ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្តើម​ចេញពីរឿង​វាយក្បាល​ក៏ខឹង ទើបរៀប​គម្រោង​​​ដឹក​ទៅ​សម្លា.ប់ក្មេង​ប្រុស​​នេះ​តែម្តង

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ប្រភព​ឱ្យកោះសន្តិភាព​ដឹងទៀតថា ​នារសៀលថ្ងៃទី​០៦ មេសា ដដែលនេះ បុរសជាប់សង្ស័យ​ពាក់ព័ន្ធ​​​ករណី​សម្លា.​ប់ក្មេង​ប្រុស​អាយុ​១០ឆ្នាំ ​​ត្រូវ​​សមត្ថកិច្ច​ដឹកតាមរថយន្ត​​​ទៅដល់កន្លែងធ្វើត្រាប់ហើយ (កន្លែងកើតេហតុ) ស្ថិត​ត្រង់​ចំណុច​​ក្នុង​ព្រៃ​ត្រែង​ដ៏​ជ្រៅ​​ក្នុង​ដី​ឡូ​តិ៍​គ្មាន​លេខ…

រាជធានីភ្នំពេញ ៖ ប្រភព​ឱ្យកោះសន្តិភាព​ដឹងទៀតថា ​នារសៀលថ្ងៃទី​០៦ មេសា ដដែលនេះ បុរសជាប់សង្ស័យ​ពាក់ព័ន្ធ​​​ករណី​សម្លា.​ប់ក្មេង​ប្រុស​អាយុ​១០ឆ្នាំ ​​ត្រូវ​​សមត្ថកិច្ច​ដឹកតាមរថយន្ត​​​ទៅដល់កន្លែងធ្វើត្រាប់ហើយ (កន្លែងកើតេហតុ) ស្ថិត​ត្រង់​ចំណុច​​ក្នុង​ព្រៃ​ត្រែង​ដ៏​ជ្រៅ​​ក្នុង​ដី​ឡូ​តិ៍​គ្មាន​លេខ តាម​បណ្តោយ​ផ្លូវ​ថៃ​ហ្គ័​រ ក្នុងភូមិ​របោះ​អង្គា​ញ់​១ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ រា​ជ​ធានី​ភ្នំពេញ ។ សូមរំលេឹកថា៖ ក្តៅ​ៗ​​! ​ករណីចាប់ជម្រិតនិងស​ម្លា​.​ប់​ក្មេង​ប្រុស​​អាយុ​​១០​ឆ្នាំ សមត្ថ​កិច្ចឃាត់​បុរស​ជា​ពូ​ថ្លៃ

ជនសង្ស័យខាងលើឈ្មោះអុន ភាម៉ុន ​អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌ​ច្បារអំពៅ​ ។ រីឯកុមារារងគ្រោះ ឈ្មោះជា ប៊ុនហេង ភេទប្រុស អាយុ១០ឆ្នាំ ​មុខរបរសិស្ស ស្នាក់នៅភូមិ​ជ្រោយ​អំពិល សង្កាត់​ក្បាលកោះ ខណ្ឌច្បារអំពៅ​ ។

​តាម​ប្រភពបឋមបានឱ្យ​ដឹង​ខ្លះៗ​ថា «នៅ​មុន​ពេល​កើតហេតុ​ ជន​សង្ស័យ​និង​កុមា​រា​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក MSX ពណ៌​សផ្លា​ក លេខ ភ្នំពេញ ១FJ-៨៣៨៤ជិះម៉ូតូ​ឌុ​ប​គ្នា​ចេញពី​វត្ត​ជ្រោយ​អំពិល​ទៅ​ញ៉ាំ​ប្រហិត ។ ពេល​ជិះ​តាម​ផ្លូវ​កុមា​រា​រង​គ្រោះ​ យកដៃ​វាយ​ក្បាល​ជន​សង្ស័យ​លេង រួច​ជន​សង្ស័យ​ប្រាប់​ថា​ កុំ​វាយ​ព្រោះ​តំណម រួច​ក៏​ជិះ​ទៅ​មុខ​ទៀត ។

កុមា​រា​រង​គ្រោះ​វាយ​ក្បាល​ជន​សង្ស័យ​លេង​ម្តងទៀត ក៏ធ្វើ​ឲ្យ​ជនសង្ស័យ​ខឹង​​រៀប​គំរោង​យក​កុមា​រា​រង​គ្រោះ​សម្លាប់​ចោល ក៏​កុហក​កុមា​រា​រង​គ្រោះ​ថា ចុះ​ទៅ​ដក​ក្រអៅឈូក​ហូប​! រួច​ជិះ​ចូល​ក្នុង​ដី​ឡូត៍ (​ចំណុច​កើតហេតុ​) ជនសង្ស័យ​យកដៃ​វាយ​កុមា​រា​រង​គ្រោះ​មួយ​ដៃ​ចំ​ថ្គាម​ខាង ស្តាំ និង​វាយ​ចំ​មុខ​មួយ​ដៃ​ទៀត​ដួល​ផ្កាប់​លើ​ដី​មានទឹក​តិច​ៗ​បណ្តាល​ឲ្យ​ស្លា.ប់ រួច​ជនសង្ស័យ​ជិះ​ម៉ូតូ​គេចខ្លួន​ត្រលប់​ទៅផ្ទះ​វិញ»​។

រហូត​ដល់​ថ្ងៃ​ទី០២ ខែមេសា ឆ្នាំ​២០២១ ម៉ោង​១១​និង​៣០​នាទី ប្រជាពលរដ្ឋ​ឃើញ​ប្រទះ​ឃេ​ី​ញ​សាកសព​កុមា​រា​រង​គ្រោះ​នៅ​ចំណុច​កើតហេតុ​ខាងលើ ក៏​រាយការណ៍​ប្រាប់ សមត្ថកិច្ច​បន្ទាប់​មក​ការិយាល័យ​បច្ចេកទេស​-​វិទ្យាសាស្ត្រ​, អង្គការ CPU និង​ឧកញ៉ា​បណ្ឌិត ន​ង សុ​វ​ណ្ណា​រ័​ត្ន គ្រូពេទ្យ កោសល្យ​វិ​ច្ច័​យ​រាជធានី​ភ្នំពេញ ចុះ​មក​ត្រួតពិនិត្យ​កន្លែង​កើតហេតុ និង​ពិនិត្យ​សាកសព​ឃើញ​ស្នាម​រហែក​សន្ទះ​អញ្ចាញ ធ្មេញ​ខាង​មុខ និង​បាក់​ធ្មេញ​ខាងក្រោម​ទាំង​សងខាង (​ម្ខាង​២) បញ្ជាក់​ថា ៖ កុមា​រា​រង​គ្រោះ​ស្លាប់​ដោយសា​ប៉ះទង្គិច​ផ្ទៃមុខ ធ្ងន់ធ្ងរ​។

លុះដល់​ថ្ងៃ​ទី​០៦ ខែមេសា ឆ្នាំ​២០២១ វេលា​ម៉ោង​១១​និង​០០​នាទី សមត្ថកិច្ច ខណ្ឌ​ច្បារ​អំពៅ សហ​ការ​ជាមួយ​កម្លាំង​ការិយាល័យ ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ រាជធានី​ភ្នំពេញ និង​កម្លាំង​នាយកដ្ឋាន​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បាន​ធ្វេ​ី​ការ​ឃាត់ខ្លួន​ជន​ស្ស័​យ រួម​និង​ម៉ូតូ ០១ គ្រឿង​ម៉ាក​ខាងលើ​, មួក​ការពារ​ពណ៌​ខ្មៅ​០១ បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ និង​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ។ យ៉ាងណានោះ កោះសន្តិភាព​​នឹង​មាន​ផ្សាយជូនបន្តទៀត ។ ដោយ៖ លីហេង

អត្ថបទសរសេរ ដោយ