៦គ្រឿង

3 ឆ្នាំ មុន
  • កំពង់ស្ពឺ

កំពង់ស្ពឺ៖ ករណីបង្ក្រាបបទល្មើសនេះ បានធ្វើឡើង កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ នៅចំណុចមុខរោងចក្រ ផាកហែនប៊ែក ស្ថិតនៅភូមិព្រីង ឃុំរលាំងចក…

កំពង់ស្ពឺ៖ ករណីបង្ក្រាបបទល្មើសនេះ បានធ្វើឡើង កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ នៅចំណុចមុខរោងចក្រ ផាកហែនប៊ែក ស្ថិតនៅភូមិព្រីង ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ​។ ​

ប្រតិបត្តិការនេះ ធ្វើឡើង​ដោយ​កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង និងកម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាប​បទល្មើស ដឹកនាំកម្លាំងដោយលោកវរសេនីយ៏ឯក ទិត្យ វណ្ណៈ មេបញ្ជាការរង ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស ព្រមទាំង​មានការសម្របសម្រួលពីលោកជំទាវ ចាតសូ រស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ។

កម្លាំងសមត្ថកិច្ច​ បានឃាត់ខ្លួនជនសង្ស័យ ម្នាក់ ឈ្មោះ កែវ ស៊ីថា ភេទស្រី អាយុ ២០ឆ្នាំ មុខរបរធ្វើការរោងចក្រ មានទីលំនៅភូមិបាក់ធ្មេញ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ពីបទលួចម៉ូតូ និង​ឃាត់ខ្លួនជនសង្ស័យ ចំនួន ០២នាក់​បន្ថែមទៀត ពីបទទទួលផលចោរកម្ម​៖ ១-ឈ្មោះ ជា ភា ភេទប្រុស អាយុ ៣៤ឆ្នាំមុខរបរទិញលក់ម៉ូតូ មានទីលំនៅ​ភូមិមហាទំពាំងទី១ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ​។ ២-ឈ្មោះ ស៊ិន រិន្ទដេត ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរ​ទិញលក់ម៉ូតូ មានទីលំនៅភូមិ​ឃុំ​ជាមួយគ្នា។

កម្លាំងសមត្ថកិច្ចចម្រុះ ក៏បាន​ដកហូតម៉ូតូចំនួន ១៦គ្រឿង ដែល​មានការសង្ស័យពីបទលួច និងទទួលផលចោរកម្ម។

ជនសង្ស័យ និង​ម៉ូតូ ត្រូវ​បានបញ្ជូនទៅ​បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕ ដោយ៖ វង្ស សន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ