ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​អបអរ​មិត្តភាព​សិស្សានុសិស្ស និង​ថ្ងៃ​បញ្ចប់​ថ្នាក់​វិទ្យាល័យ​ឆ្នាំ​សិក្សា​២០១៥ ជាមួយ Yeo’s

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តើ​អ្នក​ចង​ចាំ​អនុស្សាវរីយ៍​ថ្នាក់​វិទ្យាល័យ​របស់​អ្នក​ទេ? សម្លេង​ឡូឡា​ក្នុង​ថ្នាក់​ឌឺដង​ដាក់​គ្នា ជជែក​គ្នា ជួបជុំ​មិត្ត​ក្នុង​ថ្នាក់ សើច​ហ៊ោ​ក​ញ្ចៀ​វ ទាំង​អនុស្សាវរីយ៍​ល្អ​ៗ និង​ជូរ​ចត់​ទាំងឡាយ​… តើ​អ្នក​ធ្លាប់​គិត​ទេ​ថា

រាជធានី​ភ្នំពេញ ៖ តើ​អ្នក​ចង​ចាំ​អនុស្សាវរីយ៍​ថ្នាក់​វិទ្យាល័យ​របស់​អ្នក​ទេ0? សម្លេង​ឡូឡា​ក្នុង​ថ្នាក់​ឌឺដង​ដាក់​គ្នា ជជែក​គ្នា ជួបជុំ​មិត្ត​ក្នុង​ថ្នាក់ សើច​ហ៊ោ​ក​ញ្ចៀ​វ ទាំង​អនុស្សាវរីយ៍​ល្អ​ៗ និង​ជូរ​ចត់​ទាំងឡាយ​… តើ​អ្នក​ធ្លាប់​គិត​ទេ​ថា អនុស្សាវរីយ៍​ទាំង​អស់នេះ នឹង​រសាត់​បាត់​ពី​ក្នុង​ចិត្ដ​អ្នក​ដែរ​ឬទេ0x017d7 ឆ្នាំ​២០១៥ នេះ ក្រុមហ៊ុន​ទឹក​ផ្លែ​ឈើ Yeo’s​ដែល​តែងតែ​នៅ​ជាមួយ​អ្នក​គ្រប់​វេលា​បាន​ផ្តល់​ជូន​នូវ​កាដូ​យ៉ាង​ពិសេស​សម្រាប់​បងប្អូន​សិស្សានុសិស្ស​ថ្នាក់បាក់ឌុប​ដែល​ពួក​គាត់​អាច​រម្លឹក និង​ចងក្រង​ពេលវេលា​សប្បាយ​ជូរ​ចត់​ផ្អែមល្ហែម​ពេល​នៅ​រៀន​ថ្នាក់​វិទ្យាល័យ ក៏​ដូច​ជា​ជូនពរ​ពូក​គាត់​សម្រាប់​ជំហាន​ជីវិត​ថ្មី​។

កាលពី​រសៀល​ថ្ងៃ​សៅរ៍ ទី​១២ កញ្ញា នេះ ក្រុមហ៊ុន​ទឹក​ផ្លែ​ឈើ Yeo’s​បាន​រចនា​នូវ​រថយន្ត​ពណ៌​ស​មួយ​គ្រឿង​មាន​បិទ​តែម​ចម្រុះ​ពណ៌​និយាយ​ពី​មិត្តភាព​ថ្នាក់​វិទ្យាល័យ និង​ពាក្យ​តំណាង​អោយ​អនុស្សាវរីយ៍​ល្អ​ៗ​ផង​ដែរ​។ រថយន្ត​បាន​ធ្វើ​ដំណើរ​ទៅ​បណ្តា​សាលា​នានា​ជុំវិញ​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​ឱ្យ​កាន់តែ​ភ្ញាក់ផ្អើល​ដល់​សិស្ស​វិទ្យាល័យ​។ ខណៈ​ពេល​សិស្ស​កំពុង​រង់ចាំ​លទ្ធផល​ការ​ប្រឡង​ទាំង​ភ័យ​ផង អរ​ផង កញ្ញា​ជី​ជី ពិធីករ​ល្បីឈ្មោះ តំណាង​ឱ្យ Yeo’s​ជាមួយ​ក្រុមការងារ​ធ្វើការ​ចាប់​យក​សកម្មភាព និង​ធ្វើការ​សម្ភាសន៍​សិស្សានុសិស្ស​។

កញ្ញា ជី​ជី ក៏​បាន​សម្ភាសន៍​សិស្ស​និទ្ទេស A ប្អូនប្រុស លី​សុក្រឹត គុលិកា ដោយ​សម្ដែង​ភាព​រីករាយ​អស់ពី​ចិត្ត​ចំពោះ​លទ្ធផល​នៃ​ការ​ប្រលង ។

ក្រុមហ៊ុន​ទឹក​ផ្លែ​ឈើ​Yeo’s បាន​ធ្វើ​ឱ្យ​ឪ​កាស​កាន់តែ​មាន​ន័យ ដោយ​ផ្តល់​ឱ្យ​ប្អូន​ៗ​បាន​និយាយ​ពី​ពេលវេលា​អនុស្សាវរីយ៍​ល្អ​ៗ នឹង​ស៊ី​ញ៉េ ពិសេស​សរសេរ​សារ​ចេញពី​ក្នុង​ចិត្ត​លើ​រថយន្ត Yeo’s ក្នុង​គោលបំណង​ផ្ញើ​ពាក្យ​ក្នុង​ចិត្ត​ជូន​ទៅ​មិត្តភក្តិ​របស់​ពួក​គាត់​។  ដើម្បី​អបអរ​អនុស្សាវរីយ៍​មិត្តភាព​ថ្នាក់​វិទ្យាល័យ រថយន្ត Yeo’s បាន​ធ្វើ​ដំណើរ​ជុំវិញ​ទីក្រុង​ភ្នំពេញ ដើម្បី​ចែករំលែក​នូវ​ពាក្យ​ជូនពរ​ដ៏​មាន​ន័យ​នេះ​សម្រាប់​សិស្សានុសិស្ស​គ្រប់​គ្នា​។