ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិនិយោគិន​ជប៉ុន​ស្នើ​ក្រសួង​សាមី​ថៃ​ជួយគាំទ្រ​សហគ្រាស​ខ្នាត​តូច និង​មធ្យម

8 ឆ្នាំ មុន

ប្រទេស​ថៃ ៖ បណ្តា​វិនិយោគិន​ជប៉ុន​បាន​សម្ដែង​ការ​ចាប់អារម្មណ៍​នៅ​ក្នុង​ការ​បង្កើន​ការ​វិនិយោគ​ក្នុងស្រុក និង​ពង្រឹង​ការ​វិនិយោគ​របស់​ខ្លួន​ក្នុង​ប្រទេស​ថៃ ដែល​ជា​មូលដ្ឋាន​បណ្តាក់ទុន​រកស៊ី​ជួញដូរ​ដ៏​ធំ​របស់​ពួក​គេ​ក្នុង​តំបន់​អាស៊ាន ។

ប្រទេស​ថៃ ៖ បណ្តា​វិនិយោគិន​ជប៉ុន​បាន​សម្ដែង​ការ​ចាប់អារម្មណ៍​នៅ​ក្នុង​ការ​បង្កើន​ការ​វិនិយោគ​ក្នុងស្រុក និង​ពង្រឹង​ការ​វិនិយោគ​របស់​ខ្លួន​ក្នុង​ប្រទេស​ថៃ ដែល​ជា​មូលដ្ឋាន​បណ្តាក់ទុន​រកស៊ី​ជួញដូរ​ដ៏​ធំ​របស់​ពួក​គេ​ក្នុង​តំបន់​អាស៊ាន ។

ដើម្បី​សម្រេច​បាន​នូវ​កិច្ចការ​ទាំងនេះ ពួក​គេ​រំពឹង​ថា​នឹង​ចាត់វិធានការ ក៏​ដូច​ជា​បុព្វសិទ្ធិ​ឲ្យ​កាន់តែ​ច្រើន​ឡើង​ថែម​ទៀត​ពី​សំណាក់​រដ្ឋាភិបាល​ដើម្បី​គាំទ្រ​ដល់​បណ្តា​សហ​គ្រាស​ខ្នាត​តូច​និង​មធ្យម​របស់​ជប៉ុន ។

រដ្ឋមន្ត្រី​ឧស្សាហកម្ម​ថៃ លោកស្រី Atchaka Sibunruang បាន​ថ្លែង​បន្ទាប់​ពី​ជំនួប​ជាមួយ​បណ្តា​វិនិយោគិន​ជប៉ុន​ថា សហគ្រាស​ខ្នាត​តូច​និង​មធ្យមភាគ​ច្រើន​ដែល​ក្នុង​ចំណោម​​អ្នក​ទាំងនោះ​បាន​សម្ដែង​ការ​ជឿជាក់​លើ​វិធានការ​ថ្មី​ៗ​របស់​រដ្ឋាភិបាល​នៅ​ក្នុង​ការ​ជួយ​គាំទ្រ​ដល់​បណ្តា​ក្រុមហ៊ុន​តូច​ៗ និង​ដើម្បី​លើកទឹកចិត្ត​បន្ថែម​ដល់​អ្នក​វិនិយោគិន​ជប៉ុន​ក្នុង​ប្រទេស​ថៃ ។

លោកស្រី Atchaka បាន​ថ្លែង​ថា «​វិធានការ​ថ្មី​របស់​រដ្ឋាភិបាល​បាន​ពុះពារ​ក្នុង​ការ​ប្រតិបត្តិការ​ដែល​ធ្វើ​ឲ្យ​ពួក​គេ​សម្ដែង​នូវ​ការ​ជឿ​ទុកចិត្ត និង​បង្គាប់​ឲ្យ​ពួក​គេ​ធ្វើការ​វិនិយោគ​កាន់តែ​ច្រើន​ក្នុង​តំបន់​អាស៊ាន និង​ប្រទេស​ថៃ​ដែល​ជា​មជ្ឈមណ្ឌល​វិនិយោគ​ដ៏​សំខាន់​របស់​ជប៉ុន​ក្នុង​តំបន់ » ។

កាលពី​ស​ប្តា​ហ៍​មុន គណៈរដ្ឋមន្ត្រី​ក៏​បាន​អនុម័ត​នូវ​វិធានការ​ថ្មី​ដើម្បី​ជា​ជំនួយ​ដល់​សហគ្រាស​ខ្នាត​តូច​និង​មធ្យម​ផង​ដែរ ជា​ពិសេស​គឺ​ការ​ជួយ​ដល់​ពួក​គេ​នៅ​ក្នុង​ដំណើរការ​នៃ​ឥណទាន​ថ្មី​និង​ជួយ​គាំទ្រ​ដល់​ប្រតិបត្តិ​ករ​នានា​ដែល​ប្រឈម​នឹង​ភាព​ផុយ​ស្រួយ​នៃ​សាច់ប្រាក់​ពី​ការ​ធ្លាក់​ចុះ​នៃ​ចំណូល​នៅ​ក្នុង​ការ​លក់ ដោយសារ​តែ​ការ​ចុះ​ខ្សោយ​នៃ​អំណាច​ទិញ និង​កម្តៅ​សេដ្ឋកិច្ច ។

លោកស្រី Atchaka បាន​ថ្លែង​ថា ក្រសួង​ឧស្សាហកម្ម​បាន​និង​កំពុងធ្វើការ​រួម​គ្នា​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​ដូច​ជា ក្រសួងពាណិជ្ជកម្ម កសិកម្ម​និង​ហិរញ្ញវត្ថុ​ជាដើម នៅ​ក្នុង​ការ​ស្វែងរក​ព័ត៌មាន​បន្ថែម និង​ប៉ះប៉ូវ​បញ្ហា​ដែល​សហគ្រាស​ខ្នាត​តូច​និង​មធ្យម​កំពុង​ប្រឈម​មុខ ។

ប្រទេស​ថៃ​មាន​សហគ្រាស​ខ្នាត​តូច​និង​មធ្យម​ចំនួន​២,៨​លាន​សហគ្រាស ក្នុង​នោះ​មាន​សហគ្រាស​ត្រឹមតែ​៦១​ម៉ឺន​ប៉ុណ្ណោះ​ត្រូវ​បាន​ចុះបញ្ជី​នីតិបុគ្គល ។

ជាមួយនឹង​ការ​កើនឡើង​នៃ​បរិមាណ​សហគ្រាស​ខ្នាត​តូច​និង​មធ្យម​ដែល​ក្រសួង​ឧស្សាហកម្ម​នឹង​ចាំបាច់​ត្រូវ​ជួយ​គឺ​មន្ត្រី​ផ្លូវការ​ចង់​ឲ្យ​មាន​ផ្លាស់​ប្តូរ​កញ្ចប់​ថវិកា​ពី​បណ្តា​ភ្នាក់ងារ​ដែល​ពាក់ព័ន្ធ​ដទៃ​ទៀត ។

លោកស្រី Atchaka ក៏​បាន​កត់សម្គាល់​ពី​ការ​បង្ហាញ​ក្តី​បារម្ភ​ចំពោះ​សហគ្រាស​ខ្នាត​តូច​និង​មធ្យម​របស់​ថៃ​នៅ​សមាគម​យានយន្ត​នៃ​សហព័ន្ធ​ឧស្សាហកម្ម​ថៃ​ផង​ដែរ ។
ចំណែក​ប្រធាន​សមាគម​យានយន្ត​នៃ​សហព័ន្ធ​ឧស្សាហកម្ម​ថៃ លោក Ong-Arj Pongkijworasin បាន​ថ្លែង​ថា ឧស្សាហកម្ម​នឹង​ត្រូវការ​ជំនួយ​បន្ថែម​ពី​រដ្ឋាភិបាល​ដើម្បី​ជួយ​គាំទ្រ​ដល់​ការ​នាំ​ចេញ​រថយន្ត​មួយ​ទឹក និង​ការ​ទូទាត់​នៃ​ការ​ធ្លាក់​ចុះ​នៃ​ការ​ទីផ្សារ​លក់​ក្នុងស្រុក ។

ប៉ុន្តែ​លោកស្រី​រដ្ឋមន្ត្រី​បាន​ថ្លែង​ថា វា​នឹង​ត្រូវ​ចំណាយពេល​សម្រាប់​រដ្ឋាភិបាល​នៅ​ក្នុង​ការ​ផ្តល់​ជំនួយ ។ លោកស្រី​ថែម​ទាំង​បាន​បញ្ជាក់​ថា ច្បាប់ និង​ការ​ធ្វើ​និយ័ត​កម្ម​មួយ​ចំនួន ក៏​នឹង​ចាំបាច់​ត្រូវ​ចរចា​ជាមួយ​បណ្តា​ប្រទេស​អ្នក​នាំ​ចូល​ទំនិញ​ថៃ​ដែរ មុន​នឹង​ពួក​គេ​អនុញ្ញាត​ឲ្យ​មានការ​នាំ​ចូល​នៃ​រថយន្ត​មួយ​ទឹក ៕​