ខេត្តកោះកុង ៖ តាមសេចក្តីរាយការណ៍ឲ្យដឹងថា កាលពីរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចនគរបាលក្រុងខេមរភូមិន្ទ បានធ្វើការឃាត់ខ្លួនយុវសិស្សសាលាចំនួន៥នាក់ ពាក់ព័ន្ធករណីប៉ុនប៉ងប្រើផ្គាក់ នឹងដុំថ្មទៅកា.ប់ប្រ.ហារគ្រូបង្រៀនដល់សាលា ។
ក្មេងទំនើង និងសិស្ស៥នាក់ខាងលើនោះមាន ១-ឈ្មោះ ធន់ វុធថា ហៅ ថុន វុត្ថា ហ៊ូវ វុត្ថា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ជាក្មេងទំនើង រស់នៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ជាអ្នកកាន់កាំបិតផ្គាក់ ២-ឈ្មោះ រឹម ថាវ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរជាសិស្ស មានទីលំនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែងក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង អ្នកបើកម៉ូតូ ចូលរួមធ្វើសកម្មភាព ៣-ឈ្មោះ កូន សើគីរីន ភេទប្រុស អាយុ១៦ ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរសិស្ស ទីលំនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ជាអ្នកបើកម៉ូតូចូលរួមធ្វើសកម្មភាព ៤-ឈ្មោះ រឿន តុលា ភេទប្រុស អាយុ១៧ ឆ្នាំ មុខរបរកម្មកររោងចក្រ ជាក្មេងទំនើង មានទីលំនៅភូមិទួលគគីរ ឃុំទួលគគឺរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង ជាអ្នកកាន់កាំបិតប៉័័ងតោ និង៥-ឈ្មោះ ធឿន ប៊ុនថាំ ហៅអាប៉ែត ភេទប្រុស អាយុ១៦ ឆ្នាំ មុខរបរសិស្ស ទីលំនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ជាអ្នកបើកម៉ូតូចូលរួមធ្វើសកម្មភាព ។
សេចក្តីរាយការណ៍បន្តថា កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ ក្រុមយុវសិស្ស នឹងក្មេងទំនើង៥ នាក់នោះ បានយកដុំថ្ម កាំបិតបុ័ង តោ នឹងផ្គាក់ ប៉ុនប៉ងប្រើអំពើហិ.ង្សាទៅលើឈ្មោះ ណាវ សារិទ្ធភេទប្រុស អាយុ២៣ឆ្នាំ មុខរបរគ្រូបង្រៀនភាសាអង់គ្លេស មានអាស័យដ្ឋាននៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង នៅចំណុចមាត់សមុទ្រ ។ ប៉ុន្តែសកម្មភាពនោះមិនទាន់បង្កឲ្យមានរបួសស្នាមដល់ជនរងគ្រោះនៅឡើយទេ ត្រូវបានកម្លាំងទប់ស្កាត់ទាន់ បណ្តាលឲ្យក្មេងទំនើង នឹងសិស្ស នាំគ្នារត់គេចខ្លួនបាត់អស់ ។
លុះនៅល្ងាចថ្ងៃទី៥ ខែមេសា ទើបសមត្តកិច្ចនគរបាលក្រុងខេមរិន្ទ បានធ្វើការឃាត់ខ្លួនក្មេងទំនើង នឹងសិស្ស៥ នាក់ ។ ក្រោយពេលឃាត់ខ្លួនពួកគេបានសារភាពចំពោះ មុខសមត្តកិច្ចថា មូលហេតុដោយសារពួកគេទាំង៥នាក់ បានទៅសុំបារីពីគ្រូបង្រៀនជក់ តែជនរងគ្រោះឆ្លើយថា (គ្មាន) ទើបបណ្តាលឲ្យពួកគេខឹង នឹងកើតជាគំនុំលើកគ្នាប៉ុនប៉ងកាប់ប្រហារគ្រូបង្រៀនភាសាអង់គ្លេសនោះ ។ ក្មេងទំនើង នឹងសិស្ស៥នាក់រួមទាំងវត្ថុតាងកាំបិតបុ័ងតោ នឹងផ្គាក់ សមត្តកិច្ចបានកសាងសំណុំរឿងតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ