ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

SUHD TV ការ​កម្សាន្ត​គ្មាន​ដែន​កំណត់

8 ឆ្នាំ មុន

នា​ពេល​បច្ចុប្បន្ន​នេះ ទូរទស្សន៍​មិន​ត្រឹមតែ​សម្រាប់​ការ​ទស្សនា​ប៉ុណ្ណោះ​ទេ ទូរទស្សន៍​ជំនាន់​ថ្មី អាច​ឲ្យ​យើង​ទទួល​បានការ​កម្សាន្ត​ដោយ​គ្មាន​ដែន​កំណត់ ដូច​ជា​ឆែក​អ៊ី​ម៉ែ​ល ពិភាក្សា​អំពី​ខ្សែភាពយន្ត​នៅ​លើ​ហ្វេ​ស​ប៊ុ​ក ទ្វី​ត​ធឺ

នា​ពេល​បច្ចុប្បន្ន​នេះ ទូរទស្សន៍​មិន​ត្រឹមតែ​សម្រាប់​ការ​ទស្សនា​ប៉ុណ្ណោះ​ទេ ទូរទស្សន៍​ជំនាន់​ថ្មី អាច​ឲ្យ​យើង​ទទួល​បានការ​កម្សាន្ត​ដោយ​គ្មាន​ដែន​កំណត់ ដូច​ជា​ឆែក​អ៊ី​ម៉ែ​ល ពិភាក្សា​អំពី​ខ្សែភាពយន្ត​នៅ​លើ​ហ្វេ​ស​ប៊ុ​ក ទ្វី​ត​ធឺ ឬ​អាន​អត្ថបទ​តាម​អន​ឡាញ ដើម្បី​ឲ្យ​ដឹង​ថា មាន​អ្វី​កើតឡើង​នៅ​ជុំវិញ​ពិភពលោក​នេះ0x017d7 ហើយ​យើង​ក៏​អាច​ទស្សនា​វី​ដេ​អូ​ពី​ការ​សម្ភាសន៍ ឬ​ឈុត​ក្រៅ​ឆាក​របស់​តារា​ល្បី​ៗ​នៅ​លើ YouTube ទៀត​ផង​។ 

អ្វី​ទាំង​អស់នេះ លោក​អ្នក​អាច​ធ្វើ​បាន​នៅ​លើ​ទូរទស្សន៍​ទំនើប SUHD ដែល​ភ្ជាប់​ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិការ Tizen ដែល​អាច​ឲ្យ​លោក​អ្នក​រីករាយ​ដោយ​គ្មាន​ការ​រំខាន​។
ក្រោម​នេះ គឺជា​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​5​យ៉ាង​ដែល​លោក​អ្នក​អាច​ប្រើប្រាស់​បាន​នៅ​លើ​ទូរទស្សន៍​ប្រភេទ​ស្មា​ត​ធី​វី ៖

1. Multitasking and simple usability មានមុខ​ងារ​ច្រើន​យ៉ាង និង​ប្រើប្រាស់​យ៉ាង​សាមញ្ញ
ឥលូវ​នេះ លោក​អ្នក​ប្រហែលជា​ឃើញ​មនុស្ស​មួយ​ចំនួន​មើល​ទូរទស្សន៍​បណ្តើរ កាន់​កំ​ព្យូ​ទ័​រ​យួរដៃ ឬ​ក៏​ទូរស័ព្ទ​ដៃ​បណ្តើរ​។ ការ​ប្រើប្រាស់​ឧបករណ៍​ផ្សេង​ៗ​ជា​ច្រើន​ក្នុង​ពេល​តែ​មួយ​អាច​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ថា មិន​ងាយស្រួល​។ ចុះ​ហេតុ​អ្វី​បានជា​លោក​អ្នក​មិន​ធ្វើ​ការងារ​ទាំងនោះ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​មួយ​តែ​ម្តង0x017d7 ជាមួយនឹង​ទូរទស្សន៍ SUHD អ្នក​អាច​មើល​ទូរទស្សន៍ ឆែក​អ៊ី​ន​ធើ​រ​ណេ​ត បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម និង​ធ្វើ​សកម្មភាព​ផ្សេង​ៗ​នៅ​លើ​ប្រព័ន្ធ​អ៊ី​ន​ធើ​រ​ណេ​ត​បាន​យ៉ាង​ងាយ​ស្រួល។ ជំនួស​ឲ្យ​ការ​បិទ​កម្មវិធី​មួយ​ហើយ​ទៅ​បើក​កម្មវិធី​ទៀត សព្វថ្ងៃ​លោក​អ្នក​មើល​កម្មវិធី​ទូរទស្សន៍​ផង ព្រមទាំង​ឆែក​អ៊ី​ន​ធើ​រ​ណេ​ត​លើ​អេ​ក្រង់​តែ​មួយ​បាន​យ៉ាង​រលូន​។ ឧទាហរណ៍ ៖ លោក​អ្នក​អាច​មើល​កម្មវិធី​ទូរទស្សន៍​ផង និង​សរសេរ comment ទៅ​មិត្តភក្តិ​នៅ​ក្នុង Facebook បាន​ផង​ដែរ​។

2. ​Easy convergence មាន​ភាព​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់
ប្រសិនបើ​អ្នក​ចូល​ចិត្ត​ប្រើប្រាស់​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​ច្រើន លោក​អ្នក​ប្រាកដជា​ពេញចិត្ត​ជាមួយ​ស្មា​ត​ធី​វី​ប្រភេទ​នេះ​។ ជាមួយនឹង​មុខងារ​ភ្ជាប់​ដ៏​លឿន (Quick Connect) អ្នក​អាច​ចែកចាយ​ឯកសារ ឬ​ការ​ធ្វើការ​ស្រាវជ្រាវ​រក​ឯកសារ​ផ្សេង​ៗ​ពី​ទូរទស្សន៍​ទៅ​ទូរស័ព្ទ​ដៃ និង​ពី​ទូរស័ព្ទ​ដៃ​ទៅ​ទូរទស្សន៍​បាន​ងាយស្រួល​។ ប្រសិនបើ​កំពុង​តែ​មើល​កម្មវិធី​ទូរទស្សន៍ អ្នក​មិន​ចាំបាច់​បិទ​កម្មវិធី​ទូរទស្សន៍​នេះ​នៅ​ពេល​ដែល​អ្នក​ចាក​ចេញពី​បន្ទប់​នោះ​ទេ អ្នក​អាច​ភ្ជាប់​មក​មើល​កម្មវិធី​នេះ បន្ត​នៅ​លើ​ទូរស័ព្ទ​ដៃ​វិញ​ម្តង​។ ដរាបណា​អ្នក​នៅ​ក្នុង​ទីកន្លែង​ណាមួយ​ដែល​មាន wireless  អ្នក​អាច​បន្ត​មើល​កម្មវិធី​ទូរទស្សន៍​នោះ ពី​កៀន ឬ​ជ្រុង​ណាមួយ​នៃ​ផ្ទះ​របស់​លោក​អ្នក​ក៏​បាន​។ 

3. ​Briefing on TV កំណត់ពេល​មើល​ព័ត៌មាន
ទូរទស្សន៍ SUHD អាច​ឲ្យ​អ្នក​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ និង​ការ​រំលឹក​នៅ​លើ​ទូរស័ព្ទ​របស់​លោក​អ្នក ។ នៅ​ពេល​ទូរស័ព្ទ​របស់​អ្នក​រោ​ទិ៍ ទូរទស្សន៍​ក៏​នឹង​បើក​ឲ្យ​ស្វ័យប្រវត្តិ ព្រមទាំង​បង្ហាញ​នូវ​ព័ត៌មាន និង​ការ​ព្យាករណ៍​អាកាសធាតុ​ថ្មី​តាម​រយៈ Google calendar ដូច្នេះ​អ្នក​អាច​ការពារ ឬ​ត្រៀមខ្លួន​សម្រាប់​រដូវភ្លៀង​ធ្លាក់​ជោកជាំ​។

4. CONTENT NEEDS មានកម្ម​វិធី​កម្សាន្ត​ច្រើន​ដែល​លោក​អ្នក​ត្រូវការ
នៅ​ពេល​ដែល​អ្នក​ចង់​ស្វែងរក​កម្មវិធី​កម្សាន្ត​ផ្សេង​ៗ​នៅ​លើ​ទូរទស្សន៍ SUHD វា​នឹង​បង្ហាញ​កម្មវិធី​ជា​ច្រើន​តាម​អ្វី​ដែល​លោក​អ្នក​ត្រូវការ​។ អ្នក​អាច​ទស្សនា​កម្សាន្ត​ដោយ​គ្មាន​ដែន​កំណត់​បាន​យ៉ាង​រីករាយ​។ ក្រៅពី​វី​ដេ​អូ​នៅ​លើ​អ៊ី​ន​ធើ​រ​ណេ​ត លោក​អ្នក​ក៏​អាច​ចូល​ទៅ​កាន់ការ​កម្សាន្ត​ផ្សេង​ៗ​ដែល​ភ្ជាប់​ជា​ស្រេច ជាមួយ​ទូរទស្សន៍ SUHD​។

5. ​Future-readiness ភាព​ទាន់​សម័យកាល
ជាមួយនឹង One Connect Box ទូរទស្សន៍ SUHD ត្រៀមខ្លួន​ជា​ស្រេច​សម្រាប់​ការ​ផ្លាស់​ប្តូរ​ថ្ងៃ​អនាគត​។ បច្ចេកវិទ្យា​ឈានមុខ​គេ​របស់ One Connect Box លោក​អ្នក​អាច update កម្មវិធី​ថ្មី​ៗ ហើយ​មិនបាច់​ប្តូរ​ទូរទស្សន៍​ពីរ​បី​ឆ្នាំ​ម្តង​។

សម្រាប់​ទូរទស្សន៍​ប្រភេទ SUHD ស៊េរី JS9500 ក៏​មាន​ភ្ជាប់​ជាមួយ​កាមេរ៉ា​សម្រាប់​ការ​និយាយ​តាម Skype និង​វី​ដេ​អូ conference ជាដើម​។ សាម​សុង​ស្មា​ត​ធី​វី​មាន​ភ្ជាប់​នូវ​មុខងារ​បញ្ជា​ដោយ​កាយវិការ (motion-sensor) និង​កាមេរ៉ា និង​ផ្តល់​នូវ​ទំនុកចិត្ត​បន្ថែម ដើម្បី​បញ្ជា​មុខងារ​មួយ​ចំនួន​នៅ​លើ​ទូរទស្សន៍​របស់​អ្នក​ដោយ​គ្រាន់តែ​ប្រើ​ដៃ​ជា​សញ្ញា​តែ​ប៉ុណ្ណោះ​។