ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​យោធា​មូលដ្ឋាន​៦​នាក់​កំពុង​តែ​ល្បាត​លើ​ផ្ទៃសមុទ្រ​ជួប​គ្រោះ​ឆេះ​អូរ​ប័​រ

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹង​ថា មាន​មន្ត្រី​យោធា​មូលដ្ឋាន​សមុទ្រ​រាម ចំនួន​៤​នាក់​បាន​រង​របួសធ្ងន់​-​ស្រាល និង​២​នាក់​ទៀត​បាត់​ខ្លួន ដោយសារ​តែ​ការ​ឆាបឆេះ​អូរ​ប័​រ​មួយ​គ្រឿង​នៅ​លើ​ផ្ទៃសមុទ្រ (​រាម​) ស្ថិត​ក្នុង​ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ កាលពី​វេលា​ម៉ោង​១​និង​២០​នាទី…

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹង​ថា មាន​មន្ត្រី​យោធា​មូលដ្ឋាន​សមុទ្រ​រាម ចំនួន​៤​នាក់​បាន​រង​របួសធ្ងន់​-​ស្រាល និង​២​នាក់​ទៀត​បាត់​ខ្លួន ដោយសារ​តែ​ការ​ឆាបឆេះ​អូរ​ប័​រ​មួយ​គ្រឿង​នៅ​លើ​ផ្ទៃសមុទ្រ (​រាម​) ស្ថិត​ក្នុង​ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ កាលពី​វេលា​ម៉ោង​១​និង​២០​នាទី ថ្ងៃ​ទី​៥ ខែមេសា ឆ្នាំ​២០២១ នេះ ។

សេចក្តីរាយការណ៍​បន្ត​ទៀត​ថា មន្ត្រី​យោធា​មូលដ្ឋាន​សមុទ្រ​រាម​ទាំង​៤​នាក់​ដែល​រង​របួស​មាន ៖ ១-​ឈ្មោះ យស់ ផា​ន់​ណា​រ៉ា ប្រធាន​បច្ចេក​ទេស (​របួសធ្ងន់​) ២-​ឈ្មោះ កែវ វ​ណ្ណា​រ៉ា (​រង​របួសស្រាល​) ៣-​ឈ្មោះ ហោ ភ័​ក្ត្រា (​រង​របួសស្រាល​) និង​៤-​ឈ្មោះ ជួន រឹ​ទ្ធី (​រង​របួសស្រាល​) ។ ចំណែក​មន្ត្រី​យោធា​២​នាក់​ទៀត ដែល​បាត់​ខ្លួន​នោះ ម្នាក់​ឈ្មោះ សុខ រស្មី និង​ម្នាក់​ទៀត​ឈ្មោះ កែវ ចាន់​ដា​រ៉ា ។

ទាក់ទិន​ករណី​ខាងលើ​នេះ បើ​តាម​ប្រភព​ព័ត៌មាន​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ខាងលើ មន្ត្រី​យោធា​មូលដ្ឋាន​សមុទ្រ​រាម​ចំនួន​៦​នាក់ បាន​ចេញ​ប្រតិបត្តិការ​ល្បាត​លើ​ផ្ទៃសមុទ្រ ដោយ​មធ្យោបាយ​ជិះ​អូរ​ប័​រ​មួយ​គ្រឿង ។ លុះ​បើក​ទៅ​ដល់​ចំណុច​ទល់មុខ​ទីបញ្ជាការ​សន្តិសុខ​លំហ​សមុទ្រ​រាម ចម្ងាយ​ពី​ច្រាំង​ប្រ​ហែ​៤ ម៉ៃ ជិត​កោះ​ស្រមោច ក៏​ស្រាប់តែ​មាន​ករណី​ផ្ទុះ​ឆេះ​អូរ​ប័​រ​នោះ​តែ​ម្តង បណ្តាល​ឲ្យ​មនុស្ស​ចំនួន​៦​នាក់ ដែល​សុទ្ធតែ​ជា​យោធា​មូលដ្ឋាន​រាម រង​របួស និង​បាត់​ខ្លួន ។

ប្រភព​ដដែល​បន្ត​ថា ពេល​នេះ ជន​រង​គ្រោះ​ដែល​រលាកភ្លើង​ធ្ងន់​-​ស្រាល​ចំនួន​៤​នាក់ ត្រូវ​បាន​អង្គភាព ដឹក​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ ដោយឡែក​ជន​រង​គ្រោះ​ចំនួន​២​នាក់​ទៀត​កំពុង​តែ​បាត់​ខ្លួន​នៅ​ក្នុង​សមុទ្រ ក៏​ត្រូវ​បាន​អង្គភាព​កំពុង​តែ​បន្ត​ស្វែងរក​ដែរ ។

ចំណែក​រឿងហេតុ​ពាក់ព័ន្ធ​នឹង​អូ​ប័​រ​១​គ្រឿង​ត្រូវ​ឆាបឆេះ​ខូចខាត​ស្ទើ​ទាំងស្រុង ដែល​ករណី នេះ អង្គភាព​បាន​និង​កំពុងធ្វើការ​ស្រាវជ្រាវ​រក​មូលហេតុ ។ ហើយ​មក​ដល់​ពេល​នេះ ក្រុមការងារ​ទី​បញ្ជា​រការ​ជួរ​មុខ​សន្តិសុខ​លំហរ​សមុទ្រ និង​មូលដ្ឋាន​កងទ័ពជើងទឹក​រាម បាន​និង​កំពុង​បន្ត​ចេញ​ស្វែងរក​មន្ត្រី​យោធា​២​នាក់​ដែល​បាត់​ខ្លួន​នោះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ