ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រួសារ​ភ្លើង​ឆេះ​ផ្ទះ​ និង​ពិការ​ភ្នែក​ទទួល​អំណោយ​មនុស្សធម៌​​ពី​សាខា​កាកបាទក្រហមកម្ពុជា​​ខេត្តពោធិ៍​សាត់

8 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ​៖ ​ប្រជាពលរដ្ឋ​មួយ​គ្រួសារ​នៅ​ក្នុងភូមិ​រោង​ម៉ាស៊ីន ឃុំ​ស្វាយ​លួង ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់ ដែល​ទទួល​រង​គ្រោះ ដោយ​ភ្លើង​ឆេះ​ផ្ទះ​អស់​គ្មាន​សល់​អ្វី​នោះ ត្រូវ​បាន​លោក​ខូ​យ រី​ដា ប្រធាន​គណៈកម្មាធិការ​, លោក វ៉ា​ន់ ហ៊ា​ង នាយក​ប្រតិបត្តិ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ នាំ​យក​អំណោយ​មនុស្សធម៌ របស់​សាខា ទៅ​ប្រគល់​ជូន​ដល់ទី​កន្លែង​កើតហេតុ

ខេត្តពោធិ៍សាត់ ​៖ ​ប្រជាពលរដ្ឋ​មួយ​គ្រួសារ​នៅ​ក្នុងភូមិ​រោង​ម៉ាស៊ីន ឃុំ​ស្វាយ​លួង ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់ ដែល​ទទួល​រង​គ្រោះ ដោយ​ភ្លើង​ឆេះ​ផ្ទះ​អស់​គ្មាន​សល់​អ្វី​នោះ ត្រូវ​បាន​លោក​ខូ​យ រី​ដា ប្រធាន​គណៈកម្មាធិការ​, លោក វ៉ា​ន់ ហ៊ា​ង នាយក​ប្រតិបត្តិ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ នាំ​យក​អំណោយ​មនុស្សធម៌ របស់​សាខា ទៅ​ប្រគល់​ជូន​ដល់ទី​កន្លែង​កើតហេតុ កាល​​ពី​ថ្ងៃ​ទី២៣ ​កញ្ញា​ ២០១៥ ដែលរួម​មាន​អង្ករ៥០​គីឡូក្រាម​, មី១​កេះ​, តង់​ខៀវ១, ត្រីខ៦​កំប៉ុង​, ឃី​ត​១​កញ្ចប់ និងថវិកា១​លាន​រៀល ។

លោក​ខូ​យ រី​ដា ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បាន​មាន​ប្រសា​ស​ន៏​ថា ៖ បន្ទាប់​ពី​ទទួល​បាន សេចក្តីរាយការណ៍ ពី​អាជ្ញាធរឃុំ-ស្រុកអំពី​ករណី​ភ្លើង​ឆេះ​ផ្ទះ​នេះ​ភ្លាម​លោក ម៉ៅ ធនិន ប្រធានកិត្តិយស​សាខា​កាកបាទ​ក្រហមក​ម្ពុជា​ខេត្ត បាន​ចាត់​ឱ្យ​​ក្រុមការងារ នាំ​យក​អំណោយ​មនុស្សធម៌របស់​សាខាមក​ប្រគល់​ជូន​ជា​បន្ទាន់ ដើម្បី​ឲ្យ​គ្រួសារ​រង​គ្រោះមាន​សម្ភារ​ប្រើប្រាស់ និងហូប​ចុក​បាន​មួយ​គ្រា ។

សកម្មភាព​នេះ ស្រប​ទៅ​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់ របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទ​ក្រហម​កម្ពុជា មាន​គោល​ការ​ជាក់លាក់ ក្នុង​ការ​ជួយ​ដល់​ជន​រង​គ្រោះ​ដោយ​ប្រការ​ផ្សេង​ៗ ទូ​ទាំង​ប្រទេស​ដូច​ជា​ រង​គ្រោះ​ដោយ​ទឹកជំនន់ អគ្គី​ភ័យ ។​ល​។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព