ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកដំណើរ​ក្នុង​ក្រុងភ្នំពេញ​នឹង​ឃើញ​រូបភាព​តារា​ថៃ​ល្បី​ៗ​ពី​យុទ្ធនាការ​ផ្សព្វផ្សាយ​ភាពយន្ត

8 ឆ្នាំ មុន

អ្នកបើកបរ និង​អ្នក​ធ្វើ​ដំណើរ​ក្នុង​ក្រុងភ្នំពេញ នឹង​បាន​ទស្សនា​រូបភាព​តារាភាពយន្ត​ថៃ​ល្បី​ៗ​មួយ​ចំនួន​នៅ​តាម​ដងផ្លូវ នៅ​ក្នុង​កម្មវិធី​យុទ្ធនាការ​ផ្សព្វផ្សាយ​ចល័ត​របស់​ទូរទស្សន៍​PNN ។

អ្នកបើកបរ និង​អ្នក​ធ្វើ​ដំណើរ​ក្នុង​ក្រុងភ្នំពេញ នឹង​បាន​ទស្សនា​រូបភាព​តារាភាពយន្ត​ថៃ​ល្បី​ៗ​មួយ​ចំនួន​នៅ​តាម​ដងផ្លូវ នៅ​ក្នុង​កម្មវិធី​យុទ្ធនាការ​ផ្សព្វផ្សាយ​ចល័ត​របស់​ទូរទស្សន៍​PNN ។

រូបភាព​កំពូល​តារា​ល្បី​ៗ​ដែល​រួម​មាន លោក​ណា​ដេ​ត (Nadech) កញ្ញា  យ៉ា​យ៉ា​(Yaya) និង លោក​ជេ​ម​ស៍ (James) ត្រូវ​បាន​បិទ​បង្ហាញ​លើ​រថយន្ត ដើម្បី​ផ្សព្វផ្សាយ​ខ្សែភាពយន្ត​ភាគ​ថៃ​ថ្មី​របស់​ទូរទស្សន៍ PNN មាន​ដូច​ជា​រឿង​ចិត្ត​ស្អប់​បង្កប់​ស្នេហ៍​, ព្យុះ​ជីវិត​ក្នុង​ភ្លើងសង្គ្រាម និង​រឿង​ម្ចាស់​គ្រង​ធរណី​។

រថយន្ត​ផ្សព្វផ្សាយ​ខ្សែភាពយន្ត​នេះ នឹង​ធ្វើ​ដំណើរ​ជុំវិញ​ទីក្រុង​ភ្នំពេញ ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ទីផ្សារ ហើយ​ក្នុង​នោះ​ក៏​មានការ​ផ្សព្វផ្សាយ​នៅ​លើ​ទំព័រ​កាសែត វិទ្យុ និង​ផ្ទាំង​ប៉ាណូ​ផង​ដែរ​។

លោក​គិត ខេមរា​រិ​ទ្ធ ប្រធាន​ផ្នែក​លក់ និង​ទីផ្សារ​ទូរទស្សន៍ PNN បាន​មាន​ប្រសាសន៍​ថា «​យើង​សង្ឃឹមថា ការ​បង្ហាញ​រូបភាព​តារា​ល្បី​ៗ​ទូ​ទាំង​ទីក្រុង​ភ្នំពេញ​នេះ នឹង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​អារម្មណ៍​សប្បាយ​រីករាយ ហើយ​ក៏​ជា​ការ​កម្សាន្ត​មួយ​ផង​ដែរ សម្រាប់​អ្នក​ធ្វើ​ដំណើរ​នៅ​តាម​ដងផ្លូវ​។ បច្ចុប្បន្ន​យើង​ក៏​កំពុង​តែ​ផ្សព្វផ្សាយ​ខ្សែភាពយន្ត​ភាគ​ល្បី​ៗ​របស់​យើង​ជា​បន្តបន្ទាប់​ផង​ដែរ​»​។

ខ្សែភាពយន្ត​ភាគ​ដែល​កំពុង​ចាក់​បញ្ចាំង​នៅ​លើ​ទូរទស្សន៍ PNN ក្នុង​ម៉ោង​ពិសេស នា​ពេល​បច្ចុប្បន្ន មាន​ដូច​ជា រឿង​ស្រមោល​ឫស្យា​, ចិត្ត​ស្អប់​បង្កប់​ស្នេហ៍ និង​ព្យុះ​ជីវិត​ក្នុង​ភ្លើងសង្គ្រាម​។ រឿង​ស្រមោល​ឫស្យា​ចាក់​ផ្សាយ​នៅ​ម៉ោង​៧​ល្ងាច​រៀងរាល់ថ្ងៃ​ច័ន្ទ និង​អង្គារ រឿង​ចិត្ត​ស្អប់​បង្កប់​ស្នេហ៍ ចាក់​ផ្សាយ​នៅ​ម៉ោង​៧​ល្ងាច​រៀងរាល់ថ្ងៃ​ពុធ ព្រហស្បតិ៍ និង​សុក្រ រឿង​ព្យុះ​ជីវិត​ក្នុង​ភ្លើងសង្គ្រាម​ចាក់​ផ្សាយ​រៀងរាល់ថ្ងៃ​សៅរ៍ និង​អាទិត្យ និង​រឿង​ម្ចាស់​គ្រង​ធរណី ចាក់​ផ្សាយ​នៅ​វេលា​ថ្ងៃត្រង់​ម៉ោង​១១:៣០-១២:៣០ រៀងរាល់ថ្ងៃ​ច័ន្ទ​ដល់​សុក្រ​។

រឿង​ស្រមោល​ឫស្យា​គឺជា​ខ្សែភាពយន្ត​ភាគ​គំនុំ​ស្នេហា​សងសឹក និង​វិបត្តិ​គ្រួសារ​ដែល​កើត​ចេញពី​ការ​មិន​ខ្វាយខ្វល់​យក​ទុកចិត្ត​ទុកដាក់​របស់​ស្វាមី​ចំពោះ​ក្រុម​គ្រួសារ និង​រឿង​ចិត្ត​ស្អប់​បង្កប់​ស្នេហ៍ គឺជា​ខ្សែ​ភាគ​យន្ត​ភាគ​មនោសញ្ចេតនា​ស្នេហា​ដែល​និយាយ​អំពី​ការ​ស្រឡាញ់ និង​ស្អប់​រវាង​ក​ម្លោះ​សង្ហា James និង​កញ្ញា​ដ៏​ស្រស់​ស្អាត Yaya ដែល​ជម្លោះ​របស់​ពួក​គេ​ក្រោយមក​ក៏​ក្លាយទៅជា​សេចក្តី​សេ្ន​ហា​។ ចំណែកឯ​រឿង​ព្យុះ​ជីវិត​ក្នុង​ភ្លើងសង្គ្រាម វិញ គឺជា​ខ្សែភាពយន្ត​ភាគ​បែប​បុរាណ​ដែល​អប់រំ​មនុស្ស​ឲ្យ​ចេះ​រូប​រួម​សាមគ្គី​គ្នា ដើម្បី​យកជ័យ​ជំនះ​លើ​រាល់​ឧបសគ្គ និង​ទុក្ខ​លំបាក​ទាំងអស់ និង​ខ្សែភាពយន្ត​ភាគ​ថ្ងៃត្រង់​របស់​ទូរទស្សន៍ PNN ដែល​សម្តែង​ដោយ​លោក Nadech និង​កញ្ញា Yaya នោះ គឺ​ខ្សែ​រឿង​ដែល​រៀបរាប់​អំពី​ជីវិត​អ្នកចំការ​ដែល​ពួក​គេ​មាន​កាតព្វកិច្ច និង​ភារកិច្ច​ទទួល​ថែរក្សា​មរតក​ដីចំការ​ពី​លោកយាយ​របស់​ពួក​គេ​។ ខ្សែភាពយន្ត​នេះ ក៏​ជា​រឿង​ពិត​របស់​មនុស្ស​ដែល​មាន​ទាំង​សប្បាយ និង​ជួនកាល​ប្រែ​ពី​ភាព​សោកសៅ​ទៅ​ជា​រឿង​រំភើបចិត្ត​មួយ រហូត​ដល់​ស្រក់​ទឹកភ្នែក ។ ប៉ុន្តែ​ក្រោយមក​ពួក​គេ​រីករាយ​ជាមួយនឹង​ភាព​ជោគជ័យ​នេះ ហើយ​ក៏​ជា​រង្វាន់​មួយ​សម្រាប់​ការ​តស៊ូ​របស់​ពួក​គេ​ផង​ដែរ​។

ប្រធាន​គ្រប់គ្រង​កម្មវិធី​ទូរទស្សន៍ PNN កញ្ញា ទូច បុប្ផា បាន​មាន​ប្រសាសន៍​ថា «​យើង​មាន​ខ្សែភាពយន្ត​ភាគ​ល្បី​ៗ​ជា​ច្រើន​សម្រាប់​ចែក​ជូន​ដល់​ទស្សនិកជន​ដូច​ជា​ភាពយន្ត​ភាគ​សម័យ​បុរាណ ភាពយន្ត​ភាគ​មនោសញ្ចេតនា​ស្នេហា និង​ភាពយន្ត​ភាគ​បែប​កំប្លុកកំប្លែង​ជាដើម​»​។

ខ្សែភាពយន្ត​ភាគ​ថៃ​ល្បី​ៗ​របស់​ទូរទស្សន៍ PNN បាន​ទាក់ទាញ​ទស្សនិកជន​ជា​ច្រើន​ចាប់តាំងពី​ទូរទស្សន៍​ធ្វើការ​ចាក់​ផ្សាយ​ជា​ផ្លូវការ​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​១១ ខែកក្កដា​។