ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​មានការ​បិទ​«​ផ្សារ​ចាស់​»​ទេ ទោះបីមាន​អាជីវករ​ម្នាក់ វិជ្ជមាន​កូ​វី​ដ​-១៩

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អាជ្ញារ​ធរ​ខណ្ឌដូនពេញ អះអាង​ថា ថ្វីបើ​មាន​អាជីវករ​លក់ដូរ​ម្នាក់ នៅ​ផ្សារ​ចាស់ ពិនិត្យ​ឃើញ វិជ្ជមាន កូ​វី​ដ​-១៩ គឺ​មិន​មានការ​បិទ​ផ្សារ​ឡើយ…

រាជធានី​ភ្នំពេញ ៖ អាជ្ញារ​ធរ​ខណ្ឌដូនពេញ អះអាង​ថា ថ្វីបើ​មាន​អាជីវករ​លក់ដូរ​ម្នាក់ នៅ​ផ្សារ​ចាស់ ពិនិត្យ​ឃើញ វិជ្ជមាន កូ​វី​ដ​-១៩ គឺ​មិន​មានការ​បិទ​ផ្សារ​ឡើយ បិទ​តែ​តូប​មួយ​ចំនួន នៅ​ក្បែរ​តូប​អាជីវករ​ម្នាក់​ដែល​ផ្ទុក​កូ​វី​ដ​-១៩ ជា​បិទ​បណ្តោះអាសន្ន​ប៉ុណ្ណោះ «​ផ្សារ​ចាស់​»​នៅ​បើក​ដំណើរការ​លក់ដូរ​ជា​ធម្មតា​ទេ នៅ​ល្ងាច​ថ្ងៃ​ទី​០៥ ខែមេសា ឆ្នាំ​២០២១​នេះ ។

នៅ​ថ្ងៃ​ទី​៥ ខែមេសា ឆ្នាំ​២០២១​នេះ រដ្ឋបាល​ខណ្ឌដូនពេញ បាន​ចេញ​សេចក្តីជូនដំណឹង​ដល់​បងប្អូន​អាជីវករ​ប្រកប​អាជីវកម្ម​នៅ​ផ្សារ​ចាស់ ដែល​មាន​តូប ជាប់​នឹង​តូប​ឈ្មោះ សុខ ប៉ែង​សុ​ន តូប​លេខ ៤៧៤, ៤៧៥, ៥០០, ៥០១ និង​តូប​លេខ ១៧, ១៨, ១៩, ២០ ព្រមទាំង​អ្នក​ដែល​ពាក់ព័ន្ធ​ទាំងអស់ សូម​អញ្ជើញ​ទៅ​ពិនិត្យ​យក​សំណាក រក​មេរោគ​កូ​វី​ដ​-១៩ នៅ​មណ្ឌល​សុខភាព​ចាក់​អង្រែ ស្ថិត​ក្នុង​ខណ្ឌមានជ័យ ឱ្យ​បាន​គ្រប់​ៗ​គ្នា ។

រដ្ឋបាល​ខណ្ឌដូនពេញ បាន​បញ្ជាក់​ថា ៖ ពេល​ទៅ​យក​សំណាក ត្រូវ​បញ្ជាក់​ពី​អាសយដ្ឋាន​បច្ចុប្បន្ន ដែល​ខ្លួន​កំពុង​រស់នៅ ឱ្យ​បាន​ច្បាស់លាស់ ជូន​ក្រុម​គ្រូពេទ្យ​ពិនិត្យ​យក​សំណាក​នៅ​មណ្ឌល​សុខភាព​ចាក់​អង្រែ ខណ្ឌមានជ័យ ។

ក្នុង​ករណី​ដែល​អាជ្ញាធរ​ពិនិត្យ​ឃើញ​ថា បងប្អូន​ខកខាន ឬ​គេចវេស​មិន​បាន​យក​សំណាក ហើយ​អាជ្ញាធរ​ពិនិត្យ​ទៅ​មាន​ពាក់ព័ន្ធ ជាមួយ​អាជីវករ​លក់ដូរ​នៅ​ផ្សារ​ចាស់ ដែល​មាន​ផ្ទុកមេរោគ​កូ​វី​ដ​-១៩​នោះ អាជ្ញាធរ​មិន​អនុញ្ញាត​ឱ្យ​បងប្អូន ដែល​មិន​បាន​ទៅ​យក​សំណាក​រក​មេរោគ​កូ​វី​ដ​-១៩ នោះ​ចូល ប្រកប​អាជីវកម្ម​លក់ដូរ​ឡើយ (​នៅ​ពេល​ដែល​អាជ្ញាធរ​បើក​ដំណើរការ​តូប​របស់​ឈ្មោះ សុខ ប៉ែង​សុ​ន ឡើង​វិញ​ឡើយ​) ។

លោក​សុខ ពេញ​វុ​ធ អភិបាល​ខណ្ឌដូនពេញ សង្ឃឹម​យ៉ាង​មុតមាំ​ថា បងប្អូន​អាជីវករ​ពាក់ព័ន្ធ​ទាំងអស់ នឹង​ចូលរួម​ទៅ​ពិនិត្យ​យក​សំណាក​រក​មេរោគ​កូ​វី​ដ​-១៩​គ្រប់​ៗ​គ្នា ប្រកបដោយ​ទំនួល​ខុស​ត្រូវ​ខ្ពស់ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជម្ងឺ​កាច​សាហាវ កូ​វី​ដ​-១៩​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ