ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី៣ មេសា មានអ្នកឆ្លងជម្ងឺកូវីដ១៩ថ្មីចំនួន៤៤នាក់នៅខេត្តស្វាយរៀង

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ គិតត្រឹមវេលាម៉ោង៧ព្រឹក ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៤៤នាក់ សរុប១០១នាក់ និងជាសះស្បើយ២នាក់…

ខេត្តស្វាយរៀង ៖ គិតត្រឹមវេលាម៉ោង៧ព្រឹក ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៤៤នាក់ សរុប១០១នាក់ និងជាសះស្បើយ២នាក់ និងកំពុងសម្រាក់ព្យាបាលនៅមន្ទីរពេទ្យស្វាយជ្រំ៩៨នាក់ បញ្ជូនទៅរាជធានីភ្នំពេញ១នាក់ ។

ក្រសួងសុខាភិបាលបានឱ្យដឹង នៅថ្ងៃទី៣ ខែមេសា នេះថា បានរកឃើញករណីឆ្លងថ្មីចំនួន ៩៩នាក់ សុទ្ធតែជាប់ព្រឹត្តិការណ៍សហគមន៍ទាំងអស់ ក្នុងនោះភូមិសាស្ត្រស្វាយរៀងធ្ងន់ធ្ងរជាងគេ គឺមានចំនួន៤៤ បន្ទាប់មករាជធានីភ្នំពេញ ៣៣នាក់ ខេត្តកោះកុង៨ នាក់ កណ្ដាល ៥ នាក់ ខេត្តព្រះសីហនុ ៤ នាក់ ខេត្តតាកែវ ១ និងខេត្តត្បូងឃ្មុំ ៤ នាក់ ។

ដូច្នេះ ការឆ្លងក្នុងសហគមន៍សរុបកើនដល់ ២១១៦នាក់ នៃអ្នកឆ្លងកូវីដ ១៩ សរុប ២៦៤៥នាក់ និងអ្នកជំងឺកំពុងសម្រាកព្យាបាលតាមមន្ទីរពេទ្យរាជធានី-ខេត្ត មានចំនួន ១០៣៦នាក់ និងករណី អ្នក​ស្លា.ប់ ដោយកូវីដ មានចំនួន ១៩​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ