ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​អ្នកមាន​ជំនាន់​ថ្មី​ម្នាក់ ជាប់ចោទ​ឆបោក​រាប់​លាន​ដុល្លារ

2 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ លោក ហ៊ឹ​ន ត្រឹង ហៅ​វ​ណ្ណា រួម​ជាមួយ​មេធាវី និង​អ្នក​ពាក់ព័ន្ធ​ម្នាក់​ទៀត ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ ឃាត់ខ្លួន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី​១…

ខេត្ត​ព្រះ​សីហ​នុ ៖ លោក ហ៊ឹ​ន ត្រឹង ហៅ​វ​ណ្ណា រួម​ជាមួយ​មេធាវី និង​អ្នក​ពាក់ព័ន្ធ​ម្នាក់​ទៀត ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ ឃាត់ខ្លួន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី​១ និង​ថ្ងៃ​ទី​២ ខែមេសា ឆ្នាំ​២០២១ ដោយ​សង្ស័យ​ពាក់ព័ន្ធ​នឹង​ទឹកប្រាក់​រាប់​លាន​ដុល្លារ នេះ​បើ​យោង​តាម​ការ​បង្ហើប​ព័ត៌មាន​បឋម​ពី​លោក​ឧត្តមសេនីយ៍ត្រី ហេង ប៊ុ​ន ទី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ បាន​ប្រាប់​បណ្តាញ​សារព័ត៌មាន​កាលពី​រសៀល​ថ្ងៃ​ទី​៣ ខែមេសា​នេះ​។

លោក​ឧត្តមសេនីយ៍ត្រី ហេង ប៊ុ​ន ទី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ ប្រាប់​បណ្តាញសារព័ត៌មាន​ថា ជនសង្ស័យ​ឈ្មោះ ហ៊ិ​ន ត្រឹង ហៅ​វ​ណ្ណា ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មុខរបរ​អាជីវករ និង​ជា​អ្នកបំរើ​ការងារ​ឱ្យ​ឧកញ៉ា​ល្បីឈ្មោះ​ម្នាក់​ប្រចាំ​នៅ​ខេត្ត​ព្រះ​សីហ​នុ រួម​ជាមួយ​អ្នក​ពាក់ព័ន្ធ​ចំនួន​០២​នាក់​ផ្សេង​ទៀត បាន​និង​កំពុង​ឃាត់ខ្លួន​សាកសួរ​ទៅ​តាម​នីតិវិធី​នៅ​ទីបញ្ជាការដ្ឋាន​កង​រាជ​អាវុធ​ខេត្ត តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន លេខ ០៧ អ​.​យុង​/២១ របស់​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ ចុះ​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០២១ ចេញ​ដោយ​លោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ ដោយ​ជាប់ ពាក់ព័ន្ធ​ករណី ឆបោក​រំ​លោ​.​ភលើ​ទំនុកចិត្ត និង​កំហែង​យក ដោយ​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​សិន មុន​នឹង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​។

បើ​តាម​ប្រភព​ឱ្យ​ដឹង​ពី​អ្នក​ស្និទ្ធស្នាល​នឹង​លោក​ឧកញ៉ា លឹ​ម ហ៊ុយ​ឡេ​ង បាន​ប្រាប់​ថា ជនសង្ស័យ​ខាងលើ គឺជា​អ្នកបំរើ​ការងារ​ឱ្យ​ឧកញ៉ា លឹម ហ៊ុយ​ឡេ​ង ត្រូវ​បាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​ឃាត់ខ្លួន​បាន​ហើយ ។

ប្រភព​ដដែល​បាន​បន្ត​ថា បុគ្គល​ម្នាក់​នោះ តែងតែ​តាំងខ្លួន​ជា ឧកញ៉ា ដូរ​ឡាន​គ្រប់​សេរី និង​ទើប​ទិញ​ឡាន​០២១​ថែម​មួយ​គ្រឿង​ទៀត មិន​ទាន់​តែ​បាន​ជិះ​ក្តៅ​គូទ​ផង ឥឡូវ​ត្រូវ​ឃុំខ្លួន​នៅ​បន្ទាយ PM នេះ​ហើយ លទ្ធផល កូន​ឆ្មា​ចង់ស៊ី​មេខ្លា (​ឆ្លងស្ពាន​រួច រុះ​ស្ពាន​ចោល​)​។

ដោយឡែក បើ​យោង​តាម​លិខិត​មួយ​ច្បាប់​របស់​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ បាន​ដាក់​ជូន​លោក​អភិបាលខេត្ត​ព្រះ​សីហ​នុ ដោយ​គោរព​ស្នើ​ទៅ​លោក​អភិបាលខេត្ត​សុំ​ពិនិត្យ និង​យក​សំណាក​លើ​ជនសង្ស័យ ដើម្បី​បន្ត​នីតិវិធី បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ​។
ព័ត៌មាន​ពិស្តារ​មាន​ផ្សាយ​នៅ​លើ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ