ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្មៀនឃុំ​ម្នាក់​បង្ក​គ្រោះ​ថ្នាក់ ត្រូវភាគីម្ខាងទៀតចោទ​ថា ​គំ​រា.មជីវិត​សាច់​ញាតិជនរងគ្រោះ​ពេលមកជួយសម្របសម្រួល​

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេតបន្ទាយមានជ័យ ៖ ​​ស្មៀនឃុំ​មួយរូប នៅឃុំច​ង្ហា​ នៃខេត្តបន្ទាយមានជ័យ ត្រូវបានក្រុមគ្រួសារជនរងគ្រោះនៃគ្រោះថ្នាក់ចរាចរណ៍មួយ ចោទប្រកាន់ថា បានបើកបរក្នុងស្ថានភាពស្រវឹងហើយបង្កជាគ្រោះថ្នាក់ចរាចរណ៍ ដោយបានបើកឡានគេចជង្ហុក រួចក៏​ជ្រុលចង្កូតទៅបុក​ម៉ូតូមួយគ្រឿង​…

ខេតបន្ទាយមានជ័យ ៖ ​​ស្មៀនឃុំ​មួយរូប នៅឃុំច​ង្ហា​ នៃខេត្តបន្ទាយមានជ័យ ត្រូវបានក្រុមគ្រួសារជនរងគ្រោះនៃគ្រោះថ្នាក់ចរាចរណ៍មួយ ចោទប្រកាន់ថា បានបើកបរក្នុងស្ថានភាពស្រវឹងហើយបង្កជាគ្រោះថ្នាក់ចរាចរណ៍ ដោយបានបើកឡានគេចជង្ហុក រួចក៏​ជ្រុលចង្កូតទៅបុក​ម៉ូតូមួយគ្រឿង​ បណ្តាល​ឱ្យ​ដួល ។ បន្ទាប់មកស្មៀនឃុំរូបនោះ​​មិន​ទទួលកំហុស​របស់​ខ្លួននោះទេ បែរជារូបលោក បំ​រុ​ង​វាយ​ភាគីម្ខាងទៀត និង​គំរា.ម​សម្លា.ប់​ទៅ​លើ​បុរស​ចំណាស់​ម្នាក់ ដែល​​ត្រូវ​​ជា​សាច់ញាតិ​ជន​រង​គ្រោះដែលបុរសចំណាស់នោះ​​បាន​មកជួយ​សម្របសម្រួល​ដើម្បី​បញ្ចៀសហិ.ង្សាណាមួយកើតឡើង ។

ហេតុការណ៍​ខាងលើនេះ​បានកើតឡើង​​កាលពី​ថ្ងៃ​ទី៣ ​ខែមីនា​ ឆ្នាំ​២០២១ ​នៅ​តាម​បណ្ដោយ​ផ្លូវលំ​មួយ​កន្លែង​ ​ស្ថិត​​ក្នុងភូមិ​តា​ផោ​គ​ ឃុំ​ចង្ហា​​ ស្រុក​អូ​ជ្រៅ​ ខេត្តបន្ទាយមានជ័យ ។

ជន​បង្ក​​ឈ្មោះ ​ប៊ួ​យ កែវ ​ភេទ​ប្រុស​ អាយុ​ជាង​៤០​ឆ្នាំ​ មុខរប​ជា​ស្មៀនឃុំ​ច​ង្ហា ជាអ្នកបើកបរ​រថយន្តមួយគ្រឿង​ម៉ាកឡិច​​ស៊ី​ស​300 ​ព​ណ៌កាំ​ម៉ៃ​ ពាក់​ស្លាក់​លេខ ​បាត់ដំបង​ 2B-3375​ ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ​ត្រាន សំណាង ​ភេទ​ប្រុស​ អាយុ​ជាង​២០​ឆ្នាំ​ រស់នៅ​ក្នុងភូមិ​ប៉ោយ​វត្ត​ ឃុំ​ខាងលើ​ ជាអ្នកបើកបរម៉ូតូមួយគ្រឿង​ម៉ាក​វ៉េវអាល់ហ្វា មិនស្គាល់ស្លាកលេខ ។ ដោយឡែក​បុរសចំណាស់​ដែល​ត្រូវជា​សាច់ញាតិរបស់ជនរងគ្រោះ​ មិនស្គាល់អត្តសញ្ញាណនោះទេ ។ ជនរងគ្រោះបានអះអាងថា ជន​បង្ក​​ឈ្មោះ ​ប៊ួ​យ កែវ ដែលជាស្មៀនឃុំ បានប្រើប្រាស់ពាក្យសម្តី ​គំរា.ម​សម្លា.ប់​ទៅ​លើសាច់ញាតិរបស់ខ្លួន ។

​តាម​ប្រភពពី​លោកហឿ​ន យ៉ុ​ក​ ​មេឃុំ​ច​ង្ហា​ ​បាន​​ឱ្យ​ដឹង​តាម​ទូរ​ស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​៤ ​ខែ​​មេសា ឆ្នាំ​២០២១ នេះ​ថា មុន​កើតហេតុ​ស្មៀនឃុំ​​មួយរូប​ខាងលើ​បាន​បើកបរ​រថយន្ត​​ក្នុង​ទិស​ដៅ​ពីរ​ជើង​ទៅ​ត្បូង ក្នុង​ទិស​ដៅ​បញ្ច្រាស​ទិ​ស​គ្នា​ជាមួយ​ជន​រង​គ្រោះ ​​ក្នុង​ស្ថានភាព​ស្រវឹង​ដោយ​ហូប​ស្រា​ជាមួយ​បងប្អូន​ ក្រោយ​ពេល​ជួបជុំ​សែនព្រេន​រួច​នៅ​ភូមិ​ជ្រៃ​ រួច​ក៏​ចេញដំណើរ​មក​តាម​ផ្លូវលំ លុះដល់​ចំណុច​កើតហេតុ​​ ក៏​បើករថយន្ត​គេច​ជង្ហុក រួច​​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូតូ​ជនរង​គ្រោះ​ បណ្តាល​ឱ្យ​​គ្រោះថ្នាក់​​បែបនេះ​តែ​ម្ដង​។

ទាក់ទិន​​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​​នេះ​ដែរ​ គេសង្កេត​ឃើញ​ក្នុង​បណ្ដាញ​សង្គម​បាន​ស៊ែ​រ​ចែក​រំលែក​ត​គ្នា​ ​ដោយ​មាន​ការ​រិះគន់​​ចំពោះ​​កាយវិការ​របស់​ស្មៀនឃុំ​ ដែល​បញ្ចេញ​អត្ត​ច​រិ​ក​ក្អេងក្អាង មិន​ទទួលកំហុស​របស់​ខ្លួន ​បំរុង​​វាយ​ និង​គំរា.ម​សម្លា.ប់​ទៅ​លើ​បុរស​ចំណាស់​ម្នាក់​ដែល​ជា​សាច់ញ្ញាតិ​ជន​រង​គ្រោះ​បាន​ចេញ​ទៅ​សម្របសម្រួល​ ដើម្បី​​បញ្ចៀស​​ហិ.ង្សា​ណាមួយកើតឡើង ​តែ​បែរ​ជា​ស្មៀនឃុំ​រូ​ប​នោះ​មិន​មាន​សុ​ជីវ​ធ​ម៌ជា​អ្នក​អនុវត្ត​ច្បាប់ ហើយ​គេ​រង់ចាំ​មើល​ថា​ តើ​មន្ត្រី​អនុវត្ត​ច្បាប់​ដូច​លោក​ស្មៀនឃុំ​មានទោស​ដែរ​ឬទេ​ ​ខណៈ​​មាន​ចេតនា​មួយ​គំរា.ម​សម្លា.ប់​ក្នុង​ពេល​ដែល​មានការ​សម្រួល​ពី​សាច់ញាតិជនរងគ្រោះបែបនេះ​។

តាម​ប្រភពពី​លោក​ប៊ួ​យ កែវ ជា​​ស្មៀនឃុំ​ចង្ហា​ បាន​អះអាង​ថា​ លោក​មិន​ស្រវឹង​នោះ​ទេ ហើយក៏មិនបាន​គំរា.ម​សម្លា.ប់​ទៅភាគីម្ខាងទៀត ដូចការចោទប្រកាន់នោះទេ ។ ​ប​ច្ចប្ប​នលោក​បាន​នៅ​ជួប​ជុំ​គ្នា​ស​ម្រ​បសម្រួល​ជាមួយ​ជន​រង​គ្រោះ​ផង​ដែរ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ