ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាចម្រៀង​ជ័យ សុ​វ៉ា​ត ផ្អាក​សម្តែង​មួយ​គ្រា ដើម្បី​ទៅ​ការពារ​អាយុជីវិត​ពលរដ្ឋ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​លេចធ្លោ​ប្រចាំ​ផលិតកម្ម​សាន់​ដេ លោក ជ័យ សុ​វ៉ា​ត បាន ធ្វើ​អោយ​គេ​ចាប់អារម្មណ៍​សារ​ជា​ថ្មី នៅ​ពេល​ដែល​លោក​គ្រង​ឈុត​ជា​លោកគ្រូ​ពេទ្យ ផ្នែក​ជំងឺ​កូ​វី​ដ​។…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​លេចធ្លោ​ប្រចាំ​ផលិតកម្ម​សាន់​ដេ លោក ជ័យ សុ​វ៉ា​ត បាន ធ្វើ​អោយ​គេ​ចាប់អារម្មណ៍​សារ​ជា​ថ្មី នៅ​ពេល​ដែល​លោក​គ្រង​ឈុត​ជា​លោកគ្រូ​ពេទ្យ ផ្នែក​ជំងឺ​កូ​វី​ដ​។ តាម​ពិត​តារា​លំដាប់​យុវវ័យ​រូប​នេះ មាន​ជំនាញ​ជា​គ្រូពេទ្យ ក្រោយ​ពេល​បាន​ចំណាយ​ពេល​សិក្សា​ជា​ច្រើន​ឆ្នាំ​។

ជ័យ សុ​វ៉ា​ត បាន​ធ្វើ​អោយ​គេឯង​លើក​សរសើរ​ថា មិន​ត្រឹមតែ​ល្បី​លើ​បណ្តាញ​ចង្កោម​សិល្បៈ​នោះ​ទេ តែ​ក៏​ជា​គ្រូពេទ្យ​ម្នាក់​មាន​ជំនាញ​ខាង​ក្រៅ​​យ៉ាង​ល្អ​។ ម្ល៉ោះហើយ អំឡុង​ពេល រលក​មេរោគ​កូ​វី​ដ​១៩ វាយប្រហារ ពលរដ្ឋ​កម្ពុជា​យ៉ាងច្រើន​រង​ផល​ប៉ះពាល់ លោក​បាន​ងាក​មក​បំពេញ​បេសកកម្ម​ការងារ​ដ៏​សំខាន់​នេះ ដើម្បី​ជាតិ និង​សុខភាព​ប្រជាជន​។

ការ​ប៉ះពាល់​ផ្នែក​សិល្បៈ ថត​សម្តែង​នៅ​ពេល​នេះ​លោក​ទុក​មួយអន្លើ​សិន ដើម្បី​ងាក​ទៅ​ជួយ​សង្គម​ផ្នែក​សុខាភិបាល ក្នុង​ពេលវេលា​កំពុង​តែ​លំបាក ហើយ​ត្រូវ​រួម​សហការ​គ្នា​។

លោក ជ័យ សុ​វ៉ា​ត បាន​ប្រាប់​ថា លោក​អរគុណ​បង​ៗ​តាម​ស្ថានីយ​តែងតែ​ខ​ល​ហៅ​ប្អូន ឡើង​កម្មវិធី​បន្តបន្ទាប់​។ តែ​ប្អូន​ជាប់​បំពេញការងារ​ទប់ស្កាត់​ជំងឺ​កូ​វី​ដហើយ ដើម្បី​ប្រទេស​ឆាប់​បាន​សប្បាយ​វិញ កុំ​ភ្លេច 3 កុំ 3 ការពារ​។

នេះ​ពិតជា​តារា​ដែល​គម្រូ ដើម្បី​ប្រយោជន៍​រួម លោក​មិន​គិត​ខ្វល់​រឿង​ផ្ទាល់ខ្លួន​ឡើយ ធ្វើ​យ៉ាងណា​ដើម្បី​ជួយ​សង្គម​ក្នុង​គ្រា​ប្រឈម​ដ៏​លំបាក នៅ​ពេល​ដែល​ខ្លះ​មាន​ជំនាញ​ពេទ្យ​។ ចូរ​រក្សា​នៅ​ការ​ដាក់​បញ្ជា​របស់​សុខាភិបាល​ផ្អាក​ការ​ជួបជុំ​ផឹកស៊ី រក្សា​គម្លាត​អនាម័យ និង​តាមដាន​រាល់​ព័ត៌មាន​ចេញផ្សាយ​ផ្លូវការ​របស់​ក្រសួងសុខាភិបាល ដើម្បី​ចង់​ដឹង​អំពី​ការ​វិវត្តន៍​របស់​មេរោគ​កូ​វី​ដ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ