ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​ចាយ​លុយ​1​ប៊ី​លាន​ដុល្លារ​សង់តំបន់​ឧទ្យាន​ឧស្សាហកម្ម​នៅ​ខេត្ត​ភាគ​ខាងត្បូង

8 ឆ្នាំ មុន

ប្រទេស​វៀតណាម ៖ សំណង់​ឧទ្យាន​ឧស្សាហកម្ម​ក្នុង​ទីក្រុង​មួយ​ដែល​មាន​ទំហំ​ទឹកប្រាក់​១​ប៊ី​លាន​ដុល្លារ បាន​ចាប់ផ្តើម​លេច​រូបរាង​ឡើង​កាលពី​ស​ប្តា​ហ៍​មុន​នៅ​ក្នុង​តំបន់​ភាគ​ខាងត្បូង ប្រទេស​វៀតណាម

ប្រទេស​វៀតណាម ៖ សំណង់​ឧទ្យាន​ឧស្សាហកម្ម​ក្នុង​ទីក្រុង​មួយ​ដែល​មាន​ទំហំ​ទឹកប្រាក់​១​ប៊ី​លាន​ដុល្លារ បាន​ចាប់ផ្តើម​លេច​រូបរាង​ឡើង​កាលពី​ស​ប្តា​ហ៍​មុន​នៅ​ក្នុង​តំបន់​ភាគ​ខាងត្បូង ប្រទេស​វៀតណាម គឺ​ស្រុក Chon Thanh ខេត្ត Binh Phuoc ។

គម្រោង​អភិវឌ្ឍន៍​នេះ​មានការ​ចូលរួម​ពី​ក្រុមហ៊ុន Becamex –Binh Phuoc JSC ដែល​ជា​សម្ព័ន្ធ​អាជីវកម្ម​រវាង​ក្រុមហ៊ុន Becamex IDC និង Song Be Rubber ឬ Becamex និង​ក្រុមហ៊ុន​ដទៃ​ទៀត ដែល​សង់​លើ​ផ្ទៃដី​៤.៦៣៣​ហិ​កតា ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ទាក់ទាញ​ការ​វិនិយោគ​ក្នុង​ទំហំ​ទឹកប្រាក់​៣​ពាន់​លាន​ដុល្លារ​នៅ​ពេល​បិទ​បញ្ឈប់​គម្រោង​នេះ ។

ក្នុង​ចំណោម​ផ្ទៃដី​នៃ​គម្រោង​ទាំងមូល មាន​ដី​២.៤៤៨​ហិ​កតា នឹង​ទុក​សម្រាប់​សង់​ឧទ្យាន​ឧស្សាហកម្ម​ដែល​នឹង​ផ្តោត​លើ​វិស័យ​ជាក់លាក់​នានា​ដូច​ជា គ្រឿង​អេ​ឡិច​ត្រូ​និក បច្ចេកវិទ្យា​ព័ត៌មាន ទូរគមនាគមន៍ អាហារ ផលិតផល​កែ​ច្នៃ​ផ្នែក​កសិកម្ម និង​មុខទំនិញ​ដទៃ​ទៀត ។

ចំណែក​លោក Nguyen Van Hung ប្រធាន​និង​ជា​អគ្គនាយក​គ្រប់គ្រង​ក្រុមហ៊ុន Becamex IDC បាន​ថ្លែង​ថា អគារ​ខ្វាត់ខ្វែង​ទាំងនេះ នឹង​ជួយ​ដល់​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​តំបន់កសិកម្ម ក៏​ដូច​ជា​ការ​ជួយ​ធ្វើ​ឲ្យ​ទៅ​ជា​លក្ខណៈ​ឧស្សាហកម្ម​(​ឧស្ស​ហូប​នី​យ​កម្ម​)​និង​ទំនើប​នី​យ​កម្ម​នៅ​ខេត្ត Binh Phuoc និង​តំបន់​ទូទៅ​ក្នុង​ប្រទេស​ផង​ដែរ ។

អគារ​នោះ​ដែរ​គឺ​មាន​ទីតាំង​ស្ថិត​នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​១៣​ដែល​ត​ភ្ជាប់​ជាមួយ​ប្រទេស​កម្ពុជា និង​ផ្លូវជាតិ​លេខ​១៤​ដែល​ឆ្ពោះទៅ​កាន់​តំបន់​ខ្ពង់រាប​ភាគ​កណ្តាល​ប្រទេស ។
Becamex បាន​សាងសង់​ឧទ្យាន​ឧស្សាហកម្ម​បី​ទៅ​បួន​ទីតាំង​រួច​មក​ហើយ​ដូច​ជា ៖ សួន​ឧស្សាហកម្ម​វៀតណាម​-​សិង្ហ​បុរី នៅ​ក្នុង​តំបន់​ជា​ច្រើន​ទូ​ទាំង​ប្រទេស​, Binh Duong Industrial Service  , Urban Complex, My Phuoc Industrial Park និង​សួន​ឧស្សាហកម្ម Bau Bang Industrial Park ជាដើម ៕