ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់​កង្វល់​នឹង​ដំណើរ​កម្សាន្ត​មាន​សម្ភារ​ច្រើន​ជាមួយ​រថយន្ត FORD EVEREST 2016

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត FORD EVEREST 2016 រូបរាង​ថ្មី​ប្រភេទ SUV ត្រូវ​បាន​ផលិត​ឡើង​លើស​ពី​អ្វី ដែល​អ្នក​ប្រើប្រាស់​នៅ​កម្ពុជា​បាន​រំពឹង​ទុក ពោរពេញ​ដោយ​គុណភាព និង​សមត្ថភាព​ខ្ពស់​សម្រាប់

រាជធានី​ភ្នំពេញ ៖ រថយន្ត FORD EVEREST 2016 រូបរាង​ថ្មី​ប្រភេទ SUV ត្រូវ​បាន​ផលិត​ឡើង​លើស​ពី​អ្វី  ដែល​អ្នក​ប្រើប្រាស់​នៅ​កម្ពុជា​បាន​រំពឹង​ទុក ពោរពេញ​ដោយ​គុណភាព និង​សមត្ថភាព​ខ្ពស់​សម្រាប់​ការ​បើកបរ​នៅ​លើ​គ្រប់​ស្ថានភាព​ផ្លូវ​ជាមួយនឹង​ការ​សម្រិតសម្រាំង និង​ច្នៃប្រឌិត​ខ្ពស់​ទៅ​លើ​ការ​រចនា​ម៉ូ​ដ​រថយន្ត​ទាំង​ផ្នែក​ខាងក្រៅ និង​ខាងក្នុង​ដ៏​ទំនើប និង​ធំ​ទូលាយ​មាន​កៅអី​ចំនួន​៧ អាច​ផ្ទុក​អ្នកដំណើរ​បាន​ច្រើន និង​អាច​បត់​ចុះឡើង​បាន​ដោយ​ស្វ័យប្រវត្តិ បង្ហាញ​ថា រថយន្ត​នេះ ពិតជា​ឆ្លាត​លើស​ពី​ការ​រំពឹង​ទុក​ប្រាកដ​មែន ។

ចំណែក​ការ​តុបតែង​ផ្នែក​ខាងក្នុង​រថយន្ត​វិញ ត្រូវ​បាន​ឆ្លងកាត់​ការ​សម្រិតសម្រាំង ជ្រើសរើស​នូវ​វត្ថុធាតុដើម​ពី​ស្បែក​សុទ្ធ បំពាក់​នៅ​លើ​កៅអី​នីមួយ​ៗ​ដែល​ធានា​ក្នុង​ការ​ផ្តល់​នូវ​ផាសុកភាព​សម្រាប់​ការ​ធ្វើ​ដំណើរ​ក្នុង​រយៈពេល​យូរ ហើយ​អាច​ផ្ទុក​អ្នកដំណើរ​បាន​រហូត​ដល់​៧​នាក់ ដោយសារ​ផ្នែក​ខាងក្រោយ​នៃ​រថយន្ត​មាន​ភាព​ធំ​ទូលាយ អាច​ឱ្យ​អ្នក​ប្រើប្រាស់​មាន​២​ជម្រើស ព្រោះ​កៅអី​នៅ​ជួរ​ទី​២ និង​ទី​៣ អាច​អង្គុយ​ក៏​បាន ឬ​អាច​បត់​ចុះ​ឱ្យ​រាបស្មើ​ដោយ​ស្វ័យប្រវត្តិ​ក៏​បាន សម្រាប់​ផ្ទុក​សម្ភារៈ​ជា​ច្រើន​ដូច​ជា វ៉ា​លី​សម្រាប់​ការ​ធ្វើ​ដំណើរ តង់​សម្រាប់​ការ​បោះជំរុំ ជា​ពិសេស​ជាង​នេះ​ទៅ​ទៀត លោក​អ្នក​ថែម​ទាំង​អាច​ផ្ទុក​កង់​សម្រាប់​ជិះ​កម្សាន្ត​ផង​ដែរ ៕

សូម​អញ្ជើញ​ទស្សនា​នូវ​បច្ចេកវិទ្យា​ឆ្លាត​វៃ​ក្នុង​ការ​ចុច​បត់​កៅអី​ដោយ​ស្វ័យប្រវត្តិ និង​សមត្ថភាព​ដ៏​អស្ចារ្យ ក្នុង​ការ​ផ្ទុក​សម្ភារៈ​យ៉ាងច្រើន​របស់​រថយន្ត Ford Everest 2016

https://www.facebook.com/RMAFordCambodia/videos/748808125217355/