ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​អូ​ឌី​របស់​ស្ត្រី​បង្ក​គ្រោះថ្នាក់ និង​ជេរ​ប្រមាថ​សមត្ថកិច្ច សម្រេច​បញ្ជូន​ទៅ​អធិការដ្ឋាន​ស្រុក​សំពៅ​លូន ដើម្បី​រង់ចាំ​ម្ចាស់

8 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា គិត​ត្រឹម​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​២៣ កញ្ញា ២០១៥ នេះ សមត្ថ​កិច្ច​ចម្រុះ​ រួម​​ទាំង​ព្រះរាជអាជ្ញា​រង បាន​សម្រេច​យក​រថយន្ត​ស៊េរី​ទំនើប​ម៉ាក​អូ​ឌី​របស់​ស្ត្រី​ដែល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ និង​ជេរ​ប្រមា​ថ​សមត្ថកិច្ច​​​

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា គិត​ត្រឹម​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​២៣ កញ្ញា ២០១៥ នេះ សមត្ថ​កិច្ច​ចម្រុះ​ រួម​​ទាំង​ព្រះរាជអាជ្ញា​រង បាន​សម្រេច​យក​រថយន្ត​ស៊េរី​ទំនើប​ម៉ាក​អូ​ឌី​របស់​ស្ត្រី​ដែល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ និង​ជេរ​ប្រមា​ថ​សមត្ថកិច្ច​​​ ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​​​ស្រុក​សំពៅ​លូន ដើម្បី​រង់ចាំ​ឱ្យ​ម្ចាស់​រថយន្ត​ចូលខ្លួនមក​​ដោះស្រាយ​តាម​ផ្លូវច្បាប់ ។

បើ​តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​ថា ខណៈ​នេះស្ត្រី​បង្ក​​ឈ្មោះ​សូ ដា​ម៉ុ​ន ហៅមុំ ដែលជា​ម្ចាស់​រថយន្ត​អូ​ឌីនោះ​ កំពុង​គេចខ្លួន​នៅ​ក្នុងស្រុក​នៅឡើយ​ទេ ខណៈ​ដែល​ទូរស័ព្ទ​​ទាក់ទង​លែង​បាន​ហើយ ​ហើយ​​សមត្ថកិច្ច​ក៏អំពាវនាវ​ឱ្យ​ស្ត្រី​រូប​នោះ គួរតែ​ចូលខ្លួនឱ្យ​បាន​ឆាប់ ដើម្បី​ដោះស្រាយ​តាម​ផ្លូវច្បាប់​ ។

ជំហាន​ដំបូង ស្ត្រី​ខាងលើ​អាច​ប្រឈម​នឹង​បទល្មើស​២​ករណី ទី​១-​អាច​ជាប់​ពាក់ព័ន្ធ​ករណី​បង្ក​គ្រោះថ្នាក់ និង​២-​អាច​ជាប់​ពាក់​ព័ន្ធ​​បទ​ល្មើស​ព្រហ្មទណ្ឌ ។

គួររំលឹកថា ម៉ោងជាង១២ថ្ងៃត្រង់នេះ​ សមត្ថកិច្ចកំពុង​គាស់សោទ្វារផ្ទះស្រ្តីបង្ក​ដែល​​ជិះរថយន្តអូឌីបុកគេ​ហើយជេរប៉ូលិស

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព