ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​បិទ​ហាង​ស្ទី​ម​សូ​ណា​ម៉ាស្សា​យីហោ «​ផ្ទះ​សុខភាព​» និង​ឃាត់​មនុស្ស​១២​នាក់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ហាង​ស្ទី​ម​សូ​ណា ម៉ាស្សា យីហោ «​ផ្ទះ​សុខភាព​» បាន​ដំណើរការ​ដោយ​លួចលាក់​បំពាន និង​បម្រាម​របស់​ក្រសួងសុខាភិបាល​ដែល​កំពុង​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​ដ៏​កាច​សាហាវ COVID-19 ហើយ​មាន…

រាជធានី​ភ្នំពេញ ៖ ហាង​ស្ទី​ម​សូ​ណា ម៉ាស្សា យីហោ «​ផ្ទះ​សុខភាព​» បាន​ដំណើរការ​ដោយ​លួចលាក់​បំពាន និង​បម្រាម​របស់​ក្រសួងសុខាភិបាល​ដែល​កំពុង​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​ដ៏​កាច​សាហាវ COVID-19 ហើយ​មាន ភ្ញៀវ​ចូល​ផឹកស៊ី​ជុំ​គ្នា​ច្រើន បង្ក​ឲ្យ​មានការ​ព្រួយបារម្ភ​អំពី​មាន​ហានិភ័យ​ដែល​អាច​កើតឡើង​ពី​ទ​ង្វើ​ល្មើស​មួយ​នេះ ។

បន្ទាប់​ពី​បានដឹង​នូវ​ការ​បំពាន​បម្រាម​ពី​សំណាក់​ហាង​ខាងលើ​នោះ​ហើយ​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ចុះ​ទៅ​ធ្វើការ​បង្ក្រាប និង​បិទ​ឈប់​ឲ្យ​ដំណើរការ​តទៅ​ទៀត ព្រមទាំង​ឃាត់ខ្លួន​អ្នក​មើល​ការ​ខុស​ត្រូវ និង​ភ្ញៀវ​ប្រុស​ស្រី​សរុប​ចំនួន​១២​នាក់ នាំ​យក​ទៅ​ធ្វើការ​សាកសួរ និង​ចាត់ការ​តាម​ច្បាប់ ។

ហាង​ស្ទី​ម សូ​ណា ម៉ាស្សា ខាងលើ​មាន​ទីតាំង​ស្ថិត​នៅ នៅ​តាម​ផ្លូវ​បេតុង ក្នុងភូមិ​ត្រពាំង​ថ្លឹង​៣ ក្នុង​សង្កាត់​សង្កាត់​ចោម​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ និង​ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចុះ​បិទ​កាល​ល្ងាច ថ្ងៃ​ទី​៤ ខែមេសា ឆ្នាំ​២០២០១​។

អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ឲ្យ​ដឹង​ថា ខណៈ​នេះ គឺជា​ពេលវេលា​មួយ​ដ៏​លំបាក​ព្រោះតែ​ជម្ងឺ COVID-19 កំពុង​រាតត្បាត​រីក​រាលដាល​នៅ​ក្នុង​សហគមន៍ ហើយ​រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និង​ស្ថាប័ន​ទាំងអស់​កំពុង​ប្រយុទ្ធ​ប្រឆាំង និង​ជម្ងឺ​នេះ ហើយ​ក៏​ទាមទារ​ឲ្យ​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​បណ្ដា​ក្រុមហ៊ុន​នានា​ផង​ដែរ ។

នៅ​ក្នុង​បរិបទ​នេះ ហាង​ផឹកស៊ី ខារ៉ាអូខេ ឬ​ទីតាំង​ក្លិប​កម្សាន្ត និង​ហាង​ស្ទី​ម​សូ​ណា ម៉ាស្សា​ផ្សេង​ៗ​ត្រូវ​បាន​ណែនាំ​ឲ្យ​ផ្អាក​ជា​បណ្ដោះអាសន្ន​មិន​ឲ្យ​បើក​នាំ​ឲ្យ​មានការ​ជួបជុំ​ផឹកស៊ី​នោះ​ឡើយ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នូវ​ជម្ងឺ​ដ៏​កាច​សាហាវ​មួយ​នេះ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ទន្ទឹម និង​នេះ​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ចុះ​ធ្វើការ​ណែនាំ​ពី​វិធានការ និង​ការ​ណែនាំ​ខាងលើ​ដល់​គ្រប់​បណ្ដា​ទីតាំង​ហាង​ផឹកស៊ី ខារ៉ាអូខេ ឬ​ទីតាំង​ក្លិប​កម្សាន្ត​និង​ហាង​ស្ទី​ម​សូ​ណា ម៉ាស្សា​ទាំងអស់​ដែល​កំពុង​រកស៊ី​នៅ​ក្នុង​ខណ្ឌ​ជា​បន្តបន្ទាប់​រួច​មក​ហើយ និង​ឃើញ​ថា គ្រប់​ម្ចាស់​ទីតាំង​ទាំងអស់​អនុវត្ត​តាម ។

ដោយឡែក​ម្ចាស់​ហាង​មួយ​នេះ មិន​បាន​ចូលរួម​សហ​ការណ៍​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ជម្ងឺ COVID-19​នោះ​ឡើយ នៅ​បន្ត​លួច​បើក​អាជីវកម្ម​មិន​ខ្វល់​ពី​ការ​កើត​មាន​ហានិភ័យ​នៃ​ជម្ងឺឆ្លង​ដ៏​កាច​សាហាវ​នេះ​សោះ ទើប​អាជ្ញាធរ​ខណ្ឌ​ដាក់​កម្លាំង​ចុះ​បង្ក្រាប និង​សម្រេច​បិទ​ទីតាំង​មួយ​នេះ​ជា​បណ្ដោះអាសន្ន​ព្រមទាំង​ធ្វើការ​ឃាត់ខ្លួន​អ្នក​មើល​ការ​ខុស​ត្រូវ និង​ភ្ញៀវ​សរុប​ចំនួន​១២​នាក់ បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​និ​តិ​វិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ