ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹង​ទឹកត្នោតជូរ​បើក​ម៉ូតូ​កង់​បី​ឥណ្ឌា បុក​ប្រជា​ការពារ​នៅ​គោលដៅ​បម្រាម​គោចរ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើក​ម៉ូតូ​កង់​បី​ឥណ្ឌា​ទៅ​ផឹក​ទឹកត្នោតជូរ​នៅ​អូ​តែ​ល​សុខា ពេល​ត្រលប់​មក​វិញ​ក៏​ឃើញ​សមត្ថកិច្ច​រួម​នឹង​ប្រជា​ការពារ​កំពុង​តែ​ដាក់​បារាស​បម្រាម​គោចរ​ក៏​ភ័យ​ស្លន់ស្លោ​ពេក​ជ្រុល​ទៅ​បុក​ប្រជា​ការពារ​ម្នាក់​បណ្តាល​ឲ្យ​រង​របួសធ្ងន់​ដួល​សន្លប់​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​យប់​ថ្ងៃ​ទី​០៤ ខែមេសា​ឆ្នាំ​២០២១ តាម​បណ្តោយ​ផ្លូវ​មាត់ទន្លេ​សុខា នៅ​ចំណុច​មុខ​វត្ត​ចាស់ ស្ថិត​នៅ​ក្នុង​សង្កាត់​ជ្រោយចង្វារ…


រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើក​ម៉ូតូ​កង់​បី​ឥណ្ឌា​ទៅ​ផឹក​ទឹកត្នោតជូរ​នៅ​អូ​តែ​ល​សុខា ពេល​ត្រលប់​មក​វិញ​ក៏​ឃើញ​សមត្ថកិច្ច​រួម​នឹង​ប្រជា​ការពារ​កំពុង​តែ​ដាក់​បារាស​បម្រាម​គោចរ​ក៏​ភ័យ​ស្លន់ស្លោ​ពេក​ជ្រុល​ទៅ​បុក​ប្រជា​ការពារ​ម្នាក់​បណ្តាល​ឲ្យ​រង​របួសធ្ងន់​ដួល​សន្លប់​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​យប់​ថ្ងៃ​ទី​០៤ ខែមេសា​ឆ្នាំ​២០២១ តាម​បណ្តោយ​ផ្លូវ​មាត់ទន្លេ​សុខា នៅ​ចំណុច​មុខ​វត្ត​ចាស់ ស្ថិត​នៅ​ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ​។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ជ្រោយចង្វារ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ខាងលើ​នេះ​គឺ​កម្លាំង​ចម្រុះ​របស់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វារ​បាន​ដាក់​បារាស់​ត្រួតពិនិត្យ​បម្រាម​គោចរ​នៅ​មុខ​វត្ត​ចាស់​ហាមឃាត់​អ្នក​ធ្វើ​ដំណើរ​លើស​ម៉ោង​កំណត់​ដើម្បី​ដកហូត​ម៉ូតូ និង​រថយន្ត​ទៅ​រក្សា​ទុក ចំណែក​អ្នកបើកបរ​ត្រូវធ្វើ​ចេ​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ ស្រាប់តែ​មាន​បុរស​ម្នាក់​បើក​ម៉ូតូ​កង់​បី​ឥណ្ឌា ពណ៌​ខ្មៅ បើកបរ​តាម​បណ្តោយ​ផ្លូវ​មាត់ទន្លេ​អូ​តែ​ល​សុខា​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង។

លុះ​ពេល​ដែល​បើក​មក​ដល់​កន្លែង​ដាក់​បារាស់​ភ័យ​ស្លន់ស្លោ​ពេក​បាន​ជិះ​ទៅ​បុក​បារាស់​សមត្ថកិច្ច​បណ្តាល​ឲ្យ​ត្រូវ​ចំ​ប្រជា​ការពារ​ម្នាក់​ដួល​សន្លប់​ត្រូវ​បាន​កងកម្លាំង​ប​ញ្ចូ​ន​ទៅ​កាន់​មន្ទីរពេទ្យ​ដែល​នៅ​ក្បែរ​នឹង​កន្លែង​កើតហេតុ​។ បុរស​ពី​កើតហេតុ​បុរស​ជា​អ្នក​បើក​ម៉ូតូ​កង់​បី​ឥណ្ឌា​បាន​និយាយ​ប្រាប់​ថា គឺ​គាត់​មក​ពី​កំដរ​បុណ្យសព​ឪពុក​ស្លាប់ តែ​ពិបាកចិត្ត​ពេក​ក៏​ជិះ​ទៅ​អូ​តែ​ល​សុខា​ដើម្បី​ផឹកទឹក​ត្នោត​កុំ​ឲ្យ​ពិបាកចិត្ត ពេល​ផឹក​ស្រវឹង​ជិះ​មក​វិញ​ក៏​ជួប​រឿង​បែប​នេះ​តែ​ម្តង​មិន​មាន​បំណង​ចង់​បុក​ប្រជា​ការពារ​នោះ​ទេ​។ ក្រោយ​ពេល​កើតហេតុ​ខាងលើ​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​យក​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វារ​ដើម្បី​សួរនាំ​ជា​បន្ត​ទៅ​ទៀត​៕ ដោយ ៖ យឹ​ម ឈឿ​ន​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ