លក្ខណសម្បត្តិស្តេចពីរអង្គមានចរិតចរិយាទីទៃពីគ្នាដែលមនុស្សលោកគួរដឹងគួរខ្លាចរអា អ្នកធ្វើអំពើល្អរមែងរស់នៅជាសុខក្នុងលោកទាំងពីរ ចំណែកអ្នកប្រព្រឹត្តបាបអកុសលរមែងដល់នូវទុក្ខទោសគ្រោះថ្នាក់ដល់ដំណើរជីវិតនៅវាលវដ្តសង្សារ ។
ស្តេចទាំងពីរអង្គគឺ ស្តេចទេវតា១ និងស្តេចយមរាជ១ ។ ស្តេចទេវតាគឺព្រះឥន្ទ្រាធិរាជ នៅថ្ងៃសីលទាំងឡាយតែងតែប្រើសេនារបស់ទ្រង់ឲ្យចុះមកឋានមនុស្សលោកដើម្បីកត់ឈ្មោះអ្នកដែលបានព្យាយាមធ្វើ ទាន សីល ភាវនា យកទៅគាល់ព្រះឥន្ទ្រាធិរាជ ហើយកាលដែលព្រះអង្គទ្រង់បានឃើញឈ្មោះរបស់មនុស្សលោកមានចំនួនច្រើនបានធ្វើ ទាន សីល ភាវនាហើយ ទ្រង់សប្បាយរីករាយ និងជូនពរសព្ទសាធុការរកទទួលទានចេះតែចម្រើនរុងរឿងតរៀងទៅ ។
រីឯខាងស្តេចយមរាជក៏បានប្រើពួកយមបាលឲ្យមកកត់ឈ្មោះ មនុស្សប្រមាទ មិនធ្វើទាន សីល ភាវនាដែរដើម្បីយកទៅគាល់ស្ដេចយមរាជ ហើយកាលបើស្តេចយមរាជកំណត់ដឹងហើយក៏បញ្ចូលឈ្មោះមនុស្សទាំងនោះចូលទៅក្នុងបញ្ជីខ្មៅ ហើយក៏ត្រៀមអាជ្ញាដាក់ទោសទណ្ឌចំពោះមនុស្សនោះជានិច្ច ។
ដូចនេះមនុស្សទាំងពីរក្រុមនេះមានឈ្មោះនៅក្នុងបញ្ជីគេអស់ហើយ អ្នកធ្វើបាបតែងធ្លាក់ទៅក្នុងនរក ចំណែកខាងអ្នកធ្វើបុណ្យតែងឡើងទៅកាន់ស្ថានសួគ៌ទេវលោក ព្រោះហេតុនោះអ្នកទាំងឡាយចូរនាំគ្នាធ្វើទានសីលភាវនាជានិច្ច កុំធ្វើអំពើអាក្រក់ដោយកាយវាចាចិត្តឡើយព្រោះកូវីដកំពុងវាយលុកហើយ ៕ សាន សារិន
ចែករំលែកព័តមាននេះ