ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គី​ភ័យ​ឆេះ​ពេទ្យធ្មេញ ច័ន្ទ សុខុម ក្បែរ​ផ្សារ​ថ្មី បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​កណ្តាលថ្ងៃត្រង់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជ​ធា​និ​ភ្នំពេញ ៖ អគ្គី​ភ័យ​មួយ​បាន​ឆាបឆេះ​ឡើង​នៅ​ក្នុង​បន្ទប់​មួយ​ជាន់​ទី​២ នៃ​មន្ទីរ​ព្យាបាល​ធ្មេញ ច័ន្ទ សុខុម ក្បែរ​ផ្សារ​ថ្មី ដែល​បង្ក​ឡើង​ដោយសារ​តែ​ការ​ឆ្លង​ចរន្តអគ្គិសនី ដោយ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ទាំង​កណ្តាលថ្ងៃត្រង់​ទៅ​ដល់​កម្លាំង​មាន​សមត្ថកិច្ច និង​រថ​ន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ចំនួន​០៤​គ្រឿង​ចុះ​ទៅ​ជួយ​ធ្វើ​អន្តរាគមន៍​បាញ់…

រាជ​ធា​និ​ភ្នំពេញ ៖ អគ្គី​ភ័យ​មួយ​បាន​ឆាបឆេះ​ឡើង​នៅ​ក្នុង​បន្ទប់​មួយ​ជាន់​ទី​២ នៃ​មន្ទីរ​ព្យាបាល​ធ្មេញ ច័ន្ទ សុខុម ក្បែរ​ផ្សារ​ថ្មី ដែល​បង្ក​ឡើង​ដោយសារ​តែ​ការ​ឆ្លង​ចរន្តអគ្គិសនី ដោយ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ទាំង​កណ្តាលថ្ងៃត្រង់​ទៅ​ដល់​កម្លាំង​មាន​សមត្ថកិច្ច និង​រថ​ន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ចំនួន​០៤​គ្រឿង​ចុះ​ទៅ​ជួយ​ធ្វើ​អន្តរាគមន៍​បាញ់ ទឹក​ពន្លត់​បាន​ទាន់​ពេលវេលា​ផង​ដែរ ។

ករណី​នេះ​ដែរ បាន​កើតឡើង កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​០៥ ខែមេសា ឆ្នាំ ២០២១ នៅ​ចំណុច​បន្ទប់​ជាន់​ទី​២ គ្លីនិក​ព្យាបាល​ធ្មេញ ច័ន្ទ សុខុម (​ក្បែរ​ផ្សា​ថ្មី​) ទីតាំង​ផ្ទះ​លេខ ១៥៥A ផ្លូវ​លេខ ១៥៤ កែង​ផ្លូវ​លេខ ៨១ ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី ២ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ព័ត៌មាន​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ពេល​ដែល​មាន​ក្រុម​បុគ្គលិក​ទាំងប្រុស ទាំងស្រី របស់​មន្ទីរ​ព្យាបាល​ធ្មេញ ច័ន្ទ សុខុម ជា​ច្រើន​នាក់​កំពុង​តែ​នាំ​គ្នា​ធ្វើការ​នៅ​ខាង ក្នុង​នោះ ក៏​ស្រាប់តែ​មាន​ផ្សែង​ខ្មៅ​ហុយ​ទ្រលោម​ពេញ​ក្នុង​ពេទ្យ និង​ចេញ​មក​ខាងក្រៅ​ក៏​ធ្វើ​អោយ​មានការ​ភ្ញាក់ផ្អើល និង​នាំ​គ្នា​រត់​ចែក​ជើង​គ្នា​តាម​ស្វែងរក​ថា វា​ចេញពី​កន្លែង​ណា?

ភ្លាម​នោះ ក្រុម​បុគ្គលិក​ក៏​បាន​ប្រទះ​ឃើញ​មាន​អណ្តាតភ្លើង​កំពុង​តែ​ឆាបឆេះ​ឡើង និង​មាន​ផ្សែង​ខ្មៅ​ហុយ​ឃ្មួ​ញ​ខ្មាញ់​ចេញពី​បន្ទប់​មួយ​នៅ​ជាន់​ទី​២ ហើយ​ក៏​បាន​នាំ​គ្នា​ស្រ​វ៉េ​ស្រ​វ៉ា​យក​បំពង់​ពន្លត់​អគ្គិភ័យ​ទៅ​ធ្វើការ​បាញ់​ទឹក​ពន្លត់ និង​ខ្លាចក្រែង​មិន​អាច​ពន្លត់​បាន ខាង​មន្ទីរពេទ្យ​ក៏​បាន​ទាក់ទង​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ឱ្យមក​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​បន្ថែម​ទៀត​ផង​ដែរ​។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ក្រោយ​ពេល​ដែល​ទទួល​បានការ​រាយការណ៍​អំពី​ករណី​អគ្គី​ភ័យ​កំពុង​តែ​កើតឡើង​នៅ​ក្នុង​មន្ទីរ​ព្យាបាល​ធ្មេញ ច័ន្ទ សុខុម ខាងលើ​រួច​ហើយ ភ្លាម​នោះ​ក៏​បង្ករ ការ ភ្ញាក់ផ្អើល​ទៅ​ដល់​កម្លាំង​មាន​សម្ថ​កិច្ច​មូលដ្ឋាន​ខណ្ឌដូនពេញ​ជា​ច្រើន​នាក់ បាន​មក​ដល់​នាំ​គ្នា​ជួយ​សម្រួល​ចរាចរណ៍ និង​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ការិយាល័យ​បង្ការ និង​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ចំនួន​៤​គ្រឿង​ចុះ​មក​ជួយ​ធ្វើការ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​បាន​ទាន់​ពេលវេលា និង​មិន​ឆេះ​រាលដាល​អ្វី​ធំ​ដំ​ឡើយ ។

ពាក់ព័ន្ធ​ទៅ និង​ករណី​អគ្គី​ភ័យ ឆាបឆេះ​បន្ទប់​មួយ​នៅ​ជាន់​ទី​២ របស់​មន្ទីរ​ពេទ្យធ្មេញ ច័ន្ទ សុខុម ខាងលើ​នេះ គឺ​កើតឡើង​ដោយសារ​តែ​ឆ្លង​ចរន្តអគ្គិសនី ហើយ​បាន​ឆេះ​បំផ្លាញ​អស់​ទូរទស្សន៍​ចំនួន ២​គ្រឿង ម៉ាស៊ីនត្រជាក់​១​គ្រឿង និង​តុ​កៅអី ១​ឈុត​ប៉ុណ្ណោះ ។ ក្នុង​ករណី​អគ្គី​ភ័យ​ឆាបឆេះ​ឡើង​នៅ​ក្នុង​បន្ទប់​មួយ​នៅ​ជាន់​ទី​២ របស់​មន្ទីរ​ព្យាបាល​ល​ធ្មេញ ច័ន្ទ សុខុម នេះ​បាន​ឆេះ​បំផ្លាញ​អស់​ទូរទ្សន៍​ចំនួន​០២​គ្រឿង ម៉ាស៊ីនត្រជាក់​០១​គ្រឿង និង​តុ កៅអី ចំនួន ១​ឈុត និង​សម្ភារៈ​ប្រើប្រាស់​មួយ​ចំនួន​ទៀត​ប៉ុណ្ណោះ ។

កម្លាំង​មាន​សមត្ថកិច្ច​បាន​ប្រើប្រាស់​បំពង់​ពន្លត់​អគ្គិភ័យ​អស់​ជា​ច្រើន​បំពង់ និង​ប្រើប្រាស់​ទឹក បាញ់​អស់​ចំនួន​១​គ្រឿង ក្នុង​ចំណោម​រថយន្ត​ពន្លត់អគ្គីភ័យ​ទាំងអស់​ចំនួន​៤​គ្រឿង ដែល​បាន​ចុះ​មក​ជួយ ធ្វើការ​អន្តរាគមន៍​ទើប​ធ្វើ​អោយ​ភ្លើង​រលត់ និង​គ្រប់គ្រង​បាន​ទាន់​ពេលវេលា និង​មិន​បង្ក​រការ​ឆេះ​រីក​រាលដាល​ធ្ងន់ធ្ងរ​តទៅ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ