ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​កូ​វី​ដ​-១៩​ ទម្រង់​ថ្មី​ នៅ​មន្ទីរពេទ្យ​ក្រុង​តូ​ក្យូ​មួយ

3 ឆ្នាំ មុន

ប្រទេស​ជប៉ុន ៖ ទូរទស្សន៍​រដ្ឋ​ជប៉ុន NHK រាយការណ៍​នា​ថ្ងៃ​ទី​៤ មេ​សា​ថា ប្រមាណ​ជា​៧០% នៃ​អ្នកជំងឺ​ឆ្លង​វីរុស​កូ​វី​ដ​-១៩ ដែល​ធ្វើតេស្ត ក្នុងមន្ទីរពេទ្យ​មួយ​នៃ​ទីក្រុង​តូ​ក្យូ…

ប្រទេស​ជប៉ុន ៖ ទូរទស្សន៍​រដ្ឋ​ជប៉ុន NHK រាយការណ៍​នា​ថ្ងៃ​ទី​៤ មេ​សា​ថា ប្រមាណ​ជា​៧០% នៃ​អ្នកជំងឺ​ឆ្លង​វីរុស​កូ​វី​ដ​-១៩ ដែល​ធ្វើតេស្ត ក្នុង
មន្ទីរពេទ្យ​មួយ​នៃ​ទីក្រុង​តូ​ក្យូ កាលពី​ខែ​មុន សុទ្ធតែ​ជា​អ្នក​ឆ្លង​វីរុស​បំប្លែង​ខ្លួន​ដែល​គេ​ស្គាល់​ថា អាច​កត់​បន្ថយ​កិច្ច​ការពារ​នៃ​វ៉ាក់សាំង ។

វីរុស​បំប្លែង​ខ្លួន​ហៅ E484K នៃ PROTEINESPIKE ត្រូវ​បាន​រក​ឃើញ​លើ​មនុស្ស​១០​នាក់​ក្នុងចំណោម​មនុស្ស​១៤​នាក់ ដែល​ធ្វើតេស្ត​មាន​លទ្ធ
ផល​វិ​ជ្ជ​មាន​នៃ​វីរុស​នៅ​មន្ទីរពេទ្យ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ​និង​ទណ្ឌ​សាស្ត្រ​ក្រុង​តូ​ក្យូ កាលពី​ខែមីនា ។ តាម​របាយការណ៍​ថា រយៈពេល​២​ខែដំបូង​នៃ​ឆ្នាំ​នេះ​អ្នកជំងឺ​១២​នាក់​ក្នុង​ចំណោម​អ្នកជំងឺ​៣៦​នាក់ ដែល​ឆ្លង​វីរុស​កូ​វី​ដ​ជា​អ្នក​ផ្ទុក​វីរុស​ទម្រង់​ថ្មី ដោយ​ក្នុង​ចំណោម​ពួក​គេ​ពុំ​មាន​នរណា​ម្នាក់​ទើប​ធ្វើ​ដ​ណើ​រម​ក​ពី​បរទេស​នា​ពេល​ថ្មី​ៗ​នេះឡើយ ។ មនុស្ស​ទាំងនេះ​ក៏​សុទ្ធតែ​ជា​អ្នក​មិន​បានប៉ះពាល់​ជាមួយ​មនុស្ស​ដែល​ធ្វើ​ដំណើរ​មក​ពី​បរទេស​ដែរ ។

បណ្ដា​អ្នក​ទទួលខុសត្រូវ​មន្ទីរពេទ្យ​នោះ​ក្នុង​ពេល​ភ្លាម​ៗ​នៅ​មិន​ទាន់​ធ្វើ​អត្ថាធិប្បាយ​ណាមួយ​ដែរ ។ ខណៈ​ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​រដូវក្ដៅ​ជិតមក​ដល់​គឹ​នា​ខែកក្កដា​ខាង​មុខ​នេះ​ប្រទេស​ជប៉ុន​ប្រឈម​មុខ​នឹង​រលក​ថ្មី​នៃ​ការ​ឆ្លង ។ បណ្ដា​អ្នក​ជំនាញការ​ខាង​សុខាភិបាល​មានការ​ព្រួយបារម្ភ​ជា​ពិសេស​ចំពោះ​ការ​ឆ្លង​រាលដាល​វីរុស​ទម្រង់​ថ្មីដែល​បំប្លែង​ខ្លួន ខណៈ​ការ​ចាក់​វ៉ាក់សាំង​ទ្រង់ទ្រាយ​ធំ​ដល់​ប្រជាជន​នៅ​មិន​ទាន់​ចាប់ផ្ដើម​នៅឡើយ ។

កាលពី​ថ្ងៃ​ទី​២ មេ​សា មាន​អ្នក​ឆ្លង​វីរុស​ថ្មី​៤៤៦នាក់​ត្រូវ​បាន​រាយការណ៍​នៅ​ក្រុង​តូ​ក្យូ​ជា​តួលេខនៅ​ទាប​ពី​ប្រៀបធៀប​ទៅ​នឹង​អ្នក​ឆ្លង​ជាង​២.៥០០​​នាក់​កត់សម្គាល់​ឃើញ​កាលពី​ខែមករា ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ