ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​នាយក​រដ្ឋមន្ត្រី​បាន​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​សម្រាប់​សាលា ISPP

8 ឆ្នាំ មុន

កាលពី​ថ្ងៃ​សៅរ៍ ទី​១៩ កញ្ញា ២០១៥ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា បាន​កាត់​ខ្សែបូ​សម្ពោធ​អគារសិក្សា​ថ្មី​របស់​សាលា​អន្តរជាតិ​ភ្នំពេញ (ISPP) ដែល​យើង​ទាំងអស់​គ្នា​បាន​ទន្ទឹងរង់ចាំ​។

កាលពី​ថ្ងៃ​សៅរ៍ ទី​១៩ កញ្ញា ២០១៥ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា បាន​កាត់​ខ្សែបូ​សម្ពោធ​អគារសិក្សា​ថ្មី​របស់​សាលា​អន្តរជាតិ​ភ្នំពេញ (ISPP) ដែល​យើង​ទាំងអស់​គ្នា​បាន​ទន្ទឹងរង់ចាំ​។

អ្នក​អប់រំ​ប្រកបដោយ​គុណភាព និង​កម្មវិធី​សិក្សា​កម្រិត​មធ្យមសិក្សា​ទុតិយភូមិ​របស់ ISPP ដែល​មានការ​ទទួលស្គាល់ និង​ប្រកបដោយ​បរិក្ខា​សិក្សា​ទំនើប​បំផុត ក្នុង​ក្រុង​ភ្នំពេញ​​នា​ពេល​បច្ចុប្បន្ន បើ​ប្រៀប​នឹង​ពេល​សាលា​ចាប់​បើក​ដំបូង​ដែល​មាន​ទ្រង់ទ្រាយ​តូច​កាលពី​២៦​ឆ្នាំ​មុន យើង​ឃើញ​ថា យើង​មោទនភាព​ណាស់​ដែល​អគារសិក្សា​ថ្មី​នេះ មាន​អាង​ហែល​ទឹក​ខ្នាត​អូ​ឡាំ​ពិ​ក ទីលានកីឡា​ដ៏​ចែងចាំង និង​រោងល្ខោន Black Box ដ៏​ទំនើប​គួរ​ជាទី​មោ​ទ​នៈ​របស់​ខ្លួន​។ រោងល្ខោន​មាន​៤៣០​កៅអី​នេះ ត្រូវ​បាន​រចនា​ឡើង​សម្រាប់​ការ​សម្ដែង និង​បំពាក់​ដោយ​បច្ចេកវិទ្យា​សម្លេង និង​ពន្លឺ​ទំនើប​បំផុត​ស័ក្ដិសម​សម្រាប់​ធ្វើ​ជា​ម្ចាស់ផ្ទះ​ទទួល​ស្វាគមន៍​ផលិតកម្ម​កម្រិត​ពិភពលោក​នានា​។

សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​នៅ​ក្នុង​សុន្ទរកថា​របស់​សម្ដេច ដោយ​បាន​កោតសរសើរ​ថ្នាក់ដឹកនាំ និង​ក្រុមប្រឹក្សាភិបាល​របស់​សាលា ISPP ដែល​បាន​បញ្ចប់​គម្រោង​រយៈពេល​បី​ឆ្នាំ​នេះ​។ ដើម្បី​បង្ហាញ​នូវ​ការ​ទទួលស្គាល់​ចំពោះ​ការ​ចូលរួម​របស់​អ្នក​ទាំងនេះ​សម្រាប់​ប្រទេស​កម្ពុជា សម្ដេច​នាយក​រដ្ឋមន្ត្រី បាន​ប្រគល់​មេដាយ​ឥស្សរិយយស​លំដាប់​សហ​មេត្រី​ជូន​ដល់​នាយក​សាលា ISPP លោក Barry Sutherland និង​សមាជិក​បួន​រូប​ទៀត​។  

លោក Sutherland បាន​ថ្លែងអំណរគុណ​ចំពោះ​សម្ដេច​នាយក​រដ្ឋមន្ត្រី ព្រមទាំង​បុគ្គល និង​អង្គការ​ជា​ច្រើន​ដែល​បាន​ដើរតួ​នាទី​គួរ​ជាទី​កត់សម្គាល់ ក្នុង​ការ​អភិវឌ្ឍ​សាលា​ថ្មី​នេះ ក្នុង​នោះ​រួម​មាន​ទាំង​រាជរដ្ឋាភិបាល​កម្ពុជា ធនាគារ Maybank ក្រុមហ៊ុន ING Holdings និង​មាតាបិតា​របស់​សិស្សានុសិស្ស​ទាំងអស់​ដែល​កំពុង​សិក្សា​នៅ​សាលា ISPP​។ លោក​បាន​មាន​ប្រសាសន៍​ថា «​ផ្នែក​មួយ​នៃ​សេចក្ដី​ថ្លែង​បេសកកម្ម​របស់​សាលា ISPP គឺ​បាន​បញ្ជាក់​ថា សាលា​ព្យាយាម​ជួយ​សិស្ស​ម្នាក់​ៗ​ឲ្យ​សម្រេច​បាន​នូវ​សក្ដានុពល​ផ្នែក​ការ​សិក្សា និង​សក្ដានុពល​ផ្ទាល់ខ្លួន​របស់​ពួក​គេ​។ មនុស្ស​ទាំង​អស់នេះ បាន​ជួយ​សាលា​របស់​យើង​ឲ្យ​សម្រេច​បាន​នូវ​សក្ដានុពល​របស់​ខ្លួន ហើយ​អនុញ្ញាត​ឲ្យ​គ្រូ​របស់​យើង​អាច​ជួយ​សិស្ស​កាន់តែ​ច្រើន​ថែម​ទៀត ឲ្យ​សម្រេច​បាន​នូវ​សក្ដានុពល​របស់​ពួក​គេ​»​។

លោក  Sutherland បាន​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ដែល​បាន​ចូលរួម​នៅ​ក្នុង​ពិធី​នេះ​ផង​ដែរ​ថា «​នៅ​ថ្ងៃ​អនាគត យើង​ក៏​នឹង​មានឱកាស​ធ្វើ​ជា​ដៃគូរ​ជាមួយ​ក្រសួង​អប់រំ ដើម្បី​ធ្វើការ​ងារ​លើ​ចំណែក​របស់​យើង​ក្នុង​ការ​ជួយ​អភិវឌ្ឍ​ឱកាស​អប់រំ​សម្រាប់​ប្រជាជន​កម្ពុជា​… ខ្ញុំ​ក៏​សង្ឃឹមថា យើង​នឹង​អាច​បង្កើន​ចំនួន​អាហារូបករណ៍ ដើម្បី​ផ្ដល់​ជូន​សិស្ស​ក្រីក្រ​កម្ពុជា​ដែល​មាន​សមត្ថភាព​ផង​ដែរ​។ យើង​មិន​ត្រូវ​ភ្លេច​ទេ​ថា សាលា ISPP គឺជា​ភ្ញៀវ​របស់​ប្រទេស​កម្ពុជា ហើយ​យើង​មាន​ទំនួល​ខុស​ត្រូវ​ក្នុង​ការ​ធ្វើ​ការងារ​ជាមួយ​រដ្ឋាភិបាល ដើម្បី​គាំទ្រ​ដល់​ចក្ខុវិស័យ​ជា​យុទ្ធសាស្ត្រ​របស់​ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់ការ​អប់រំ​នៅ​ប្រទេស​កម្ពុជា​»​។

សាលា​អន្តរជាតិ​ភ្នំពេញ (ISPP) គឺជា​សាលា​កម្រិត​មធ្យមសិក្សា​ទុតិយភូមិ​លំដាប់​ពិភពលោក ដែល​មាន​ទីតាំង​ក្នុង​ក្រុងភ្នំពេញ ប្រទេស​កម្ពុជា​។ សាលា ISPP ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៨៩ ហើយ​បាន​បម្រើ​សិស្សានុសិស្ស​ជាង​៨២៥​នាក់ ដែល​មាន​សញ្ជាតិ​ចំនួន​៤៣ មាន​អាយុ​ចាប់ពី​៣​ឆ្នាំ រហូត​ដល់​ថ្នាក់​ទី​១២​។ សាលា​នេះ​ត្រូវ​បាន​បង្កើត​ឡើង និង​បន្ត​ជា​សាលា​ដែល​គ្រប់គ្រង​ដោយ​ឪពុក​ម្ដាយ​សិស្ស និង​ជា​សាលា​មិន​រក​ប្រាក់​ចំណេញ​។