ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត់ហ៊ានចេញក្រៅផ្ទះទេ ខ្លាចឆ្លងកូវីដ បែរជាប្រមូលផ្តុំគ្នា លេងយូគី ត្រូវនគរបាលក្រសោបបាន ៨ នាក់

3 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី៖ ​មនុស្ស ៨នាក់ ត្រូវបានកម្លាំងសមត្តកិច្ចនគរបាល ឃាត់ខ្លួននៅចំណុចផ្ទះមួយកន្លែង ស្ថិតក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្លែង ក្រុងបានលុង ខេត្តរតនគិរី ពាក់ពន្ធករណីប្រមូលផ្តុំគ្នាលេងល្បែងស៊ីសង…

ខេត្តរតនគិរី៖ ​មនុស្ស ៨នាក់ ត្រូវបានកម្លាំងសមត្តកិច្ចនគរបាល ឃាត់ខ្លួននៅចំណុចផ្ទះមួយកន្លែង ស្ថិតក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្លែង ក្រុងបានលុង ខេត្តរតនគិរី ពាក់ពន្ធករណីប្រមូលផ្តុំគ្នាលេងល្បែងស៊ីសង (យូគី)។ ប៉ូលិសចាប់អ្នកលេងយូគីទាំងនោះ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២១។​

មនុស្ស ៨ នាក់នោះ មាន៖ ១.ឈ្មោះ នៅ ឆៃ ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិ ភ្នំស្វាយ ២.ឈ្មោះ មុន សុធា ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិ ជ័យជំនះ ៣.ឈ្មោះ ថា ធារិទ្ធ ភេទប្រុស អាយុ ១៥ឆ្នាំ រស់នៅភូមិជ័យជំនះ ៤.ឈ្មោះ រី ដាណែត ភេទស្រី អាយុ ៣២ឆ្នាំ រស់នៅភូមិភ្នំស្វាយ ៥.ឈ្មោះ ម៉េង វណ្ណធី ភេទស្រី អាយុ ៣៨ឆ្នាំ រស់នៅភូមិ ភ្នំស្វាយ ៦.ឈ្មោះ ហេង សុណា ភេទ ស្រី អាយុ ៤៨ រស់នៅភូមិ ភ្នំស្វាយ ៧.ឈ្មោះ ណេង សុខលៀង ភេទ ស្រី អាយុ ៣២ រស់នៅភូមិភ្នំស្វាយ និង​៨.ឈ្មោះ លី សុភា ភេទ ស្រី អាយុ៤២ រស់នៅភូមិ ភ្នំស្វាយ សង្កាត់បឹងកន្លែង ក្រុងបានលុង ខេត្តរតនគិរី។

​សមត្តកិច្ច បាន​ដកហូតសម្ភារៈ រួមមាន៖ ម៉ូតូមួយគ្រឿងម៉ាកហុងឌ្រឹម ផលិតឆ្នាំ២០១៨ ពណ៌ខ្មៅ ស្លាកលេខ ត្បូងឃ្មុំ 1E-6385។ ទូស័ព្ទ២ គ្រឿងម៉ាក oppo ១គ (ចាស់).Nចុចពិល ពណ៌ខ្មៅ១គ កន្ត្រៃ១ សំភារៈសំរាប់លេងយូគីមួយចំនួន និងប្រាក់ចំនួន ៨០ ម៉ឺ​នរៀល។

សេចក្តីរាយការបន្តថា នៅវេលាម៉ោងខាងលើ កម្លាំងសមត្តកិច្ចនគរបាលជំនាញការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ដឹកនាំដោយលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត បានចុះទៅធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន ៨ នាក់ ដែលកំពុងប្រមូលផ្តុំគ្នា លេងល្បែងស៊ីសង (យូគី ឬកូនសត្វ)។ ក្រោយពីឃាត់ខ្លួនមនុស្សទាំង៨ នាក់ និងវត្ថុតាង ត្រូវបានកម្លាំងសមត្តកិច្ច នាំទៅការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ដើម្បីអនុវត្តនីតិវិធី៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ