ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន F&N និង​ក្រុមហ៊ុន គៀង ហ៊ួ​ត ប្រារព្ធ​ពិធីជប់លៀង​ថ្លែងអំណរគុណ​ដៃគូ​ពាណិជ្ជកម្ម

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​4 កញ្ញា 2015 កន្លង​ទៅ​នេះ ក្រុមហ៊ុន F&N និង​ក្រុមហ៊ុន គៀង ហ៊ួ​ត បាន​រៀបចំ​កម្មវិធី​ជប់លៀង​ថ្លែងអំណរគុណ​ដៃគូ​ពាណិជ្ជកម្ម​របស់​ខ្លួន​យ៉ាង អធិកអធម​នៅ​សណ្ឋាគារ សុខា ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​4 កញ្ញា 2015 កន្លង​ទៅ​នេះ ក្រុមហ៊ុន F&N និង​ក្រុមហ៊ុន គៀង ហ៊ួ​ត បាន​រៀបចំ​កម្មវិធី​ជប់លៀង​ថ្លែងអំណរគុណ​ដៃគូ​ពាណិជ្ជកម្ម​របស់​ខ្លួន​យ៉ាង អធិកអធម​នៅ​សណ្ឋាគារ សុខា ភ្នំពេញ ដើម្បី​អបអរសាទរ​ដល់​ភាព​ជោគជ័យ និង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ដៃគូ​ទាំងអស់​សម្រាប់​ឆ្នាំ​កន្លង​មក​។

នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​ផង​ដែរ ក្រុមហ៊ុន​បាន​ដាក់​បង្ហាញ​ផលិតផល​២ គឺ​ទឹកដោះគោ​ខាប់ ធី​ផត និង​ទឹកដោះគោ​ស្រស់ ធី​ផត អិ​ច​ស្ត្រា ដែល​បាន​វិវត្តន៍​រូបរាង​ថ្មី​កាន់តែ​ទាក់ទាញ ហើយ​ប្រើ​ទាំង​ពីរ​មុខ​រួម​គ្នា​នឹង​ធ្វើ​ឲ្យ​ភេសជ្ជៈ និង​អាហារ​គ្រប់មុខ​មាន​រសជាតិ​កាន់តែ​ឆ្ងាញ់​។ ពិសេស​ជាង​នេះ​ទៅ​ទៀត ក្រុមហ៊ុន​បាន​ដាក់​សម្ពោធ​ផលិតផល​ថ្មី គឺ​ទឹកដោះគោឆៅ ម៉េ​ក​ណូ​លា គី​ង​កុ ភ្លឹ​ស អម​ដោយ​ការ​សម្តែង​ដ៏​រស់​រវើក​ពី​ក្បាច់​រាំ Fighting Gravity បាន​បង្ហាញ​ពី​អត្ថប្រយោជន៍​ដោយ​មាន​ស្លឹក​គី​ង​កុ និង​វីតាមីន B12 ជួយ​បង្កើន​ការ​ចង​ចាំ និង​ពង្រឹងសមត្ថភាព​ខួរក្បាល​ឲ្យ​កាន់តែ​ឈ្លាសវៃ ថែម​ទាំង​មាន​ជាតិ​កាល់ស្យូម​ខ្ពស់​ធ្វើ​ឲ្យ​ឆ្អឹង​រឹង​មាំ​។ ទឹកដោះគោ ឆៅ ម៉េ​ក​ណូ​លា គី​ង​កុ ភ្លឹ​ស មាន​៣​រសជាតិ គឺ​រសជាតិ​ស្រូវ​សាលី  រសជាតិ​សាប និង​រសជាតិ​សូ​កូ​ទ្បា ជា​ជម្រើស​សម្រាប់​គ្រប់​គ្នា ។

លោក Vorachaet Phaisakamas នាយក​ផ្នែក​លក់​ប្រចាំ​ឥណ្ឌូចិន នៃ​ក្រុមហ៊ុន F&N Dairies (Thailand)Limited  បាន​ថ្លែង​ទៅ​កាន់​ដៃគូ​ពាណិជ​កម្ម​ទាំងអស់​ថា «​យើង​នឹង​រក្សា​តំណែង​លេខ​១ របស់​ទឹកដោះគោ​ខាប់ ធី​ផត នៅ​កម្ពុជា ក៏​ដូច​គ្នា​នឹង​ផលិតផល​ថ្មី​គឺ ទឹកដោះគោឆៅ​ម៉េ​ក​ណូ​លា​គី​ង​កុ​ភ្លឹ​ស ដែល​ទើបតែ​ដាក់​សម្ពោធ​នៅ​ក្នុង​ប្រទេស​​ថៃ ដោយ​ទទួល​បាន​ភាព​ជោគជ័យ​យ៉ាង​សម្បើម ដូច្នេះ​យើង​ជឿជាក់​ថា អ្នក​ទាំងអស់​គ្នា​នឹង​បន្ត​ចូលរួម​បង្កើន​ភាព​ជោគជ័យ​នេះ​ជាមួយ​យើង​ទាំងអស់​គ្នា​៕