ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លៀត​មែន​! ឆ្លងកាត់​ផ្ទះ​ជាង​ឃើញ​ឱកាសល្អ​បន្លំ​ចូល តែ​ត្រូវ​ប្រពន្ធ​ជាង​ស្រែក​ផ្អើល

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ចេញពីផ្ទះ ដើម្បី​យក​ទៅ​ឲ្យ​ជាង​ជួសជុល​ហ្វ្រាំង លុះ​ពេល​ទៅ​ដល់​ក្រោយ​ពី​ផ្ដាំផ្ញើ​ជាង​រួចរាល់ ក៏​បាន​ទុក​ម៉ូតូ​នៅ​មុខ​តូប​ជាង រួច​ក៏​ដើរ​ត្រឡប់​ទៅ​ផ្ទះ​របស់​ខ្លួន​វិញ​ដែរ ដោយ​ពុំ​បាន​ដក​សោ​ចេញពី​ម៉ូតូ​ឡើយ​។ ខណៈនោះ​ស្រាប់តែ​មាន​ជនសង្ស័យ​ម្នាក់​ឆ្លងកាត់​ទីនោះ​ក៏​ឃើញ​សោ​នៅ​ជាប់​ម៉ូតូ ក៏​បាន​ឡើង​អង្គុយ​លើ​រួច​បញ្ឆេះ​ម៉ាស៊ីន​បម្រុង​ជិះ​ចេញ​គេចខ្លួន…

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ចេញពីផ្ទះ ដើម្បី​យក​ទៅ​ឲ្យ​ជាង​ជួសជុល​ហ្វ្រាំង លុះ​ពេល​ទៅ​ដល់​ក្រោយ​ពី​ផ្ដាំផ្ញើ​ជាង​រួចរាល់ ក៏​បាន​ទុក​ម៉ូតូ​នៅ​មុខ​តូប​ជាង រួច​ក៏​ដើរ​ត្រឡប់​ទៅ​ផ្ទះ​របស់​ខ្លួន​វិញ​ដែរ ដោយ​ពុំ​បាន​ដក​សោ​ចេញពី​ម៉ូតូ​ឡើយ​។ ខណៈនោះ​ស្រាប់តែ​មាន​ជនសង្ស័យ​ម្នាក់​ឆ្លងកាត់​ទីនោះ​ក៏​ឃើញ​សោ​នៅ​ជាប់​ម៉ូតូ ក៏​បាន​ឡើង​អង្គុយ​លើ​រួច​បញ្ឆេះ​ម៉ាស៊ីន​បម្រុង​ជិះ​ចេញ​គេចខ្លួន ប៉ុន្តែ​ត្រូវ​ប​ស្ត្រី​ជា​ប្រពន្ធ​ជាង​ម៉ូតូ​ឃើញ​ទាន់ ក៏​ស្ទុះ​ទៅ​ចាប់​ទាញ​កន្ទុយ​ម៉ូតូ​ទាន់ រួច​ស្រែក​ឆោឡោ​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​នគរបាល​ប៉ុស្តិ៍​ពងទឹក ដែល​កំពុង​ល្បាត​ជួយ​ចាប់​បាន​ភ្លាម​ៗ​តែ​ម្ដង​។

ហេតុការណ៍​ខាងលើ​នេះ បាន​កើតឡើង កាលពី​វេលា​ម៉ោង​២​និង​៣៥​នាទី​រសៀល ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០២១ នៅ​ត្រង់​ចំណុច​តូប​ជួសជុល​ម៉ូតូ ស្ថិត​នៅ​តាម​ផ្លូវ​បេតុង​ក្នុងភូមិ​ត្រពាំង​សាលា សង្កាត់​ពងទឹក​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​ខាងលើ​នោះ​ឈ្មោះ ម៉​ន សុភា អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ទួល​សំបូរ សង្កាត់​ព្រៃវែង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ និង​មាន​សារធាតុ​ញៀន​នៅ​ក្នុង​ខ្លួន​ផង​ដែរ​។ ហើយ​នគរបាល​ក៏​ដកហូត​បាន​វត្ថុ​តាង​មួយ​ចំនួន​រួម​មាន ម៉ូតូ​១​គ្រឿង ,​ដាវ​កែ​ច្នៃ​ប្រវែង ៥៤ សង់ទីម៉ែត្រ​១​ដើម , ដំបង​ឈើមូល​ប្រវែង​៧៥ សង់ទីម៉ែត្រ​១​ដើម​។​ចំណែក​ម៉ូតូ​ដែល​ជនសង្ស័យ​លួច​យក​មិន​បាន​សម្រេច​នោះ​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​និ​ច ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1CD-26 86 ជា​កម្មសិទ្ធិ​របស់​យុវជន​ម្នាក់​ឈ្មោះ ជុំ មក​រា អាយុ​២៤​ឆ្នាំ មុខរបរ​យោធា មាន​ទីលំនៅ​ក្នុងភូមិ​ត្រពាំង​សាលា សង្កាត់​ពងទឹក ខណ្ឌដង្កោ​។

តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ មាន​មន្ត្រី​យោធា​ខាងលើ​បាន​ជិះ​ម៉ូតូ​ចេញពីផ្ទះ​ទៅ​កាន់​តូប​ជាង​ជួសជុល​ម៉ូតូ​ឈ្មោះ ផែន មុំ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ដែល​ជា​អ្នក​ភូមិ​ជាមួយ​គ្នា និង​ស្ថិត​នៅ​ចម្ងាយ​ពី​ផ្ទះ​របស់​ខ្លួន​ប្រវែង ២០០​ម៉ែត្រ ដើម្បី​ឲ្យ​ជាង​ជួសជុល​ហ្វ្រាំង​ឲ្យ​។ លុះ​ពេល​ទៅ​ដល់ ក្រោយ​ពី​ផ្ដាំផ្ញើ​ជាង​រួចរាល់ ជន​រង​គ្រោះ​ក៏​បាន​ដើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយ​ទុក​ម៉ូតូ​នៅ​ខាង​មុខ​តូប​ជាង ហើយ​ពុំ​បាន​ដក​សោ​ចេញពី​ម៉ូតូ​ឡើយ​។

ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយមក ក៏​មាន​ជនសង្ស័យ​ម្នាក់​បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​ទីនោះ ក៏​ប្រទះ​ឃើញ​ម៉ូតូ​មាន​សោ​នៅ​ជាប់​ស្រាប់ ក៏​បាន​ឡើង​អង្គុយ​លើ និង​បញ្ឆេះ​ម៉ាស៊ីន​បម្រុង​ជិះ​គេចខ្លួន តែ​ត្រូវ​បាន​ឈ្មោះ​ភី ស្រី​នឿ​ន ភេទ​ស្រី អាយុ​២៥​ឆ្នាំ (​ត្រូវជា​ប្រពន្ធ​របស់​ឈ្មោះ ផែន មុំ ដែល​ជា​ជាង​ជួសជុល​ម៉ូតូ​) ឃើញ​ទាន់ ក៏​ស្ទុះ​ទៅ​ចាប់​ទាញ​កន្ទុយ​ម៉ូតូ​ជាប់ រួច​ស្រែក​ឲ្យ​អ្នក​ជិតខាង​ជួយ ហើយ​ក៏​បង្ក​ការ​ភ្ញាក់ផ្អើល​តែ​ម្តង ។

ភ្លាម​ៗ​នោះ កម្លាំង​នគរបាល​ប៉ុស្តិ៍​ពងទឹក ដែល​កំពុង​ល្បាត ក៏​ជួយ​ចាប់​បាន​ភ្លាម​ៗ​តែ​ម្ដង រួច​ក៏​នាំ​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍ ហើយ​ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​យក​ម៉​តូ​ខាងលើ​នេះ​ប្រាកដ​មែន ប៉ុន្តែ​ពុំ​បាន​សម្រេច ហើយ​កន្លង​មក​ខ្លួន​ធ្លាប់​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​បាន​សម្រេច​ជា​ច្រើន​លើក​មក​ហើយ​។

ក្រោយ​ពី​ទទួល​បាន​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ហើយ នគរបាល​ក៏​បាន​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ជនសង្ស័យ​រូប​នេះ​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​ច្បាប់​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ