ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស កសាង​ថ្នាក់រៀន​មួយ​បន្ទប់​ជូន​សិស្សសាលា​បឋម​សិក្សា​ពាម​ឃ្លៃ

8 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ នៅ​ពេល​ថ្មី​ៗ​នេះ បុគ្គលិក និង​ថ្នាក់​គ្រប់គ្រង​មក​ពី​ក្រុមហ៊ុន​ណា​ហ្គា​វើ​ល បាន​ស្ម័គ្រចិត្ត​ចំណាយ​ពេលវេលា និង​ថវិកា​របស់​ខ្លួន​សាងសង់​ថ្នាក់រៀន​មួយ​បន្ទប់​ជូន​ដល់​សិស្ស​ថ្នាក់​ទី​៦ នៃ​សាលា​បឋម​សិក្សា​ពាម​ឃ្លៃ

ខេត្តកំពង់ស្ពឺ ៖ នៅ​ពេល​ថ្មី​ៗ​នេះ បុគ្គលិក និង​ថ្នាក់​គ្រប់គ្រង​មក​ពី​ក្រុមហ៊ុន​ណា​ហ្គា​វើ​ល បាន​ស្ម័គ្រចិត្ត​ចំណាយ​ពេលវេលា និង​ថវិកា​របស់​ខ្លួន​សាងសង់​ថ្នាក់រៀន​មួយ​បន្ទប់​ជូន​ដល់​សិស្ស​ថ្នាក់​ទី​៦ នៃ​សាលា​បឋម​សិក្សា​ពាម​ឃ្លៃ ក្នុងស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។ ដោយនៅ​ពេល​កន្លង​មក សិស្សានុសិស្ស​បាន​រៀន​ក្នុង​ខ្ទម​តូច​ចាស់​ទ្រុឌទ្រោម​គ្មាន​ជញ្ជាំង និង​ក្រោម​ដើមឈើ​អស់​រយៈពេល​៥​ឆ្នាំ​មក​ហើយ​។ 

លោក James Ma នាយក​ផ្នែក​ទំនាក់ទំនង​បុគ្គលិក និង​ការងារ​សង្គម​ណា​ហ្គា​វើ​ល បាន​មាន​ប្រសាសន៍​ថា នៅ​ពេល​បុគ្គលិក​ក្រុមហ៊ុន​ណា​ហ្គា​វើ​ល បាន​ចុះ​ទៅ​ដល់​សាលាដំបូង​លោកគ្រូ​អ្នកគ្រូ​បង្រៀន​នៅ​ទីនោះ បាន​ស្នើ​សុំ​ក្រុមហ៊ុន​ណា​ហ្គា​វើ​ល ឲ្យ​ជួយ​កសាង​ថ្នាក់រៀន​មួយ​បន្ទប់​សម្រាប់​សិស្ស​ថ្នាក់​ទី​៦ ដើម្បី​អាច​ឲ្យ​សិស្សានុសិស្ស​សិក្សា​ក្នុង​បរិស្ថាន​ល្អ​។ ក្នុង​ការ​ឆ្លើយ​តប​តាម​ការ​ស្នើ​សុំ​របស់​លោកគ្រូ​អ្នកគ្រូ និង​មើលឃើញ​ពី​ភាព​លំបាក​របស់​សិស្សានុសិស្ស​នៅ​ទីនោះ ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស បាន​សម្រេចចិត្ត​កសាង​ថ្នាក់រៀន​មួយ​បន្ទប់​សម្រាប់​សាលា​នេះ​។

គាត់​បាន​បន្ថែម​ទៀត​ថា «​យើង​ប្តេជ្ញា​ចិត្ត​ចូលរួម​ចំណែក​ជាមួយ​សហគមន៍ ដើម្បី​ធ្វើ​ឲ្យ​ជីវិត​របស់​កុមារ​មាន​ភាព​ប្រសើរ​។ ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស បាន​ជុស​ជុស​កែ​លម្អ​សាលារៀន និង​ផ្តល់​ឲ្យ​ពួក​គេ​នូវ​បរិស្ថាន​រៀនសូត្រ​ថ្មី ។ យើង​បាន​ជួសជុល និង​កែ​លម្អ​សាលារៀន​ដែល​មាន​ស្រាប់ ដើម្បី​ការពារ​កុមារ​ពី​អាកាសធាតុ​អាក្រក់ និង​ធ្វើ​ឲ្យ​ផ្នែក​ខាងក្នុង​ថ្នាក់រៀន​កាន់តែ​មាន​អំណោយផល​សម្រាប់​ការ​បង្រៀន និង​ការ​សិក្សា​រៀនសូត្រ​។ ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស មិន​ត្រឹមតែ​បាន​ជួយ​កែ​លម្អ​បរិស្ថាន​របស់​សាលា​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​បាន​ចែក​សម្ភារៈ​សិក្សា​ដល់​កុមារ​នៅ​សាលា​នេះ​ផង​ដែរ​។ តាម​រយៈ​ការ​ចូលរួម​ចំណែក និង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​យើង យើង​សង្ឃឹមថា វា​នឹង​អាច​ផ្តល់​ឲ្យ​កុមារ​សិក្សា​នូវ​បរិស្ថាន​ល្អ​ប្រសើរ​មួយ​ជាង​មុន ហើយ​យើង​ក៏​សង្ឃឹម​ផង​ដែរ​ថា កុមារ​ទាំង​អស់នោះ នឹង​ព្យាយាម​សិក្សា​រៀនសូត្រ​ជាង​មុន ដើម្បី​អនាគត​ល្អ​ប្រសើរ​របស់​ពួក​គេ ក៏​ដូច​ជា​អនាគត​របស់​ប្រទេស​កម្ពុជា​»​។

លោក សា សុធី នាយក​សាលា​បឋម​សិក្សា​ពាម​ឃ្លៃ មាន​ប្រសាសន៍​ថា សិស្ស​ថ្នាក់​ទី​៦ បាន​រៀន​ក្នុង​ខ្ទម​តូច​ទ្រុឌទ្រោម​ដោយ​គ្មាន​ជញ្ជាំង​អស់​រយៈពេល​៥​ឆ្នាំ​មក​ហើយ​។ ឥឡូវ​យើង​មាន​បន្ទប់រៀន​ល្អ​មួយ​។ ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស បាន​កសាង និង​ជួយ​ជួសជុល​កែ​លម្អ​សាលារៀន​របស់​យើង​។ ដូចនេះ កុមារ​គ្រប់​រូប​នៅ​ក្នុង​សាលារៀន​នេះ មានឱកាស​ដើម្បី​ទទួល​បាន​នូវ​បរិយាកាស​សិក្សា​ល្អ​ប្រសើរ​។ យើង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​នូវ​អ្វី​ដែល​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស បាន​ធ្វើ​សម្រាប់​សហគមន៍​របស់​យើង​។ ថ្នាក់រៀន​មួយ​បន្ទប់​នេះ បាន​សាងសង់​ឡើង​ដោយ​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស និង​ជា​កន្លែង​មាន​សុវត្ថិភាព និង​ការពារ​ភ្លៀង​ខ្យល់​សម្រាប់​កុមារ​ក្នុងអំឡុងពេល​រៀនសូត្រ​នៅ​ពេល​អនាគត​។ ក្រុម​ស្ម័គ្រចិត្ត​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស បាន​មក​ពី​ចម្ងាយ​មក​ដល់​សហគមន៍​មូលដ្ឋាន​ក្នុង​គោលបំណង ដើម្បី​លើកទឹកចិត្ត និង​ផ្តល់​ជំនួយ​ដែល​ចាំបាច់​ទៅ​ដល់​ប្រជាពលរដ្ឋ​មូលដ្ឋាន​របស់​យើង​។  យើង​សូម​ធានា​ថា រាល់​ជំនួយ​ដែល​អ្នក​បាន​ឧបត្ថម្ភ នឹង​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​អនាគត​ភ្លឺស្វាង​របស់​កុមារ​កម្ពុជា​យ៉ាង​ពិតប្រាកដ និង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​បុគ្គលិក​ណា​ហ្គា​វើ​ល​ទាំងអស់​ដែល​បន្ត​គាំទ្រ​យើង​ក្នុង​កិច្ច​ការងារ​នេះ​»​។
   
លោក ហែម រ៉ា​វី បុគ្គលិក​ណា​ហ្គា​វើ​ល​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ បាន​និយាយ​ថា «​ខ្ញុំ​សប្បាយ​រីករាយ​ខ្លាំង​ណាស់ ដែល​បាន​ចូលរួម​ជួយ​សហគមន៍​កម្ពុជា​របស់​យើង​។ ខ្ញុំ​សូម​អរគុណ​ដល់​ក្រុមហ៊ុន​ណា​ហ្គា​វើ​ល​របស់ខ្ញុំ​សម្រាប់​ការ​ដាក់​កម្មវិធី​ការងារ​សង្គម​ចំ​កន្លែង​ដែល​មាន​តម្រូវការ​ពិតប្រាកដ និង​ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​កម្ពុជា ជា​ពិសេស​ជួយ​កុមារ និង​សាលា​ក្រីក្រ​នៅ​តាម​បណ្តា​ខេត្ត​ដូច​ជា​តំបន់​នេះ​។ លុយ​មាន​សារសំខាន់ ប៉ុន្តែ​សន្តាន​ចិត្ត​ជួយ​សង្គ្រោះ​សហគមន៍​ត្រូវ​មក​ជាមួយ​គ្នា​ផង​ដែរ​។ ខ្ញុំ​ពិតជា​ចូល​ចិត្ត​កម្មវិធី​ការងារ​សង្គម​ដែល​បាន​ផ្តួចផ្តើម​បង្កើត​ឡើង​ដោយ​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​នេះ​ណាស់ ពីព្រោះ​វា​ផ្តល់​ឱកាស​ឲ្យ​បុគ្គលិក​ណា​ហ្គា​វើ​ល​ទាំងអស់​បាន​ចូលរួម​ជួយ​ជាមួយ​សហគមន៍​មូលដ្ឋាន​របស់​យើង​»៕