ប្រធានាធិបតីម៉ាលី លោក Amadou Toumani Toune ថ្លែងក្នុងសេចក្តីប្រកាសមួយថា លោកនាយករដ្ឋមន្ត្រី Modibo Sidibe បានសុំលាលែងចេញពីតំណែងកាលពីថ្ងៃទី៣០ មីនា កន្លងមក ហើយរដ្ឋាភិបាលថ្មីមួយ នឹងត្រូវបង្កើតឡើងក្នុងពេលឆាប់ៗខាងមុខនេះ ។ គេមិនបានដឹងពីមូលហេតុ ដែលបណ្តាលឱ្យលោក Modibo Sidibe សុំលាលែងចេញពីតំណែងទេ។
ការសុំលាលែងចេញពីតំណែងជានាយករដ្ឋមន្ត្រីរបស់លោក Modibo ធ្វើឡើងរយៈពេលមួយឆ្នាំ មុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ដែលលោកប្រធានាធិបតី Amadou Toumani Tourne ឱ្យដឹងថា នឹងរៀបចំឡើងនៅឆ្នាំ២០១២ ខាងមុខនេះ ។
លោក Modibo Sidibe កាន់តំណែងនាយករដ្ឋមន្ត្រីចាប់តាំងពីឆ្នាំ២០០៧មក ៕
ចែករំលែកព័តមាននេះ