ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​គ្នា​ប្រឹង​សង្គ្រោះ​ជីវិត​បុរស​ម្នាក់​បាន​រួច​ផុត​ពី​គ្រោះថ្នាក់

3 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ​បុរសជា​ជាងដែក​ឡើង​ធ្វើ​សំ​យ៉ាប​ដំបូល​ផ្ទះគេ ខណៈពេល​លើក​ដែក​ក៏ប៉ះនឹង​ខ្សែភ្លើង​ស្រាល​របស់​រដ្ឋ​ បណ្តាល​ឱ្យឆក់​សន្លប់ស្តូកស្តឹង តែ​​ត្រូវ​នាំគ្នាជួយសង្គ្រោះគាត់បឋម ដើម្បី​ផុត​ពី​គ្រោះថ្នាក់​ ដែលហេតុការណ៍នេះ កើតឡើង​កាលពីវេលា​ម៉ោង​៧ និង៥០​នាទី​ព្រឹក​ថ្ងៃ​ទី​០១…

ខេត្តបន្ទាយមានជ័យ ៖ ​បុរសជា​ជាងដែក​ឡើង​ធ្វើ​សំ​យ៉ាប​ដំបូល​ផ្ទះគេ ខណៈពេល​លើក​ដែក​ក៏ប៉ះនឹង​ខ្សែភ្លើង​ស្រាល​របស់​រដ្ឋ​ បណ្តាល​ឱ្យឆក់​សន្លប់ស្តូកស្តឹង តែ​​ត្រូវ​នាំគ្នាជួយសង្គ្រោះគាត់បឋម ដើម្បី​ផុត​ពី​គ្រោះថ្នាក់​ ដែលហេតុការណ៍នេះ កើតឡើង​កាលពីវេលា​ម៉ោង​៧ និង៥០​នាទី​ព្រឹក​ថ្ងៃ​ទី​០១ ​មេសា ឆ្នាំ​២០២១​ ស្ថិត​ភូមិ​ខ្លា​កូន​ចាស់ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ​។

មន្ត្រី​អធិការដ្ឋាន​នគរបាល​ក្រុង​សិរី​សោភ័ណ​បាន​ប្រាប់​ថា ​ជន​រង​គ្រោះ​មានឈ្មោះ ឡែ​ន ភ័​ក្ត្រា ហៅ​ប៉ែល ភេទ​ប្រុស ​អាយុ​៣៧​ឆ្នាំ ​រស់នៅ​ភូមិ​ព្រហូត សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ​។

មន្ត្រី​នគរបាល​បាន​បញ្ជាក់​ថា​ នៅ​ពេល​គ្រោះថ្នាក់​កើតឡើង​ គឺ​ជន​រង​គ្រោះ​បាន​ធ្វើ​សំ​យ៉ាប​ផ្ទះឱ្យ​ឈ្មោះ សន វណ្ណៈ ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ ​(​ជា​ម្ចាស់​ផ្ទះ) ។ នៅ​ពេល​ឡើង​ធ្វើ​សំ​យ៉ាប​ផ្ទះ​មាន​គ្នា​២​នាក់​នៅ​លើ ​ហើយ​ជន​រង​គ្រោះ​បាន​លើក​ដែក​ទៅ​ប៉ះ​ខ្សែភ្លើង​ស្រាល​របស់​រដ្ឋ​បណ្តាល​ឆក់​សន្លប់​ ។ សំណាង​របូត​ចេញពី​ខ្សែរ​ភ្លើង​ត្រូវ​អ្នកធ្វើការ​ជាមួយ​គ្នា​ចាប់​ជាប់​លើដំបូល​កម្ពស់​ប្រមាណ​៥​ ទៅ​៦​ម៉ែត្រ​បាន​ចាប់​ជាប់ ហើយ​យក​ខ្សែ​ចងដៃ​ស្តាំ​យោង​ទំលាក់​ចុះ​ត្រូវ​បាន​សង្គ្រោះ​ភ្លាម​ៗ​ផុត​ពី​គ្រោះថ្នាក់ ។ ដោយ៖ ប៊ុនធឿន

អត្ថបទសរសេរ ដោយ