ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

OCHADO មាន​ដើម​កំណើត​នៅ​ជប៉ុន​បើក​សម្ពោធ​ជា​ផ្លូវការ​នៅ​កម្ពុជា

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ហាង OCHADO នៅ​ល្ងាច​ថ្ងៃ​ទី​២១ កញ្ញា កន្លង​ទៅ​នេះ រៀបចំ​កម្មវិធី​បើក​សម្ពោធ​ជា​ផ្លូវការ​នៅ​កម្ពុជា ដោយ​មានការ​ចូលរួម​ជា​កិត្តិយស​ពី​តារា​សម្តែង​កម្ពុជា​ល្បី​ៗ រួម​នឹង​ភ្ញៀវ​កិត្តិយស​ជា​ច្រើន​រូប​ផ្សេង​ទៀត ។

រាជធានី​ភ្នំពេញ ៖ ហាង OCHADO  នៅ​ល្ងាច​ថ្ងៃ​ទី​២១ កញ្ញា កន្លង​ទៅ​នេះ រៀបចំ​កម្មវិធី​បើក​សម្ពោធ​ជា​ផ្លូវការ​នៅ​កម្ពុជា ដោយ​មានការ​ចូលរួម​ជា​កិត្តិយស​ពី​តារា​សម្តែង​កម្ពុជា​ល្បី​ៗ រួម​នឹង​ភ្ញៀវ​កិត្តិយស​ជា​ច្រើន​រូប​ផ្សេង​ទៀត ។
   
លោក​សេង ឆាយ​ហេង អ្នកគ្រប់គ្រង​ហាង OCHADO បាន​ឲ្យ​ដឹង​ថា ហាង OCHADO មាន​ដើម​កំណើត​នៅ​ប្រទេស​ជប៉ុន ប៉ុន្តែ​ដំណើរការ​ហាង​បើក​ដំបូង​គេ​នៅ​ប្រទេស​សាំង​ហ្គា​ពួរ ក្នុង​ឆ្នាំ​២០១១ ហើយ​បន្ទាប់​មក​ទៀត​នៅ​ឆ្នាំ​២០១១ ហាង OCHADO បាន​បើក​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ជា​លើក​ដំបូង ហើយ​ក៏​បាន​បើក​សាខា​នៅ​តាម​បណ្តា​ប្រទេស​ផ្សេង​ទៀត​នៅ​អាស៊ី ដូច​ជា ប្រុយ​នេ ឥណ្ឌូ​នេ​ស៊ី ភី​លី​ពី​ន និង​ប្រទេស​ផ្សេង​ទៀត​។

លោក​បន្ត​ថា «OCHADO មាន​សាខា​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង នាំ​មក​នូវ​តែ​ដែល​មានគុណ​ភាពល្អ​បំផុត​ជាមួយនឹង​រូបមន្ត​ធម្មជាតិ​ពី​ប្រទេស​ជប៉ុន ហើយ​គ្រឿងផ្សំ​ទាំង​អស់​ដែល OCHADO ប្រើ​ត្រូវ​បាន​ផ្គត់ផ្គង់​មក​ពី​OCHADO នៅ​ប្រទេស​សាំង​ហ្គា​ពួរ ហើយ​ក៏​បាន​ទទួលស្គាល់​ពី​ក្រសួងសុខាភិបាល​ផង​ដែរ​»​។ លោក​ថា Yakult Green Tee និង Honey Tea Matcha គឺជា​ភេសជ្ជៈ​ក្នុង​ចំណោម​ភេសជ្ជៈ​រសជាតិ​ផ្សេង​ទៀត ធ្វើ​ឲ្យ​សុខភាព​របស់​យើង​កាន់តែ​រឹង​មាំ​ជាមួយនឹង​កម្រិត​ជាតិ​ផ្អែម​ដែល​គ្មាន​បន្ថែម​ជាតិ​ស្ករ​។ ហាង OCHADO មាន​រសជាតិ​តែ​ច្រើន​ប្រភេទ​ដូច​ជា OCHADA Lemon Green Tea, OCHADO Honey Aloe Vera Tea, OCHADO Okinawa Matcha Milk Tea, OCHADO Oreo Chocolate, POP Egg Milk Tea ជាដើម​។ លើស​ពី​នេះ ការ​រចនា​ម៉ូ​ដ​ពិសេស​នៃ​ម៉ាក​សញ្ញា​សម្រាប់​ភេសជ្ជៈ​លក់ដាច់​បំផុត និង​ភេសជ្ជៈ​រសជាតិ​ថ្មី​ៗ មិន​ត្រឹមតែ​ជួយ​បង្កើន​ចំណូល​ឲ្យ OCHADO ប៉ុណ្ណោះ​ទេ វា​ក៏​ទទួល​បាន​នូវ​ការ​កត់សម្គាល់​ម៉ាក​យីហោ ក្នុង​ចំណោម​អ្នក​ពិសារ​ភេសជ្ជៈ​ទាំងអស់​ដែល​ធ្វើ​ឲ្យ OCHADO តែងតែ​នាំមុខ​គេ​ជា​និច្ច​ក្នុង​ឧស្សាហកម្ម​ផលិត​តែ​។ ដោយឡែក​ក្រុម​តារា​សម្តែង​កម្ពុជា​ដែល​បាន​ចូលរួម​នៅ​ក្នុង​កម្មវិធី​នេះ មានការ​គាំទ្រ​ទៅ​លើ​គុណភាព​នៃ​ផលិតផល​របស់ OCHADO ដែល​មាននៅ​កម្ពុជា​ពេល​នេះ​នឹង​ជឿជាក់​ថា គ្រប់​ភេសជ្ជៈ​របស់​ហាង OCHADO នឹង​ពិតជា​ទទួល​បានការ​គាំទ្រ​ពី​យុវវ័យ​កម្ពុជា​៕