ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្យល់​កន្ត្រាក់​រលំ​ផ្ទះ​លោកយាយ​អាយុ​៧៨​ឆ្នាំ​រាប​ដល់​ដី​នៅ​ក្រុង​ស្វាយ​រៀង

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ គ្រោះ​ធម្មជាតិ​ភ្លៀង​ខ្យល់​កន្ត្រាក់​បាន​បោកបក់​បំផ្លាញ​ផ្ទះ លោកយាយ វ័យ​៧៨​ឆ្នាំ បាក់​រលំ​រាប​ដល់​ដី ខូចខាត​ទាំងស្រុង ។ បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​២​យប់​រំលង​អធ្រាត្រ…

ខេត្តស្វាយរៀង ៖ គ្រោះ​ធម្មជាតិ​ភ្លៀង​ខ្យល់​កន្ត្រាក់​បាន​បោកបក់​បំផ្លាញ​ផ្ទះ លោកយាយ វ័យ​៧៨​ឆ្នាំ បាក់​រលំ​រាប​ដល់​ដី ខូចខាត​ទាំងស្រុង ។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​២​យប់​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​០៣ ខែមេសា ឆ្នាំ​២០២១ មាន​ភ្លៀង​ធ្លាក់​មួយ​មេ​ធំ​លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង នៅ​ភូមិ​ទាហាន​ក្រោម សង្កាត់​ស្វាយ​តឿ ក្រុង​ស្វាយ​រៀង ។

ជន​រង​គ្រោះ ឈ្មោះ ម៉ា ច​ន ភេទ​ស្រី អាយុ​៧៨​ឆ្នាំ មាន​សមាជិកគ្រួសារ​ចំនួន​៤​នាក់ ស្រី​២​នាក់ ត្រូវ​ខ្យល់​កន្ត្រាក់​រលំ​ផ្ទះ​ដួល​រាប​ដល់​ដី បង្ក​ឲ្យ​ខូចខាត​ទាំងស្រុង ។

ប្រភព​បន្ត​ថា នៅ​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣ មេ​សា​២០២១ មាន​ភ្លៀង​មួយ​មេ​ធំ​លាយឡំ​ខ្យល់​កន្ត្រាក់​បោកបក់​យ៉ាង​ខ្លាំង​បង្ក​ឲ្យ​រលំ​ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ និង​បាក់​ដើមឈើ​មួយ​ចំនួន​ក្នុង​ក្រុង​ស្វាយ​រៀង ។ ហើយ​នៅ​សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង​ខ្យល់​កន្ត្រាក់​បាន​បោកបក់​យ៉ាង​ខ្លាំង ធ្វើ​អោយ​រលំ​ស្លាក​ទទួល​ពាក្យបណ្ដឹង​របស់​ទីស្នាក់ការ​រដ្ឋសភា​មណ្ឌល​ស្វាយ​រៀង មួយ​ផ្ទាំង ស្ថិត​នៅ​កែង​ផ្លូវ​ខាងកើត​វិទ្យាល័យ​ស្វាយ​រៀង​ផង​ដែរ​។

លោក​ក្រុមប្រឹក្សា សង្កាត់​បាន​ជូនដំណឹង​នេះ​ដល់​ទីស្នាក់ការ​រដ្ឋសភា​មណ្ឌល​ស្វាយ​រៀង​រួច​ហើយ ។ អាជ្ញាធរ​ក៏​បាន​អំពាវនាវ​សូម​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រ​យ​ត្ន័​ខ្ពស់​ចំពោះ​ភ្លៀង ផ្គរ ខ្យល់​កន្ត្រាក់​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ