សូម​ប្រយ័ត្ន​! កម្ពុជា​នឹង​មាន​បាតុភូត​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ និង​​មាន​ភ្លៀង​ធ្លាក់​ពី​ខ្សោយ​ទៅ​ច្រើន – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​ប្រយ័ត្ន​! កម្ពុជា​នឹង​មាន​បាតុភូត​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ និង​​មាន​ភ្លៀង​ធ្លាក់​ពី​ខ្សោយ​ទៅ​ច្រើន

2 ខែ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែមេសា ឆ្នាំ​២០២១​នេះ​ថា សូម​ឲ្យ​ប្រជាពលរដ្ឋ​ប្រុង​ប្រយ័ត្ន​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែមេសា ឆ្នាំ​២០២១​នេះ​ថា សូម​ឲ្យ​ប្រជាពលរដ្ឋ​ប្រុង​ប្រយ័ត្ន​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ដែល​អាច​កើត​មាន ចាប់ពី​ថ្ងៃ​ទី​០៧​ដល់​ថ្ងៃ​ទី​១៣ ខែមេសា ឆ្នាំ​២០២១ ។

Picture

ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បន្ត​ថា នៅ​រយៈពេល​នេះ តំបន់​មួយ​ចំនួន នឹង​មាន​ភ្លៀង​ធ្លាក់​ពី​ខ្សោយ​ទៅ​ច្រើន និង​សូម​ឲ្យ​ប្រជាពលរដ្ឋ​បន្ត​ប្រុង​ប្រយ័ត្ន នឹង​បាតុភូត​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ ជា​ពិសេស​នៅ​បណ្តា​ខេត្ត​ភាគ​ពាយ័ព្យ នៃ​ប្រទេស ចន្លោះ​ថ្ងៃ​ទី​៧-១៣ ខែមេសា ខណៈ​ដែល​កម្ពុជា​នឹង​ទទួល​រង​ឥទ្ធិពល​ពី​ជ្រលង​នៃ​សម្ពាធ​ទាប​ឥណ្ឌា និង​ខ្យល់​អាគ្នេយ៍​បក់​មក​ពី​សមុទ្រ​ចិន​ខាងត្បូង ៕

Picture
Picture
Picture
Picture