ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនិយមចាយប្រាក់ប្រទេសទាំងនេះ សូមមកដឹងពីហាងឆេងធៀបនឹងប្រាក់រៀលខ្មែរ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សម្រាប់ថ្ងៃដើមសប្តាហ៍នេះ សូមមកដឹងពីហាងឆេងប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសំខាន់ៗមួយចំនួនដែលប្រជាពលរដ្ឋខ្មែរនិយមចាយវាយញឹកញាប់ជាងគេ ថាតើមានអត្រាយ៉ាងណា ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ៥ខែមេសា ឆ្នាំ…

រាជធានីភ្នំពេញ ៖ សម្រាប់ថ្ងៃដើមសប្តាហ៍នេះ សូមមកដឹងពីហាងឆេងប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសំខាន់ៗមួយចំនួនដែលប្រជាពលរដ្ឋខ្មែរនិយមចាយវាយញឹកញាប់ជាងគេ ថាតើមានអត្រាយ៉ាងណា ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ៥ខែមេសា ឆ្នាំ ២០២១នេះបានឱ្យដឹងថា ១ដុល្លារអាមេរិក ស្មើនឹង ៤០៤៥ រៀល ខណៈ ១អឺរ៉ូ ទិញចូល ៤៧៥៩ រៀល លក់ចេញ ៤៨០៧ រៀល និង ១ដុល្លារអូស្ត្រាលី ទិញចូល ៣០៨២ រៀល លក់ចេញ ៣១១៣ រៀល ។

ទន្ទឹមនេះហាងឆេងប្រាក់រៀលខ្មែរធៀបនឹងប្រាក់យន់ចិន ថ្ងៃនេះដែរ គឺ ១យន់ចិន ទិញចូល ៦១៦ រៀល លក់ចេញ ៦២២ រៀល ខណៈ ១០០យ៉េនជប៉ុន ទិញចូល ៣៦៥៤ រៀល លក់ចេញ ៣៦៩១ រៀល និង ១០០វុនកូរ៉េ ទិញចូល ៣៥៨ រៀល លក់ចេញ ៣៦២ រៀល ។

ជាមួយគ្នានេះហាងឆេងប្រាក់រៀលខ្មែរធៀបនឹងប្រាក់ដុល្លារសាំងហ្គាពួរ គឺ ១ដុល្លារសាំងហ្គាពួរ ទិញចូល ៣០០៦ រៀល លក់ចេញ ៣០៣៦ រៀល ហើយ ១បាតថៃ ទិញចូល ១២៩ រៀល លក់ចេញ ១៣១ រៀល និង ១០០០ដុងវៀតណាម ទិញចូល ១៧៥ រៀល លក់ចេញ ១៧៧ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ