ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ-១៩ រាតត្បាត​ដល់​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ១រូប​ និ​ង​ក្រុម​គ្រួសារ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មេរោគ​ដ៏​កាច​សាហាវ​វីរុស​កូ​វី​ដ-១៩ បាន​រាតត្បា​ត​ឆ្លង​ដល់​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ម្នាក់ នឹង​ក្រុម​គ្រួសារ​នោះ​គឺ​លោក ធ្ធាំ ប៊ុ​ណ្ណា បាន​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​-១៩ សង្ស័យ​ឆ្លង​ពី​កូនប្រុស​របស់​លោក​ម្នាក់ ដែល​បម្រើ​ការងារ​ក្នុង​បន្ទប់​ជាមួយ​គ្នា…

រាជធានី​ភ្នំពេញ ៖ មេរោគ​ដ៏​កាច​សាហាវ​វីរុស​កូ​វី​ដ-១៩ បាន​រាតត្បា​ត​ឆ្លង​ដល់​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ម្នាក់ នឹង​ក្រុម​គ្រួសារ​នោះ​គឺ​លោក ធ្ធាំ ប៊ុ​ណ្ណា បាន​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​-១៩ សង្ស័យ​ឆ្លង​ពី​កូនប្រុស​របស់​លោក​ម្នាក់ ដែល​បម្រើ​ការងារ​ក្នុង​បន្ទប់​ជាមួយ​គ្នា ។ នេះ​បើ​តាម​មន្ត្រី​សុខាភិបាល បាន​យក​រថយន្ត​សា​មុ​យ​ទៅ​ដឹក​លោក ធ្ធាំ ប៊ុ​ណ្ណា នឹង​ក្រុម​គ្រួសារ​កាលពី​យប់​ថ្ងៃ ទី​៤ ខែមេសា ឆ្នាំ​២០២១ នេះ ។

កាលពី​កន្លង​ទៅ​នេះ កូនប្រុសរបស់​លោក ធ្ធាំ ប៊ុ​ណ្ណា ត្រូវ​បាន​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ-១៩ បន្ទាប់មក ​លោក និង​សមាជិកគ្រួសារ ក៏​ត្រូវ​បាន​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ ហើយ​ធ្វើតេស្តរ​កកូ​វី​ដ​.១៩ ។ ក្រោយ​ធ្វើតេស្ត​លើក​ទី​២ លទ្ធផល​បញ្ជាក់​នៅ​ល្ងាច​ថ្ងៃ​ទី​៤ ខែមេសា ឆ្នាំ​២០២១ បង្ហាញ​ថា លោក​មាន​វិជ្ជមាន​កូ​វី​ដ​១៩​ផង​ដែរ​។ ក្រៅពី​លោក​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ក៏​មាន​សាច់ញាតិ​របស់​គាត់​មួយ​ចំនួន​ទៀត ក៏​ត្រូវ​បាន​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​-១៩ ផង​ដែរ ។

លុះ​យប់​ថ្ងៃ​ទី​៤​ខែ​មេ សា ឆ្នាំ​២០២១ លោក ធ្ធាំ ប៊ុ​ណ្ណា និង​សាច់ញាតិ​របស់​លោក​មួយ​ចំនួន រស់នៅ​ផ្ទះ​លេខ​២៨ ផ្លូវ​លេខ​៣១៧ សង្កាត់​បឹង​កក់​ទី​១ ខណ្ឌទួលគោក ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ទៅ​ដឹក​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ ។

សូម​បញ្ជាក់​ថា លោក ធ្ធាំ ប៊ុ​ណ្ណា ជា​ចៅក្រម​សាលា ដំបូង​រាជធានី​ភ្នំពេញ បម្រើ​ការងារ​នៅ​បន្ទប់​អក្ស (​ច​) ជាន់​ទី​២ ដែល​បន្ទប់​នោះ និង​ត្រូវ​ផ្អាក​ការ​ចេញចូល​ជា​បណ្តោះអាសន្ន បន្ទាប់​ពី​រក​ឃើញ ការ​ឆ្លង​វីរុស​កូ​វី​ដ​.១៩ ដើម្បី​អនុវត្ត​តាម​វិធាន​របស់​ក្រួ​ង​សុខាភិបាល និង​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់ ពី​សំណាក់​សម្ដេច​អគ្គ​ប​ហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នូវ​វិធានការ ៣.​កុំ ៣.​ការពារ ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូ​វី​ដ​.១៩ ដ៏​កាច​សាហាវ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ