ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ទម្លាក់​ការ​ព្យាករ​នៃ​កំណើនសេដ្ឋកិច្ច​ក្នុង​តំបន់

8 ឆ្នាំ មុន

ប្រទេស​ថៃ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពី​ថ្ងៃ​អង្គារ​នេះ​បាន​កាត់​បន្ថយ​ការ​ព្យាករ​នៃ​កំណើនសេដ្ឋកិច្ច​រយៈពេល​២​ឆ្នាំ​របស់​ខ្លួន​សម្រាប់​ក្របខ័ណ្ឌ​ក្នុង​តំបន់ នោះ​ក៏​ព្រោះតែ​ការ​រើប​ឡើង​វិញ​យឺត​នៅ​ក្នុង​បណ្តា​ប្រទេស​

ប្រទេស​ថៃ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពី​ថ្ងៃ​អង្គារ​នេះ​បាន​កាត់​បន្ថយ​ការ​ព្យាករ​នៃ​កំណើនសេដ្ឋកិច្ច​រយៈពេល​២​ឆ្នាំ​របស់​ខ្លួន​សម្រាប់​ក្របខ័ណ្ឌ​ក្នុង​តំបន់ នោះ​ក៏​ព្រោះតែ​ការ​រើប​ឡើង​វិញ​យឺត​នៅ​ក្នុង​បណ្តា​ប្រទេស​សេដ្ឋកិច្ច​ឧស្សាហកម្ម​នានា ក៏​ដូច​ជា​លទ្ធភាព​ខ្សោយ​ជាង​មុន​សម្រាប់​ប្រទេស​ចិន និង​ឥណ្ឌា ។

ធនាគារ​ដែល​មាន​មូលដ្ឋាន​នៅ​ក្រុង​ម៉ានីល​មួយ​នេះ​បាន​លើក​ឡើង​ថា ការ​អភិវឌ្ឍ​នៃ​កំណើន​ផលិតផល​ក្នុងស្រុក​សរុប​(GDP)​របស់​អាស៊ី​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​មាន​កម្រិត​យឺត​គឺ​៥,៨%​ក្នុង​ឆ្នាំ​២០១៥ ធៀប​នឹង​អត្រា​៦,២%​ក្នុង​ឆ្នាំ​២០១៤ ។

កំណើន​នេះ​ដែរ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​រើប​ឡើង​ដល់​៦%​ក្នុង​ឆ្នាំ​២០១៦​ខាង​មុខ ប៉ុន្តែ​ការ​កែសម្រួល​ថ្មី​នៃ​ការ​ប៉ាន់​ប្រមាណ​គឺ​មាន​កម្រិត​ទាប​ជាង​ផែនការ​ដើម ដែល​វាយតម្លៃ​ទុក​ថា កើន​៦,៣%​សម្រាប់​រយៈពេល​ទាំង​ពីរ​ឆ្នាំ​នេះ ។

លោក Shang-Jin Wei ប្រធាន​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាន​ថ្លែង​ថា « ការ​អភិវឌ្ឍ​នៅ​អាស៊ី​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បន្ត​នាំ​មក​នូវ​កម្រិត​ធំ​ជាងគេ​បំផុត​ក្នុង​តំបន់ ធៀប​នឹង​កំណើន​ពិភពលោក បើ​ទោះជា​មាន​កម្រិត​ថ្នាក់​កណ្តាល​ក្តី ប៉ុន្តែ​ក៏​មាន​ឧបសគ្គ​ខ្លះ​ៗ​ដែរ​នៅ​ក្នុង​ប្រតិបត្តិការ​ដូច​ជា សម្ពាធ​រូបិយប័ណ្ណ និង​ក្តី​បារម្ភ​អំពី​លំហូរ​ចេញ​នៃ​មូលធន​ជាដើម »​។

លោក​បាន​បន្ថែម​ថា « តំបន់​អាស៊ី​ចាំបាច់​ត្រូវ​តែ​ពង្រឹង​ស្ថិរភាព​របស់​ខ្លួន​ដើម្បី​ឆ្លើយ​តប​នឹង​ក្តី​កង្វល់​ខាងក្រៅ ។ ម្យ៉ាងទៀត ការ​រើប​ឡើង​នៃ​ទីផ្សារ​កំពុង​តែ​ប្រឈម​នឹង​ដំណើរ​នៃ​ការ​ដើរ​ថយក្រោយ​នៃ​លំហូរ​មូលធន និង​ការ​បន្ថោកថ្លៃ​រូបិយប័ណ្ណ​នានា ដែល​ជា​និន្នាការ​មួយ​អាច​ធ្វើ​ឲ្យ​រឹតតែ​ធ្ងន់ធ្ងរ​ឡើង​តាម​រយៈ​ការ​ដំឡើង​អត្រា​ការ​ប្រាក់​របស់​សហរដ្ឋអាមេរិក​នៅ​ពេល​ខាង​មុខ »​។

តាម​របាយការណ៍​បង្ហាញ​ថា កំណើន​របស់​ចិន​គេ​ប៉ាន់​ប្រមាណ​ថា នឹង​ថយ​ពី​អត្រា​៦,៨%​ក្នុង​ឆ្នាំ​២០១៥​មក​៦,៧%​ក្នុង​ឆ្នាំ​២០១៦​ធៀប​នឹង​៧,៣%​កាលពី​ឆ្នាំ​២០១៤ ដោយ​សារ​​តែ​ការ​វិនិយោគ​យឺត​ជាង​មុន គួប​ផ្សំ​នឹង​ភាព​ចុះ​ខ្សោយ​នៃ​ការ​នាំ​ចេញ ។

កំណើន​នៅ​ក្នុង​ប្រទេស​ចិន​ដែល​បាន​ព្យាករ​ទុក​កាលពីដើម​ឡើយ​របស់​ADB គឺ​៧,២%​ក្នុង​ឆ្នាំ​២០១៥ និង​៧%​ក្នុង​ឆ្នាំ​២០១៦ ។

ជាង​នេះ​ទៅ​ទៀត ធនាគារ​ក៏​បាន​កែសម្រួល​ទម្លាក់​ការ​ព្យាករ​នៃ​ចក្ខុវិស័យ​កំណើន​របស់​ឥណ្ឌា​ផង​ដែរ ពោល​គឺ​៧,៤%​ក្នុង​ឆ្នាំ​២០១៥ ធៀប​នឹង​ការ​វាយតម្លៃ​ទុក​កាលពីមុន​គឺ​៧,៨%​។ កំណើន​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​រើប​ឡើង​៧,៨%​ក្នុង​ឆ្នាំ​២០១៦​ធៀប​នឹង​ការ​ព្យាករ​ទុក​កាលពីមុន​៨,២% ។

ចំណែក​ការ​ព្យាករ​ទុក​នៃ​GDP​របស់​តំបន់​អាស៊ី​អាគ្នេយ៍​បាន​ចុះ​ថយ​ក្នុង​អត្រា​៤,៤%​ក្នុង​ឆ្នាំ​២០១៥​និង​៤,៩%​នៅ​ឆ្នាំ​២០១៦ ដែល​វា​បាន​អូស​ទាញ​ទម្លាក់​ដោយ​តម្រូវការ​ចុះ​ខ្សោយ​ពី​សំណាក់​ប្រទេស​ចិន និង​ប្រទេស​ឧស្សាហកម្ម​ធំ​ៗ ។

របាយការណ៍​បាន​បង្ហើប​ឲ្យ​ដឹងផង​ដែរ​ថា « សេដ្ឋកិច្ច​ប្រទេស​ថៃ​នៅ​មិន​ទាន់​ហក់លោត​ឡើង​វិញ​នៅឡើយ ធៀប​នឹង​ការ​ធ្លាក់​ចុះ​របស់​ខ្លួន​កាលពី​ឆ្នាំ​២០១៤ ខណៈ​ការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​បាន​ធ្លាក់​ចុះ​ក្រោម​តួលេខ​នៅ​ឥណ្ឌូ​ណេ​ស៊ី​និង​ហ្វ៊ី​លី​ពី​ន​ទៅ​ទៀត »​។ គ្រោះ​រាំង​ស្ងួត​នៅ​ក្នុង​បណ្តា​ប្រទេស​មួយ​ចំនួន និង​គ្រោះ​ទឹកជំនន់​នៅ​មី​យ៉ា​ន់​ម៉ា បាន​បង្ក​ផល​ប៉ះពាល់​ដល់​វិស័យ​កសិកម្ម​តែ​ម្តង ៕