ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​នាំ​យក​​ថវិកា​​របស់​សមាគម​មិត្ត​នគរ​បាល​ជាតិ​​ជូន​​ក្រុម​​គ្រួសារ​សព​លោក​​ ក្រាម សម្បូរ

8 ឆ្នាំ មុន

​ខេត្ត​មណ្ឌល​គិរី ៖ លោក​ឧត្តម​សេនីយ៍​ត្រី តូច យ៉ុន ស្នង​ការ​នគ​រ​បាល​ខេត្ត និង​ជា​ប្រធានគណៈ​កម្ម​ការ​មូល​​​​ដ្ឋាន បាន​នាំ​យក​​​ថវិកា​ចំនួន​៤​លាន​រៀល ដែល​ជា​​ថវិកា​​របស់​សមាគម​មិត្ត​នគរ​បាល​ជាតិ​ទៅ​ជូន​ដល់​គ្រួសារ​សព​លោក​ពល​បាល​ទោ

​ខេត្ត​មណ្ឌល​គិរី ៖ លោក​ឧត្តម​សេនីយ៍​ត្រី តូច យ៉ុន ស្នង​ការ​នគ​រ​បាល​ខេត្ត និង​ជា​ប្រធានគណៈ​កម្ម​ការ​មូល​​​​ដ្ឋាន បាន​នាំ​យក​​​ថវិកា​ចំនួន​៤​លាន​រៀល ដែល​ជា​​ថវិកា​​របស់​សមាគម​មិត្ត​នគរ​បាល​ជាតិ​ទៅ​ជូន​ដល់​គ្រួសារ​សព​លោក​ពល​បាល​ទោ ក្រាម សម្បូរ ដែល​​ស្លាប់​ដោយ​ជំងឺ​កាលពី​ថ្ងៃទី​២២​ កញ្ញា ២០១៥ នៅ​សាល​ប្រជុំ​របស់​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត ។​

​លោក​ឧត្តម​សេនីយ៍​ត្រី បាន​ថ្លែង​នូវ​សារ​​​​ចូល​រួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀម​ក្រំ​ចំពោះ​ការ​បាត់​បង់​កង​កម្លាំង​នគរ​បាល​ជាតិ​ ដែល​រយៈ​ពេល​កន្លង​មក​ បាន​ខិត​ខំ​​​ប្រឹង​ប្រែង​បំពេញ​ការ​ងារ​ជូន​អង្គ​ភាព​យ៉ាង​សកម្ម​ក្នុង​ការ​បម្រើ​ជាតិ​មាតុ​ភូមិ ។

​លោក​​បាន​បន្ត​ថា ​​ខ្ញុំ​សូម​ចូល​រួម​សោក​ស្តាយ​​បំផុត​ក្នុង​ការ​បាត់​បង់​​​ជំហរ​គ្រួសារ​​នៃ​សព​រ​បស់​លោក​ពល​ទោ ​ហើយ​ថវិកា​នេះ​ទោះ​បី​ជា​តិច​តួច​ក៏​ពិត​មែន តែ​ក៏​បាន​ជួយ​សម្រា​ល​ការ​​ខ្វះ​ខាត​បាន​មួយ​គ្រា​ផង​ដែេរ ។​

​លោក​​ឧត្តម​សេនីយ៍​​ត្រី​​ ​បាន​បញ្ជាក់​ថា ថវិកា​នេះ គឺ​​បាន​មក​ពី​កង​កម្លាំង​នគរ​បាល​​​សមាគម​​មិត្ត​នគរ​បាល​ជាតិ​​ដែល​បាន​​បង់​​ថវិកា​ជា​ប្រចាំ​សម្រាប់​​ពេល​មាន​ធុរៈ ដូច​​​ជា​ពេល​នេះ​ជា​ដើម ។ ដូច្នេះ​គ្រួសារ​​​របស់​សព​ត្រូវ​យក​ថវិកា​ទាំង​នេះ​​ទៅ​​ចាត់​ចែង​ និង​​ដោះ​ស្រាយ​ទៅ​តាម​តម្រូវ​ការ​​ជា​ចាំ​បាច់​​ក្នុង​ជីវភាព ៕