ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែកបាក់​ពិតប្រាកដ​ហើយ​! សឿ សុធា​រ៉ា ប្រកាស​បើក​បេះដូង​ទទួលយក​ស្នេហា​ថ្មី និង​លើក​ចុង​ក្រោយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រហូត​មក​ទល់​ពេល​នេះ សញ្ញា​នៃ​ការ​បែកបាក់​សម្ព័ន្ធ​ជា​ប្តី​ប្រពន្ធ​របស់​អ្នក​នាង សឿ សុធា​រ៉ា និង​លោក សា​ពូន មី​ដា​ដា កាន់តែ​បើកចំហរ​ជា​សា​ធា​ណៈ…

រាជធានី​ភ្នំពេញ ៖ រហូត​មក​ទល់​ពេល​នេះ សញ្ញា​នៃ​ការ​បែកបាក់​សម្ព័ន្ធ​ជា​ប្តី​ប្រពន្ធ​របស់​អ្នក​នាង សឿ សុធា​រ៉ា និង​លោក សា​ពូន មី​ដា​ដា កាន់តែ​បើកចំហរ​ជា​សា​ធា​ណៈ ក្នុង​ពេល​តារា​រូប​នេះ បាន​ប្រកាស​បើក​បេះដូង​ទទួលយក​ស្នេហា​ថ្មី និង​លើក​ចុង​ក្រោយ​។

ទាំង សឿ សុធា​រ៉ា និង​លោក សា​ពូន មី​ដា​ដា មិន​បាន​បង្ហើប​ឱ្យ​ដឹង​ទេ​ថា ស្នេហា​របស់​របស់​ពួក​គេ​បាន​ឈាន​ដល់​ផ្លូវបំបែក​។ កន្លង​មក កោះសន្តិភាព​ក៏​បាន​សាកសួរ​ទៅ​កាន់​អ្នក​នាង សឿ សុធា​រ៉ា ពាក់ព័ន្ធ​ពី​បញ្ហា​បែកបាក់​គ្រួសារ​នេះ​ផង​ដែរ ប៉ុន្តែ​តារា​រូប​នេះ​នៅ​តែ​លាក់លៀម​មិន​បាន​បញ្ជាក់​ឱ្យ​បាន​ច្បាស់​ឡើយ​។

យ៉ាងណា ក្រដាស​មិន​អាច​ខ្ចប់​ភ្លើង​បាន​ឡើយ ពោល​គឺ​សញ្ញា​នៃ​ការ​បែកបាក់​រវាង​នាង និង​លោក សា​ពូន មី​ដា​ដា បាន​ទម្លាយ​ឱ្យ​មហាជន​កាន់តែ​ដឹង បន្ទាប់​ពី​អ្នក​នាង សឿ សុធា​រ៉ា បាន​បង្ហោះ​សារ​ពី​ការ​បើក​បេះដូង​ទទួលយក​ស្នេហា​ថ្មី​។

ជា​ថ្មី​ម្តងទៀត តារា​រូប​នេះ​បាន​បង្ហោះ​សារ​តាម​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា ក្នុង​មួយ​ជីវិត​នេះ ខ្ញុំ​សុំ​រៀប​ការ​តែ​២​ដង​ទេ​បងប្អូន​ទាំងអស់​គ្នា តែ​បើសិនជា​ការ​រៀប​ការ​លើក​ទី​ពីរ​របស់ខ្ញុំ​នៅ​តែ​ទទួល​បាន​ភាព​បរាជ័យ​ទៀត បេះដូង​ខ្ញុំ​អាច​គ្មាន​ប្រអប់​ចំពោះ​រឿង​ស្នេហា​ទៀត​ឡើយ​។
នាង​បញ្ជាក់​ថា ស្នេហា​ថ្មី​ដែល​នាង​ត្រូវការ​នោះ គឺ​នាង​ប្រាថ្នា​តែ​បុរស​ដែល​នៅ​កំលោះ ប៉ុណ្ណោះ​។

គួរ​បញ្ជាក់​ថា អ្នក​នាង សឿ សុធា​រ៉ា និង​លោក សា​ពូន មី​ដា​ដា បាន​ភ្ជាប់​ទំនាក់ទំនង​ស្នេហា​ជា​ប្តី​ប្រពន្ធ​អស់​ជា​ច្រើន​ឆ្នាំ ដែល​មក​ទល់​បច្ចុប្បន្ន​អ្នក​ទាំង​ពីរ​ទទួល​បាន​ចំណងដៃ​កូន​២​នាក់​ហើយ ដោយ​កូនស្រី​ច្បង​មាន​អាយុ​១០​ឆ្នាំ និង​កូនប្រុស​ពៅ​ទើប​មាន​អាយុ​៣​ឆ្នាំ​ប៉ុណ្ណោះ​។

យ៉ាងណា គេ​នឹង​រង់ចាំ​មើល​ថា អ្នក​នាង សឿ សុធា​រ៉ា នឹង​អាច​ស្វែងរក​បុរស​ដែល​នាង​ត្រូវ​ចិត្តនឹង​អាច​ស្អំ​បេះដូង​របស់​នាង​កុំឱ្យ​កំព្រា​ឯកា​ដូច​មុន​ឬ​យ៉ាងណា?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ