ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះពុទ្ធ​នៃ​យើង​កសាង​បញ្ញាបារមី

2 ឆ្នាំ មុន

ព្រះ​បរម​ពោធិសត្វ​នៃ​យើង​ដែល​បាន​ត្រាស់​ដឹង​នូវ​អរិយ​សច្ចៈ​ក្លាយជា​ព្រះសម្មាសម្ពុទ្ធ​ប្រសើរ​ផុត​មនុស្ស​និង​ទេវតា​ទាំងឡាយ​ក៏​ព្រោះ​ព្រះ​អង្គ​បាន​កសាង​បញ្ញាបារមី​អស់​រាប់​សែន​អសង្ខេយ្យ​នោះ​ឯង បញ្ញា​ជា​កម្លាំង​ដ៏​ប្រសើរ​ខ្ពង់ខ្ពស់ បញ្ញា​រមែង​នាំ​មក​នូវ​សេចក្តីចម្រើន​គ្រប់​ៗ​កាល ។ ដូច​ពុទ្ធភាសិត​ត្រាស់​ថា តំ ព​លា​នំ ពលំ សេដ្ឋំ អ​គ្គំ…

ព្រះ​បរម​ពោធិសត្វ​នៃ​យើង​ដែល​បាន​ត្រាស់​ដឹង​នូវ​អរិយ​សច្ចៈ​ក្លាយជា​ព្រះសម្មាសម្ពុទ្ធ​ប្រសើរ​ផុត​មនុស្ស​និង​ទេវតា​ទាំងឡាយ​ក៏​ព្រោះ​ព្រះ​អង្គ​បាន​កសាង​បញ្ញាបារមី​អស់​រាប់​សែន​អសង្ខេយ្យ​នោះ​ឯង បញ្ញា​ជា​កម្លាំង​ដ៏​ប្រសើរ​ខ្ពង់ខ្ពស់ បញ្ញា​រមែង​នាំ​មក​នូវ​សេចក្តីចម្រើន​គ្រប់​ៗ​កាល ។

ដូច​ពុទ្ធភាសិត​ត្រាស់​ថា តំ ព​លា​នំ ពលំ សេដ្ឋំ អ​គ្គំ បញ្ញា​ពលំ បញ្ញា​ព​លេ​នុប​ត្ថ​ម្ភោ អ​ត្ថំ វិន្ទ​តិ ប​ណ្ឌិ​តោ » កម្លាំង​បញ្ញា​ជា​កម្លាំង​ដ៏​ប្រសើរ ជា​កម្លាំង​ខ្ពង់ខ្ពស់​ជាង​កម្លាំង​ទាំងឡាយ បណ្ឌិត​ដែល​មាន​កម្លាំង​បញ្ញា​ជ្រោមជ្រែង​ហើយ រមែង​បាន​នូវ​សេចក្តីចម្រើន​គ្រប់​កាល​ទាំងពួង ។

ហេតុនេះ​ចូរ​អ្នក​ទាំងឡាយ​ធ្វើ​កិច្ចការ​អ្វី​ក៏​ដោយ សូម​ធ្វើ​ដោយ​បញ្ញា យក​បញ្ញា​ជា​ធំ ត្រិះ​រិះ​ពិចារណា​ឱ្យ​បាន​ល្អិតល្អន់​ដោយ​បញ្ញា​មុន​នឹង​សម្រេច​កិច្ចការ​អ្វី​ៗ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ