ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរណាស់! បុរសខ្មែរវ័យ៣៥ ឆ្នាំម្នាក់ទៀតហើយត្រូវកូវីដ-១៩ឆក់យកជីវិត

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ប្រកាស​នៅ​មុន​នេះ​បន្តិច​ថា មាន​បុរស​ជនជាតិ​ខ្មែរ​ម្នាក់​ អាយុ​៣៥​ឆ្នាំ បានទទួលមរណភាព ដោយសារ​ជំងឺ​កូ​វី​ដ – ​១៩ ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ប្រកាស​នៅ​មុន​នេះ​បន្តិច​ថា មាន​បុរស​ជនជាតិ​ខ្មែរ​ម្នាក់​ អាយុ​៣៥​ឆ្នាំ បានទទួលមរណភាព ដោយសារ​ជំងឺ​កូ​វី​ដ – ​១៩ ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ។

ក្រសួងសុខាភិបាល បញ្ជាក់នៅថ្ងៃទី ៦ ខែមេសា នេះថា យោងតាម​របាយការណ៍​ពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត បានឱ្យ​ដឹង​ថា បុរស​ជនជាតិ​ខ្មែរ​អាយុ ៣៥​ឆ្នាំ ដែល​រស់នៅ​ភូមិ​ឫស្សី​ចក ឃុំ​ព្រៃ​គ្លេ​ស ស្រុក​មេ​សាង ខេត្តព្រៃវែង បាន​ស្លាប់​បាត់បង់​ជីវិត​មុន​ពេល​មក​ដល់​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ នាថ្ងៃទៅ ៥ ខែមេសា ឆ្នាំ​២០២១ វេលា​ម៉ោង ​១០:២០​នាទី​ព្រឹក ។

អ្នកជំងឺចូលមកដល់មន្ទីរពេទ្យខ្មែរ ​សូ​វៀត នា​ថ្ងៃ​ទី​០៥ ខែមេសា ឆ្នាំ​២០២១ វេលា​ម៉ោង​១០:២០​នាទី​ព្រឹក ក្នុង​ស្ថានភាព​សន្លប់ បាត់បង់​ស្មារតី និង​គ្មាន​សញ្ញា​ជីវិត ប៉ុន្តែ​ក្រុម​គ្រូពេទ្យ​បាន​ព្យាយាម​ជួយ​សង្គ្រោះ​តាម​លក្ខណៈ​បច្ចេកទេស ដោយ​ធ្វើ​ចលនា​បេះដូង​អស់​រយៈពេល​២០​នាទី ប៉ុន្តែ​នៅ​តែ​មិន​អាច​ជួយ​សង្គ្រោះ​អ្នកជំងឺ​ឱ្យ​រួច​ផុត​ពី​សេចក្តីស្លាប់​បាន ដោយ​មានការ​សង្ស័យ​ក្រុម​គ្រូពេទ្យ​បាន​យក​សំណាក​របស់​សព​ ដើម្បី​ធ្វើការ​វិភាគ​រក​វីរុស​កូ​វី​ដ​-១៩ ជា​លទ្ធផល​បាន​បញ្ជាក់ វិជ្ជមាន​វី​សេ​កូដ -១៩ ។

ការ​សន្និដ្ឋាន​របស់​ក្រុម​គ្រូពេទ្យ​ ៖ បុរស​ជនជាតិ​ខ្មែរ​អាយុ ៣៥​ឆ្នាំ ខាងលើ​នេះ​បាន​ស្លាប់​បាត់បង់​ជីវិត​មុន​ពេល​ចូល​មកដល់​មន្ទីរពេទ្យ​ដោយសារ​ជំងឺ​កូ​វី​ដ​-១៩ (Mourant eritrant avec COVID-19) ក្រសួងសុខាភិបាល សូម​ចូលរួម​ចំណែក​សោកស្តាយ​ជា​ពន់ពេក និង​សូម​ចូលរួម​មរណទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី បំផុត​ជាមួយ​ក្រុម​គ្រួសារ​សព្វ​ ។ អាស្រ័យ​ហេតុ​ដូច​បាន​ជម្រាប​ជូន​ខាងលើ​នេះ សូម​សាធារណជន មេត្តា​ជ្រាប​ជា​ព័ត៌មាន​។

សូមបញ្ជាក់៖ គិតត្រឹមព្រឹក ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ អ្នកឆ្លងសរុប ២៨២៤ នាក់ អ្នកជាសះស្បើយ១៧៩៤ នាក់ អ្នកកំពុងព្យាបាល១០០៣ នាក់ អ្នកស្លា.ប់ដោយកូវីដ ១៩ កើនឡើងដល់ ២២ នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ