ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រេ​ស៊ី​ល​ស្វែងរក​ជំនួយ​១​ពាន់​លាន​ដុល្លារ ដើម្បី​ទប់ស្កាត់​ការ​កា.ប់​បំផ្លាញ​ព្រៃឈើ​នៅ​អា​ម៉ា​ហ្សូ​ន

2 ឆ្នាំ មុន

ប្រេ​ស៊ី​ល ៖ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ប្រទេស​ប្រេ​ស៊ី​ល​ចង់បាន​ថវិកា​ចំនួន​១​ពាន់​លាន​ដុល្លារ ដែល​ជា​ជំនួយ​បរទេស​ពី​បណ្តា​ប្រទេស​នានា​រួម​ទាំង​សហរដ្ឋអាមេរិក​ផង ដើម្បី​ជួយ​កាត់​បន្ថយ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​ព្រៃ​អា​ម៉ា​ហ្សូ​ន​។ នេះ​បើ​តាម​ការ​ចេញពី​ផ្សាយ​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters​។ លោក​រដ្ឋមន្ត្រី Ricardo Salles…

ប្រេ​ស៊ី​ល ៖ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ប្រទេស​ប្រេ​ស៊ី​ល​ចង់បាន​ថវិកា​ចំនួន​១​ពាន់​លាន​ដុល្លារ ដែល​ជា​ជំនួយ​បរទេស​ពី​បណ្តា​ប្រទេស​នានា​រួម​ទាំង​សហរដ្ឋអាមេរិក​ផង ដើម្បី​ជួយ​កាត់​បន្ថយ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​ព្រៃ​អា​ម៉ា​ហ្សូ​ន​។ នេះ​បើ​តាម​ការ​ចេញពី​ផ្សាយ​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters​។

លោក​រដ្ឋមន្ត្រី Ricardo Salles បាន​ថ្លែង​ឱ្យ​ដឹង​ថា ផែនការ​នេះ​មាន​ចំនួន ១​ពាន់​លាន​ដុល្លារ​ដើម្បី​ប្រើប្រាស់​ក្នុង​រយៈពេល​១២​ខែ​។ ប្រសិនបើ​ធនធាន​ទាំងនោះ មាន​សម្រាប់​ប្រើ​ក្នុង​កម្មវិធី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នេះ​ពិត​ប្រា​ដក​មែន​។ នោះ​យើង​អាច​ប្តេជ្ញា​កាត់​បន្ថយ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ពី​ចន្លោះ ៣០% ទៅ ៤០% ក្នុង​រយៈពេល​១២​ខែ​។

ប្រទេស​ប្រេ​ស៊ី​ល​កំពុង​រង​ការ​រិះគន់​យ៉ាង​ខ្លាំង ចំពោះ​ការ​ខ្វះ​សមត្ថភាព​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ព្រៃ​អា​ម៉ា​ហ្សូ​ន ដែល​ជា​ព្រៃធំ​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក​។ ខណៈ​ដែល​លោក​ប្រធានាធិបតី​ប្រេ​ស៊ី​ល Jair Bolsonaro ធ្លាប់​បាន​លើក​ឡើង​ថា លោក​ចូល​ចិត្ត​ធ្វើ​អាជីវកម្ម​ធនធានសេដ្ឋកិច្ច​ព្រៃឈើ​ជា​ជាង​ការ​ការពារ​វា​។ ហើយ​លោក​ក៏​ធ្លាប់​បាន​បញ្ជូន​កងទ័ព​ដើម្បី​ព្យាយាម​ដោះស្រាយ​បញ្ហា​នោះ​ផង​ដែរ ប៉ុន្តែ​ទទួល​ជោគជ័យ​តិចតួច​បំផុត​។

លោក Ricardo Salles

លោក Salles បាន​និយាយ​ថា​ថវិកា​ចំនួន ១ ភាគ ៣ នឹង​ត្រូវ​ប្រើ​ដើម្បី​ចាត់វិធានការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ដោយ​ផ្ទាល់​។ ខណៈ​នៅ​សល់ ២ ភាគ ៣ ទៀត​នឹង​ត្រូវ​ប្រើប្រាស់​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ដើម្បី​ផ្តល់​ឱកាស​ការងារ​ផ្សេង​ទៀត ដល់​ប្រជាជន​ដែល​ធ្លាប់​ទទួលផល​ប្រយោជន៍​ពី​ការ​កាប់​បំផ្លាញ​ព្រៃឈើ​។

លោក​បាន​បន្ថែម​ទៀត​ថា លោក​បាន​ស្នើ​សុំ​ថវិកា​ជំនួយ​ពី​សហរដ្ឋអាមេរិក និង​ន័​រវេ​ស​ផង​ដែរ​ប្រសិនបើ​ពួក​គេ​ចង់​សហការ​។ ហើយ​ប្រសិនបើ​ការ​ស្វែងរក​ជំនួយ​មិន​ទទួល​ផ្លែផ្កា​ទេ​។ ប្រេ​ស៊ី​ល​នឹង​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព​ជាមួយ​ធនធាន​ដែល​មាន​ស្រាប់​។ ប៉ុន្តែ​លោក​មិន​អាច​ប្តេជ្ញា​បាន​ថា វា​អាច​ជួយ​កាត់​បន្ថយ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​បាន​ដល់​កម្រិត​ណា​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ