ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លុតចិត្ត! ​ពេល​ឃើញស.ពកូនអណ្តែតទឹកស្រះ​ ទើប​ឪពុកម្តាយ​ដឹង​

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ក្មេង​ប្រុស​ម្នាក់​ ដោយសារ​តែ​អាកាសធាតុ​​ក្តៅ​ ក៏​ទៅ​លោត​​លេង​ទឹក​ស្រះ​ដែលមានជម្រៅជិត​៤ម៉ែត្រ ​​បណ្តាលឱ្យ​លង់​​​ស្លា.ប់​​​រហូត​ដល់​ស.ពអណ្តែត​ ទើប​ឪពុកម្តាយ​ដឹង​ និងបង្កការភ្ញាក់​ផ្អើល​កើតឡើង​​កាលពី​ថ្ងៃ​ទី​២ ខែមេសា ឆ្នាំ​២០២១…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ក្មេង​ប្រុស​ម្នាក់​ ដោយសារ​តែ​អាកាសធាតុ​​ក្តៅ​ ក៏​ទៅ​លោត​​លេង​ទឹក​ស្រះ​ដែលមានជម្រៅជិត​៤ម៉ែត្រ ​​បណ្តាលឱ្យ​លង់​​​ស្លា.ប់​​​រហូត​ដល់​ស.ពអណ្តែត​ ទើប​ឪពុកម្តាយ​ដឹង​ និងបង្កការភ្ញាក់​ផ្អើល​កើតឡើង​​កាលពី​ថ្ងៃ​ទី​២ ខែមេសា ឆ្នាំ​២០២១ នៅ​ចំណុច​ស្រះ​ទឹក​ក្បែរ​ផ្ទះ ស្ថិត​ក្នុងភូមិ​អូរ​ស្ងួត ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បូ​រី​ ខេត្តបន្ទាយមានជ័យ​។

មន្ត្រី​ប៉ុស្តិ៍​នគរបាល​ឃុំ​អូរ​ប្រាសាទ​បាន​ប្រាប់​ថា​ ​ក្មេង​រង​គ្រោះ​ឈ្មោះ សំ​រិ​ទ្ធ គឹ​ម​ម៉ុ​ក ភេទ​ប្រុស​ អាយុ​១៣​ឆ្នាំ ​មាន​ឪពុក​ឈ្មោះ សំ​រិ​ទ្ធ វុ​ទ្ធី អាយុ​៥៤​ឆ្នាំ និងម្តាយ​ឈ្មោះ ចាន់ វ​ណ្ណា អាយុ​៤៦​ឆ្នាំ​ រស់នៅ​ភូមិ​ឃុំកើតហេតុ​ខាងលើ​។

មន្ត្រី​នគរបាល​ប៉ុស្តិ៍​បាន​បញ្ជាក់​ថា​ ​មុនពេលកើតហេតុ ដោយសារ​តែ​អាកាស​​ក្តៅ​​ ហើយក្មេង​ប្រុស​រងគ្រោះ​​បាន​ទៅ​លោតលេង​​ទឹក​ស្រះ​​ក្បែរ​ផ្ទះ​ ​បណ្តាល​ឱ្យ​លង់​ស្លា.ប់​រហូត​ស.ពអណ្តែត​ទឹក​ ទើប​ឪពុកម្តាយ​ដឹង​ និង​បាន​ស្រង់​ឡើងគោក​ ​រួចរាយការណ៍​ប្រាប់សមត្ថកិច្ច​ឱ្យចុះមកពិនិត្យ ។

​ក្រោយ​ពេល​មន្ត្រី​នគរបាល​ជំនាញ​ពិនិត្យ​ឃើញ​ថា ​​ក្មេងប្រុសរង​គ្រោះ​បានបាត់បង់ជីវិត​ដោយសារ​​លង់ទឹក ​បន្ទាប់ពី​​ពី​និត្យ​​រួច សមត្ថកិច្ច​បាន​ប្រគល់ស.ព​​ឱ្យ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​យ៍​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ