ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃមុន​ធ្វើ​ឱ្យ​រត់​ចែក​ជើង​គ្នា ថ្ងៃនេះ​កាន់​កាំបិត​ពូថៅ​មក​អង្គុយ​ផឹក​ទឹកត្នោតជូរ​រង់ចាំ

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា យុវជន​មួយ​ក្រុម​នាំ​គ្នា​មក​អង្គុយ​ផឹក​ទឹកត្នោតជូរ ក៏​ត្រូវ​យុវជន​១​ក្រុម​ទៀត​ដេញ​កាប់​រត់​ចែក​ជើង​គ្នា ដោយសារ​តែ​គុំកួន លុះ​នៅ​យប់​ស្អែក​ឡើង​ក្រុម​យុវជន​ដែល​ត្រូវ​គេ​ដេញ​កាប់​នោះ ក៏​បាន​យក​កាំបិត ពូថៅ ទៅ​អង្គុយ​ផឹក​កន្លែង​ដដែល…

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា យុវជន​មួយ​ក្រុម​នាំ​គ្នា​មក​អង្គុយ​ផឹក​ទឹកត្នោតជូរ ក៏​ត្រូវ​យុវជន​១​ក្រុម​ទៀត​ដេញ​កាប់​រត់​ចែក​ជើង​គ្នា ដោយសារ​តែ​គុំកួន លុះ​នៅ​យប់​ស្អែក​ឡើង​ក្រុម​យុវជន​ដែល​ត្រូវ​គេ​ដេញ​កាប់​នោះ ក៏​បាន​យក​កាំបិត ពូថៅ ទៅ​អង្គុយ​ផឹក​កន្លែង​ដដែល ដើម្បី​រង់ចាំ​សងសឹក​វិញ តែ​ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ទាំង​៤​នាក់​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី ថ្ងៃ​ទី​០៤ ខែមេសា ឆ្នាំ​២០២១ នៅ​ចំណុច​ជើងភ្នំ​ដូងព្រះ ស្ថិត​ក្នុងភូមិ​-​សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ​។

បើ​តាម​លោក​វរសេនីយ៍ត្រី យ៉ា​ន់ សុវណ្ណ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​សិរី​សោភ័ណ បាន​ប្រាប់​ថា យុវជន​ទាំង​៤​នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​ខាងលើ​មាន ១.​ឈ្មោះ សំណាង ជ័យ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ២.​ឈ្មោះ ពៀត ពឿ​យ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ៣.​ឈ្មោះ ខ្លី ចូ​វ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ និង​៤.​ឈ្មោះ គា ដែន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ក្រុម​យុវជន​ទាំង​៤​នាក់​នេះ រស់នៅ​ភូមិ​បែក​ចាន សង្កាត់​ម្កាក់ ក្រុង​សិរី​សោភ័ណ​។

លោក​បាន​បញ្ជាក់​ថា នៅ​មុន​ពេល​ឃាត់ខ្លួន​ក្រុម​យុវជន​ខាងលើ គឺ​កម្លាំង​សមត្ថកិច្ច​បាន​ទទួល​ព័ត៌មាន​ថា មាន​យុវជន​១​ក្រុម​ប្រដាប់​ដោយ​ដាវ និង​កាំបិត ពូថៅ បាន​អង្គុយ​ផឹក​ទឹកត្នោតជូរ រង់ចាំ​កាប់​ទៅ​លើ​យុវជន​១​ក្រុម​ទៀត​ដែល​ដេញ​កាប់​ពួក​គេ ។ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​សិរី​សោភ័ណ បាន​ចុះ​ទៅ​បង្ក្រាប ក៏​ឃាត់ខ្លួន​បាន​យុវជន​៤​នាក់ និង​ដកហូត​បាន​ដាវ​១ កាំបិត​ឆ្នៃ​១ ពូថៅ​១ ចំពាមកៅស៊ូ​១​ផង​ដែរ ។

លោក​វរសេនីយ៍ត្រី យ៉ា​ន់ សុវណ្ណ បាន​បញ្ជាក់​ថា ក្រោយ​ពេល​ឃាត់ខ្លួន​ទាំង​៤​នាក់ រួច​នាំ​យក​សាកសួរ តាម​ចម្លើយ​សារភាព​ថា មូលហេតុ​ដែល​ពួក​គេ​យក​កាំបិត ពូថៅ​តាម​ជាប់​ខ្លួន ព្រោះ​កាល​យប់​ថ្ងៃ​ទី​០៣ ខែមេសា ឆ្នាំ​២០២១​នោះ នៅ​ចំណុច​តូប​លក់​ទឹកត្នោតជូរ​ជើងភ្នំ​ដូងព្រះ ស្ថិត​ភូមិ​-​សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ មាន​យុវជន​១​ក្រុម​ផ្សេង​ទៀត បាន​ជិះ​ម៉ូតូ​៣​គ្រឿង​ដេញ​កាប់​ពួក​គេ ធ្វើ​ឱ្យ​ពួក​គេ​រត់​ចែក​ជើង​គ្នា​តែ​ម្តង ។ ហើយដោយ​សារ​តែ​មានការ​គុំកួន ទើប​ពួក​គេ​នាំ​គ្នា​កាន់​កាំបិត ពូថៅ​មក​ផឹក​ម្តងទៀត ដើម្បី​រង់ចាំ​សងសឹក​នឹង​យុវជន​១​ក្រុម​ដែល​កាប់​ខ្លួន​ថ្ងៃមុន​នោះ តែ​ក៏​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​តែ​ម្តង​។

ដោយ​យោង​តាម​ចម្លើយ​សារភាព​របស់​យុវជន​ទាំង​៤​នាក់​នេះ ក៏​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង រួច​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ