ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១គ្រួសារជួបគ្រោះធ្លាក់​ទឹកប្រឡាយ អ្នកភូមិ​នាំគ្នា​គាស់​ឡានយកមនុស្ស​ចេញ​

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ រថយន្ត​​ម៉ាកឡិចស៊ីស​មួយគ្រឿង​​បើកបរ​ក្នុង​ល្បឿន​លឿន ​ក៏​ជ្រុលទៅ​បុក​ម៉ូតូ​​មួយគ្រឿង​កំពុង​បត់​នៅ​ពីមុខ ​បណ្តាល​​​ឱ្យ​​រថយន្តនោះ​ធ្លាក់​ចូល​ប្រឡាយ​ទឹក​ក្រឡាប់​ផ្ងារជើង​ឡើង​លើ​ ត្រូវ​បាន​​ប្រជា​ពលរដ្ឋ​នៅកន្លែងកើតហេតុ​នាំគ្នា​​ជួយ​សង្គ្រោះ​ទាន់​ពេល​វេលា ដោយ​មនុស្ស៤នាក់ដែលជិះក្នុង​រថយន្តនោះ​រួច​ផុត​ពី​គ្រោះថ្នាក់​ ។ ដោយឡែកអ្នកបើកបរ​រងរបួសស្រាល ។​…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ រថយន្ត​​ម៉ាកឡិចស៊ីស​មួយគ្រឿង​​បើកបរ​ក្នុង​ល្បឿន​លឿន ​ក៏​ជ្រុលទៅ​បុក​ម៉ូតូ​​មួយគ្រឿង​កំពុង​បត់​នៅ​ពីមុខ ​បណ្តាល​​​ឱ្យ​​រថយន្តនោះ​ធ្លាក់​ចូល​ប្រឡាយ​ទឹក​ក្រឡាប់​ផ្ងារជើង​ឡើង​លើ​ ត្រូវ​បាន​​ប្រជា​ពលរដ្ឋ​នៅកន្លែងកើតហេតុ​នាំគ្នា​​ជួយ​សង្គ្រោះ​ទាន់​ពេល​វេលា ដោយ​មនុស្ស៤នាក់ដែលជិះក្នុង​រថយន្តនោះ​រួច​ផុត​ពី​គ្រោះថ្នាក់​ ។ ដោយឡែកអ្នកបើកបរ​រងរបួសស្រាល ។​

​​ហេតុការណ៍​ខាងលើនេះ​បាន​បង្កការ​ភ្ញាក់​ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៤និង​៣០​នាទី​រសៀល​​ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០២១ ស្ថិត​ភូមិ​អូរ​អំពិល ឃុំ​ទួល​ពង្រ ស្រុក​ម៉ា​ឡៃ​ ​ខេត្តបន្ទាយមានជ័យ​។

មន្ត្រី​ផ្នែក​សណ្តាប់ធ្នាប់​និង​ចរាចរណ៍​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ម៉ា​ឡៃ​បាន​ប្រាប់​​ឱ្យ​ដឹង​ថា​ ​ភាគី​ខាង​រថយន្ត​​មួយគ្រឿង​ខាងលើ​ម៉ាក​ឡិចស៊ីស RX300​ បើកបរ​ដោយ​ឈ្មោះ ហ៊ិ​ន រ៉ា​សិទ្ធិ ភេទ​ប្រុស ​អាយុ​៤១​ឆ្នាំ​ រស់នៅ​ភូមិ​ភ្នំព្រឹក ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក ​មាន​អ្នក​រួម​ដំណើរ​​ចំនួន៣​​នាក់​ ​ក្នុងនោះ​ស្រី​២​នាក់​ និង​ក្មេង​ម្នាក់ មិនស្គាល់អត្តសញ្ញាណនោះទេ ។ ចំណែកភាគីខាងអ្នកបើកបរម៉ូតូ​មួយគ្រឿង​ខាងលើ ក៏​មិនស្គាល់អត្តសញ្ញាណ​ដែរ​។​

តាម​ប្រភព​​ដដែល​​បាន​បន្ត​ថា មុនពេលកើតហេតុ គេឃើញ​មនុស្ស​ចំនួន​​៤នាក់បានជិះក្នុង​រថយន្ត​ម៉ាកឡិចស៊ីសនោះ ធ្វើដំណើរ​​ក្នុង​ទិ​​ស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​លឿន ​លុះមកដល់ចំណុចកើតហេតុ​ខាងលើ ស្រាប់តែមាន​ម៉ូតូ​មួយគ្រឿងដែលធ្វើដំណើរស្រប​ទិស​​គ្នា ក៏​បាន​​បត់​ឆ្វេង​ចូល​ផ្លូវ​បឹង​ជ​ម្រុ​ក ហើយ​​រថយន្ត​​ក៏ជ្រុល​បុក​ម៉ូតូ​ បណ្តាល​​​​​​ឱ្យ​​រថយន្ត​ក្រឡាប់​ធ្លាក់​ចូល​ប្រឡាយ​ទឹក​ផ្ងា​ជើង​ឡើង​ ។

​មន្ត្រី​នគរបាល​ចរាចរណ៍​​ខាងលើ​បាន​​បន្ត​ថា​ នៅពេលឃើញហេតុការណ៍​កើតឡើងបែបនេះ អ្នក​ជិតខាងមិន​តិច​ជាង​១០​នាក់​បាននាំគ្នា​​គាស់​ទ្វារ​រថយន្ត​​ ដើម្បី​ជួយសង្គ្រោះ​យក​អ្នក​ជិះ​ក្នុង​រថយន្ត​ទាំង​៤​នាក់​​ចេញមកក្រៅ រួច​ផុត​ពី​គ្រោះថ្នាក់ តែ​បណ្តាល​ឱ្យ​ខូចខាត​រថយន្ត​ស្ទើ​រ​ទាំងស្រុង​ ។ ដោយឡែកអ្នកបើកបរម៉ូតូបានរងរបួសស្រាល ។​

នៅ​ពេល​ដែល​គ្រោះថ្នាក់​ចរាចរណ៍ខាងលើ​​កើតឡើង​ មន្ត្រី​នគរបាល​ជំនាញ​បាន​ចុះ​ទៅ​ពិនិត្យ​ភ្លាម​ៗ ហើយ​ធ្វើការ​សន្និដ្ឋាន​ថា ​ភាគី​ខាងរថយន្ត​បើកបរ​ក្នុង​ល្បឿន​លឿន​ខ្វះ​​ការ​ប្រុង​ប្រយ័ត្ន​ ក៏ជ្រុលបុក​​អ្នក​ជិះ​​ម៉ូតូ​ដែល​បត់​ពីមុខ​ បែបនេះតែម្តង ។ ​រី​ឯអ្នកបើកបរ​ម៉ូតូ​ក៏​​បាន​សុំ​ធ្វើការ​សម្របសម្រួល​គ្នា​​ដើម្បី​បញ្ចប់រឿង​​​ ។

ក្រោយពេលកើតហេតុ ម្ចាស់​រថយន្ត​ម៉ាកឡិចស៊ីស​បាន​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​អស់​ដែល​នៅ​ជិត​កន្លែង​កើតហេតុ​ និង​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ ​នៅពេល​ឃើញ​ហេតុ​គ្រោះ​​ថ្នាក់​​​រថយន្តធ្លាក់ចូលប្រឡាយលិច​ទឹក​ទាំង​គ្រួសារ​ជាប់​ក្នុង​រថយន្ត​​បែបនេះកើតឡើង ​ហើយ​នាំគ្នា​​ជួយ​គាស់​រថយន្ត​បើកទ្វារ​សង្គ្រោះជីវិត​ក្រុម​​គ្រួសារ​របស់​គាត់​រួច​ផុត​ពី​គ្រោះថ្នាក់​ ​ដោយ​​ម្ចាស់រថយន្តរូបនោះ​​បាន​​លើ​ក​ម្រាមដៃ​ដប់​ សំពះ​អគុណ​ចំពោះ​ទឹក​ចិត្ត​បងប្អូន​​ប្រជា​ពលរដ្ឋ​ដែល​បាន​ជួយ​​សង្គ្រោះជីវិត​​ក្រុម​គ្រួសាររបស់​​គាត់រួច​​ផុត​ពី​គ្រោះថ្នាក់ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ