ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្តស្វាយរៀង​យក​សណ្ឋាគារ​កាស៊ីណូ​ម៉ុ​កបាយ​ក្រុង​បា​វិត​ជា​កន្លែង​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ អាជ្ញាធរ​ខេត្តស្វាយរៀង​សម្រេច​យក​សណ្ឋាគារ​នៃ​កាស៊ីណូ​ម៉ុ​កបាយ​ក្រុង​បា​វិត​ជា​កន្លែង​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​-១៩ ។ដោយ​មើលឃើញ​ពី​ស្ថានភាព​ជំងឺ​កូ​វី​ដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ នៅ​ខេត្តស្វាយរៀង មាន​ចំនួន​កើន​ឡើងជា​បន្តបន្ទាប់​នោះ នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែមេសា…

ខេត្តស្វាយរៀង ៖ អាជ្ញាធរ​ខេត្តស្វាយរៀង​សម្រេច​យក​សណ្ឋាគារ​នៃ​កាស៊ីណូ​ម៉ុ​កបាយ​ក្រុង​បា​វិត​ជា​កន្លែង​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​-១៩ ។
ដោយ​មើលឃើញ​ពី​ស្ថានភាព​ជំងឺ​កូ​វី​ដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ នៅ​ខេត្តស្វាយរៀង មាន​ចំនួន​កើន​ឡើងជា​បន្តបន្ទាប់​នោះ នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែមេសា ឆ្នាំ​២០២១​នេះ លោក​លឹ​ម សៀង​ហេង អភិបាលក្រុង​បា​វិត លោក​វណ្ណ សុ​មុន្នី អភិបាលរង​ក្រុង ដឹកនាំ​មន្ត្រីរាជការ​សាលាក្រុង កម្លាំង​នគរបាល កម្លាំង​អាវុធហត្ថ ចុះ​សំអាត​កន្លែង​បន្ទប់​រៀបចំ​ត្រៀម​ទុក​សម្រាប់​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​_19 ។

បើ​តាម​លោក​អភិបាលក្រុង​បាន​ឲ្យ​ដឹង​ថា នៅ​ទីតាំង​កាស៊ីណូ​បា​វិត​ម៉ុ​កបាយ ក្រុង​បា​វិត ខេត្តស្វាយរៀង មាន​ចំនួន​២៨៨​បន្ទប់​បន្ថែម​ទៀត ដើម្បី​ត្រៀម​ដាក់​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​-១៩ ។ ក្នុង​បេសកកម្ម​ចុះ​ជួយ​សម្អាត និង​រៀបចំ​បន្ទប់​សណ្ឋាគារ​បា​វិត​ម៉ុ​កបាយ​បាន​ប្រើប្រាស់​កម្លាំង​សរុប​ចំនួន​៦៥​នាក់ ក្នុង​នោះ​កម្លាំង​ប្រចាំ​បញ្ជា​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចំនួន​៣០​នាក់ កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បា​វិត​១៥​នាក់ និង​កម្លាំង​កងរាជអាវុធហត្ថ​ចំនួន​២០​នាក់​។

សូម​បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃ​ទី​០៣ ខែមេសា ឆ្នាំ​២០២១​នេះ មាន​អ្នក​កើត​ជំងឺ​កូ​វី​ដ​-១៩ នៅ​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០ កុម្ភៈ នៅ​ខេត្តស្វាយរៀង កើន​ដល់​១០០​នាក់ និង​មាន​អ្នកជា​សះស្បើយ​តែ​២​នាក់​ប៉ុណ្ណោះ និង​មាន​មន្ទីរពេទ្យ​ចំនួន​០២ គឺ ៖ មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្វាយ​ជ្រំ និង​មន្ទីរពេទ្យ​បង្អែក​សាមគ្គី​រំដួល​ស្រុក​រំដួល កំពុង​ដាក់​អ្នកជំងឺ​សម្រាក​ព្យាបាល​ចំនួន​៩៨​នាក់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ