ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូបភាព​ប្លែក​ៗ​គួរ​ឱ្យ​ចាប់អារម្មណ៍​នៅ​លើ​ពិភពលោក

8 ឆ្នាំ មុន

១-​ជិត​ផុត​ពូជ
ខ្លា​ញី​មួយ​ក្បាល​ហែល​ទឹក​ក្នុង​ឧទ្យាន​ព្រៃកោងកាង​ដ៏​ធំ​មួយ​នៅ​ក្រុង​កាល់​គូ​តា ប្រទេស​ឥណ្ឌា ។ បុគ្គលិក​សួនសត្វ​និយាយ​ថា​មាន​ខ្លា​នៅ​សេសសល់​ក្នុង​ព្រៃ​នោះ​ប្រហែល​១០០​ក្បាល ។

១-​ជិត​ផុត​ពូជ
ខ្លា​ញី​មួយ​ក្បាល​ហែល​ទឹក​ក្នុង​ឧទ្យាន​ព្រៃកោងកាង​ដ៏​ធំ​មួយ​នៅ​ក្រុង​កាល់​គូ​តា ប្រទេស​ឥណ្ឌា ។ បុគ្គលិក​សួនសត្វ​និយាយ​ថា​មាន​ខ្លា​នៅ​សេសសល់​ក្នុង​ព្រៃ​នោះ​ប្រហែល​១០០​ក្បាល ។

២-​ស្ត្រី​ប៉ូលិស​ចរាចរណ៍​កូរ៉េ​ខាងជើង
ស្ត្រី​ប៉ូលិស​ចរាចរណ៍​កូរ៉េ​ខាងជើង​បំពេញ​តួនាទី​ផ្លុំ​កញ្ចែ​ផ្តល់​សញ្ញា​ឱ្យ​អ្នកដំណើរ​ដើរ​ឆ្លងផ្លូវ​នៅ​ក្រុង​ព្យុ​ង​យ៉ាង​កាលពី​ថ្ងៃ​ទី​២៧ កក្កដា​២០១៥ ក្នុង​ទិវា​គម្រប់​ខួប​ការ​ឈប់​បាញ់​ឆ្នាំ​ទី​៦២ ជា​ថ្ងៃ​ឈប់​សម្រាក​របស់​រដ្ឋការ ។

៣-​សារមន្ទីរ​វិទ្យាសាស្ត្រ
កម្មករ​ឡើង​ជូត​ជញ្ជាំង​អគារ​សារមន្ទីរ​វិទ្យាសាស្ត្រ​សិល្បៈ​សិង្ហ​បុរី ដែល​មាន​ទ្រង់ទ្រាយ​ចម្លែក​ដូច​ផ្កាឈូក ។

៤-​ផ្កាយ​រណប​ឃ្លាំមើល​ការ​ជួញដូរ​មនុស្ស
ជាង​សាកល្បង​ពិសោធន៍​កាំជ្រួច​បញ្ជូន​ផ្កាយ​រណប​ថតរូប​មាន​រូបភាព​ច្បាស់​ល្អ​របស់​ក្រុមហ៊ុន «​ឌី​ជី​ថ​ល គ្លូ​ប​» សហការ​ជាមួយ​ទីភ្នាក់ងារ​ព័ត៌មាន «AP» គាំទ្រ​លើ​ការ​បង្ក្រាប​ការ​ជួញដូរ​មនុស្ស​នៅ​អាស៊ី​អាគ្នេយ៍ ដោយ​ឃ្លាំមើល​ការ​ជួញដូរ​តាម​សមុទ្រ ។

៥-​បុរស​មហា​កម្លាំង
បុរស​មាឌធំ​ជនជាតិ​ព័រ​ទុ​យ​ហ្គា​ល់ ពេល​ជិះ​កង់​រាំងស្ទះ​ដោយ​រថយន្ត​ចត​ឥត​សណ្តាប់ធ្នាប់​លើ​ផ្លូវ​សម្រាប់​ជិះ​កង់ គេ​ក៏​ចុះ​ទៅ​លើក​រថយន្ត​នោះ​ចេញ ។

៦-​បំបៅ​ដោះ​កូន​២​នាក់​ព្រម​គ្នា
 AFP បាន​ថតរូប​អ្នក​ម្តាយ​ជាង​៣០០​នាក់ ផ្តល់​ទឹកដោះ​ដល់​កូន​ក្នុង​ក្រុង​មេ​ដេ​យី​ន ប្រទេស​កូ​ឡុំ​ប៊ី កាលពី​ពេល ថ្មី​ៗ​កន្លង​មក និង​ជា​ទិវា​លើកទឹកចិត្ត​ឱ្យ​ម្តាយ​ផ្តល់​ទឹកដោះ​ដល់​ទារក​ដើម្បី​មាន​សុខភាព​ល្អ ។

៧-​បុណ្យ​ជាតិ​របស់​ស្វ៊ី​ស
បុរស​ម្នាក់​ឈរ​ផ្លុំត្រែ​យក្ស​នៅ​លើ​ភ្នំ ដោយ​មាន​គោ​ឈរ​នៅ​ក្បែរ និង​ទង់ជាតិ​ប្រទេស​ស្វ៊ី​ស បិទ​ពីលើ​ថ្មភ្នំ​សេន​ទី​ស គឺជា​ផ្នែក​មួយ​នៃ​ពិធីបុណ្យ​ជាតិ​ប្រទេស​ស្វ៊ី​ស​កាលពី​ថ្ងៃ​ទី​១ សីហា ២០១៥ ។

៨-​ទីតាំង​បង្រៀន​សាសនា​ហិណ្ឌូ
បុរស​ចំណាស់​ជនជាតិ​ឥណ្ឌា​៣​នាក់​ដើរ​កម្សាន្ត​ក្រោយ​ពី​ចូលរួម​ក្នុង​ពិធី​គូ​រូ ពូ​រ៉ា​នី​ម៉ា ដែល​បង្រៀន​សាសនា​ហិណ្ឌូ​នៅ​ក្រុង​អាល់​ឡា​ហា​បា​ដ រដ្ឋ​ឧត្តរ​ប្រទេស ដោយ​ពិធី​នេះ​ធ្វើ​ឡើង​ដើម្បី​គោរព​បូជា​ដល់​គ្រូអាចារ្យ ។

៩-​សប្បាយ​រីករាយ​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​អូ​ឡាំ​ពិ​ក​២០២២ នៅ​ចិន
អ្នកក្រុង​ប៉េ​កាំ​ង​សម្តែង​ក្តី​ត្រេកអរ​ក្រោយ​ពី​ក្រុង​ប៉េ​កាំ​ង​បាន​ទទួល​ការ​ជ្រើសរើស​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​មហោស្រព​អូ​ឡាំ​ពិ​ក​២០២២ ។

១០-​តា​រាហូ​លី​វូ​ដ​សំពះ​ព្រះសង្ឃ​មី​យ៉ា​ន់​ម៉ា
នាង​អេ​ន​ចេ​លី​ណា ជោ​លី តា​រាហូ​លី​វូ​ដ ក្នុង​នាម​ជា​ទូត​ពិសេស​របស់​អង្គការសហប្រជាជាតិ បាន​លើកដៃ​សំពះ​ព្រះសង្ឃ​នៅ​វត្ត​មួយ​ក្នុង​ក្រុង​រ៉​ង់​ហ្គូ​ន ប្រទេស​មី​យ៉ា​ន់​ម៉ា ៕