ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិព័រណ៍​ធុរៈកិច្ច​អន្តរជាតិ​ប្រចាំឆ្នាំ​២០១៥ របស់​សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​កម្ពុជា សាខា​ភ្នំពេញ

8 ឆ្នាំ មុន

​កាលពី​រសៀល ថ្ងៃ​សៅរ៍ ១៩ កញ្ញា ២០១៥ កន្លង​ទៅ​នេះ សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​កម្ពុជា សាខា​ភ្នំពេញ Junior Chamber International Cambodia – Phnom Penh ហៅ​កាត់​ថា JCI Cambodia-Phnom Penh

​កាលពី​រសៀល ថ្ងៃ​សៅរ៍ ១៩ កញ្ញា ២០១៥ កន្លង​ទៅ​នេះ សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​កម្ពុជា សាខា​ភ្នំពេញ Junior Chamber International Cambodia – Phnom Penh ហៅ​កាត់​ថា JCI Cambodia-Phnom Penh បាន​រៀបចំ​កម្មវិធី ពិព័រណ៍​ធុរៈកិច្ច​អន្តរជាតិ​ប្រចាំឆ្នាំ​២០១៥ ហៅ​ថា JCI International Business Exhibition  នៅ​សាល​សន្និបាត សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា ។ ពិព័រណ៍​ធុរៈកិច្ច​អន្តរជាតិ​របស់​ជេ​ស៊ី​អាយ ប្រចាំឆ្នាំ​២០១៥ នេះ វេទិកា​សហគ្រិន​របស់​ជេ​ស៊ី​អាយ​កម្ពុជា សម្រាប់​ឆ្នាំ​២០១៥ នេះ បាន​បង្កើត​ជា​វេទិកា​ពិព័រណ៍ និង​សិក្ខា​សិលា​ធុរៈកិច្ច ព្រមទាំង​អាហារ​ពេល​ល្ងាច​ជា​លក្ខណៈ ធុរៈកិច្ច​ដល់​សហគ្រិន​ទាំង​ក្នុង​និង​ក្រៅ​ស្រុក ។

កម្មវត្ថុ​៖ បង្កើត​ឱកាស​ផ្សព្វផ្សាយ​អាជីវកម្ម​ដល់​ក្រុមហ៊ុន​ក្រុង​ស្រុក ក៏​ដូច​ជា​ក្រុមហ៊ុន​បរទេស​ក្នុង​រង្វង់​វេទិកា​ធុរៈកិច្ច​ក្នុង​ប្រទេស​កម្ពុជា ។

អភិវឌ្ឍ និង​លើកកម្ពស់​បរិយាកាស​ធុរៈកិច្ច​សម្រាប់​ជា​ការ​រីក​ចម្រើន​ទាំង​គ្នា​។

ជួយ​ដល់​សហគ្រិន និង​អាជីវកម្ម​ទាំងឡាយ​ឱ្យ​ពង្រីក​នូវ​វេទិកា​បណ្តាញ​ទំនាក់ទំនង​កាន់តែ​មាន​ប្រសិទ្ធិ​ភាព។

ពិព័រណ៍​ធុរៈកិច្ច​អន្តរជាតិ​ប្រចាំឆ្នាំ​២០១៥ នេះ ទទួល​បានការ​ចូលរួម​ដោយ​ក្រុមហ៊ុន​ជាតិ និង​អន្តរជាតិ​ចំនួន​៥០​ក្រុមហ៊ុន និង​មាន​អ្នក​មក​ចូលរួម​ទស្សនា​ប្រមាណ​ជាង​៥០០​នាក់ ទាំង​ជនជាតិ​ខ្មែរ និង​បរទេស​។

កម្មវិធី​ពិព័រណ៍​នេះ ក៏​មានការ​ចូលរួម​ជា​ភ្ញៀវ​កិត្តិយស​ពី​សំណាក់​អ្នក​ជោគជ័យ​ក្នុង​អាជីវកម្ម​ស្រាប់​ដូច​ជា លោក​ជី សិលា លោក​គួ​ច ផេង និង​លោក​ប៉ិច បូ​ឡែ​ន ផង ក្នុង​ការ​ផ្តល់​នូវ​សុន្ទរកថា​ដែល​ញ៉ាំង​ឱ្យ​កម្មវិធី​នេះ​កាន់តែ​មាន​អត្ថន័យ​។

សូម​បញ្ជាក់​ផង​ដែរ​ថា សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​សាខា​ភ្នំពេញ គឺជា​អង្គការ​អន្តរជាតិ​មិន​រក​ប្រាក់​ចំណ​ញ​មួយ​ដែល​ប្រ​មួល​ផ្តុំ​ដោយ​ពាណិជ្ជករ​វ័យក្មេង​អាយុ​ក្រោម​៤០​ឆ្នាំ​ជា​ច្រើន ដែល​កំពុង​ស្ម័គ្រចិត្ត​ចូលរួម​អភិវឌ្ឍ​សង្គម ដើម្បី​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​។ ក្រៅពី​កម្មវិធី​ពិព័រណ៍​ធុរៈកិច្ច​អន្តរជាតិ​ប្រចាំឆ្នាំ​២០១៥ សមាគម​មួយ​នេះ ក៏​មាន​គម្រោង និង​សកម្មភាព​ជា​ច្រើន ដើម្បី​អភិវឌ្ឍ​សហគមន៍ បង្កើត​ឱកាស​ពាណិជ្ជកម្ម អភិវឌ្ឍ​សមត្ថភាព​បុគ្គល និង​ទំនាក់ទំនង​អន្តរជាតិ ។ គម្រោង​ដែល​សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​កម្ពុជា បាន​ធ្វើ​កន្លង​មក​រួម​មាន យុទ្ធនាការ​សម្អាត​ទីក្រុង​ឆ្នាំ​២០១១ និង​ឆ្នាំ​២០១២ ហៅ​ថា Let’s Do it! កម្មវិធី​ប្រកួតប្រជែង​អ្នកតស៊ូ​មតិ​ថ្នាក់​ជាតិ JCI Debating Championship គម្រោង​ចែក​អំណោយ​ដល់​សិស្ស​ក្រីក្រ​តាម​បណ្តា​ខេត្ត និង​កុមារ​កំព្រា Bag to School កម្មវិធី​ដាំ​ដើមឈើ​ទ្រង់ទ្រាយ​ធំ គម្រោង​សាងសង់​អណ្តូងទឹក​នៅ​តំបន់​ដាច់​ស្រយាល កម្មវិធី​សម្អាត​ឆ្នេរសមុទ្រ​ដើម្បី​បរិស្ថាន​ស្អាត កម្មវិធី​បញ្ជូន​កុមារ​និង​យុវជន​ទៅ​ប្រទេស​រីក​ចម្រើន ដូច​ជា​ជប៉ុន និង​សឹ​ង្ហ​បូ​រី​ជាដើម ដើម្បី​រៀនសូត្រ​នូវ​បទ​ពិសោធន៍​ល្អ​ៗ ចូលរួម​វគ្គ​បណ្តុះបណ្តាល ព្រមទាំង​ចូលរួម​សន្និសីទ​ផ្សេង និង​កម្មវិធី​ជា​ច្រើន​ទៀត​។