ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រកួត​ដាក់​បាតដៃ​លើ​រថយន្ត SUBARU ទទួល​កា.ប់​អារម្មណ៍​ពី​យុវវ័យ​កម្ពុជា

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន ម៉ូ​ធរ អ៊ី​មេ​ជ ខេ​ម​បូ​ឌា បាន​រៀបចំ​កម្មវិធី​ប្រកួត​ដាក់​បាត់ដៃ​លើ​រថយន្ត SUBARU ជា​លើក​ទី​៥ របស់​ខ្លួន នា​ល្ងាច​ថ្ងៃ​ទី​២០ កញ្ញា នៅ​ផ្សារ​ទំនើប​អ៊ី​អន ដោយ​មាន​យុវជន​ចូលរួម​ប្រកួត​ជា​ច្រើន​កុះករ​។

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន ម៉ូ​ធរ អ៊ី​មេ​ជ ខេ​ម​បូ​ឌា បាន​រៀបចំ​កម្មវិធី​ប្រកួត​ដាក់​បាត់ដៃ​លើ​រថយន្ត SUBARU ជា​លើក​ទី​៥ របស់​ខ្លួន នា​ល្ងាច​ថ្ងៃ​ទី​២០ កញ្ញា នៅ​ផ្សារ​ទំនើប​អ៊ី​អន ដោយ​មាន​យុវជន​ចូលរួម​ប្រកួត​ជា​ច្រើន​កុះករ​។

លោក​ហុង វណ្ណ​ថេ​ត ប្រធាន​ផ្នែក​លក់ និង​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន ម៉ូ​ធរ អ៊ី​មេ​ជ ខេ​ម​បូ​ឌា មាន​ប្រសាសន៍​ថា «​កម្មវិធី​ដាក់​បាតដៃ​លើ​រថយន្ត SUBARU នេះ វា​មាន​ប្រវត្តិ​យូរ​មក​ហើយ ដែល​យើង​បាន​ធ្វើ​នៅ​លើ​ប្រទេស​ចំនួន​១០ ក្នុង​នោះ​នៅ​សិង្ហ​បុរី​១៣​ឆ្នាំ តែ​ដោយឡែក​នៅ​កម្ពុជា​យើង​ឡើង​មាន​រយៈ​៥​ឆ្នាំ​គិត​មក​ដល់​ពេល​នេះ​។ អី​ុ​ចឹ​ង​ការ​ដាក់​បាតដៃ​លើ​រថយន្ត SUBARU នេះ គឺ​យើង​ចង់​បញ្ជាក់​ពី​ភាព​ស៊ូ​ប្រដូច​ទៅ​នឹង​រថយន្ត SUBARU​ដែល​ជា​រថយន្ត​មួយ​អាច​បើកបរ​ទាំង​នៅ​លើ​ផ្លូវជាតិ ឬ​លើ​ផ្លូវ​ភក់​ក៏​បាន​»​។

លោក​បន្ត​ថា «​កាលពី​ឆ្នាំ​២០១១ នៅ​ពេល​យើង​ចាប់ផ្តើម​បើក​ដំបូង យើង​បាន​ផ្សព្វផ្សាយ​នៅ​តាម​សាលារៀន និង​តាម​បណ្តាញ​យុវវ័យ​ហើយ យើង​បាន​បង្ហាញ​វី​ដូ​អូ​ឃ្លី​ប​មួយ​ចំនួន​ធ្វើ​ឲ្យ​ពួក​គាត់​មានការ​ចាប់អារម្មណ៍​។ ឆ្នាំ​នេះ មាន​យុវវ័យ​កម្ពុជា​ដែល​ចូល​មក​ចុះ​ឈ្មោះ​ប្រកួត​ដាក់​បាតដៃ​លើ​រថយន្ត SUBARU មាន​ចំនួន​១៣០​នាក់ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​មុខ គឺ​មានការ​កើនឡើង​ច្រើន ហើយ​ចំពោះ​បេក្ខជន​ដាក់​បាត់ដៃ​លើ​រថយន្ត​បាន​យូរ​ជាងគេ​នៅ​កម្ពុជា សម្រាប់​ក្រុមហ៊ុន ម៉ូ​ធរ អ៊ី​មេ​ជ ធ្វើការ​ជ្រើសរើស​បេក្ខជន​ចំនួន​១០​រូប តំណាង​កម្ពុជា​ទៅ​ប្រកួត​វគ្គ​ចុង​ក្រោយ​នៅ​ប្រទេស​សិង្ហ​បុរី នៅ​ដើមខែ​វិច្ឆិកា ឆ្នាំ​នេះ​»​។

គូសបញ្ជាក់​ថា កាលពី​ឆ្នាំ​កន្លង​ទៅ បេក្ខជន​ដែល​ទទួល​បាន​ជ័យ​លា​ភី​ពី​ការ​ប្រកួត​ដាក់​បាតដៃ​លើ​រថយន្ត SUBARU នេះ គឺ​បាន​ទៅ​លើ​លោក​ជី ចាយ​សាន​កឺ អាយុ​៥៩​ឆ្នាំ ជា​ជនជាតិ​សិង្ហ​បុរី បាន​ឈរ​ដាក់​បាតដៃ​យូរ​ជាងគេ រហូត​ដល់​៨២​ម៉ោង​និង​១៦​នាទី ធ្វើ​ឲ្យ​គាត់​ទទួល​បាន​ជ័យជម្នះ​លើ​បេក្ខជន​៣៩៩​នាក់​ផ្សេង​ទៀត ធើ្វ​ឲ្យ​លោក​ទទួល​បាន​រថយន្ត SUBARU XV 2.0i-S ថ្មី​មួយ​គ្រឿង ដែល​មាន​តម្លៃ​៥៥.០០០​ដុល្លារ​ពី​ក្រុមហ៊ុន​៕