ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក នុ​ត ពុធ​ដា​រ៉ា នាំ​យក​អំណោយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ចែក​ជូន​គ្រួសារ​ក្រីក្រ១៥​គ្រួសារ​

8 ឆ្នាំ មុន

​រាជ​ធានី​ភ្នំពេញ ​៖ លោក នុ​ត ពុធ​ដា​រ៉ា អភិបាល​ខណ្ឌ​ និង​ជា​ប្រធានកិត្តិយស​អនុសាខា​កាកបាទក្រហមកម្ពុជា​ខណ្ឌដង្កោ​ បាន​នាំ​យក​អំណោយ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​ សែន

​រាជ​ធានី​ភ្នំពេញ ​៖ លោក នុ​ត ពុធ​ដា​រ៉ា អភិបាល​ខណ្ឌ​ និង​ជា​ប្រធានកិត្តិយស​អនុសាខា​កាកបាទក្រហមកម្ពុជា​ខណ្ឌដង្កោ​ បាន​នាំ​យក​អំណោយ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​ សែន​ ប្រធាន​កាកបាទក្រហមកម្ពុជា ចែក​ជូន​ដល់​គ្រួសារ​ក្រីក្រ និង​ជន​ចាស់ជរាចំនួន១៥​គ្រួសារ ​កាលពី​វេលាព្រឹក​ថ្ងៃ​ទី​២១​ កញ្ញា ​​២០១៥ នៅ​ក្នុងសង្កាត់​រលួស ខណ្ឌដង្កោ​ ។

អំណោយ​​ដែល​ត្រូវ​​យក​ទៅ​ចែក​ជូន​ដល់​ជន​ក្រីក្រ​​ខាង​លើ ក្នុង​១​គ្រួសារ​ៗ​ទទួល​បាន អង្ករ​២៥​គីឡូក្រាម មី​១​កេស ត្រីខ​១០​កំប៉ុង ឃី​ត​១​កញ្ចប់​ (​មុង​១, សារុង​​១, ក្រមា​១,​ភួយ​១ និង​​ប្រាក់​​ចំនួន៣​ម៉ឺន​រៀល) ​។

នៅ​ក្នុង​ឱកាស​​នេះ​ដែរ លោក នុ​ត ពុធ​ដា​រ៉ា ​ក្នុង​នាម​ជា​ប្រធានកិត្តិយស​អនុ​សាខា​កាកបាទក្រហមកម្ពុជា​ខណ្ឌដង្កោ​ បាន​​ផ្តាំផ្ញើការ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន​ សែន នាយក​រដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា​ ជូន​ដល់​​​ប្រជាពលរដ្ឋ​ក្រីក្រ​ទាំងអស់ ​​ដែល​ជា​និច្ចកាល​សម្តេច​ទាំង​២ ​តែង​បាន​គិតគូរ​អំពី​ការ​លំបាក​របស់​​​ប្រជាពលរដ្ឋ​​ទូ​ទាំង​ប្រទេស​ ជា​ពិសេស​ ជន​ក្រីក្រ ជន​ងាយ​រង​គ្រោះ ជន​ចាស់ជរា អ្នក​ផ្ទុកមេរោគ​អេ​ដស៍ និង​ទុរគត​ជន​នានា មិនតែប៉ុណ្ណោះ​សម្ដេច​បានណែនាំ​ដល់​មន្ត្រី​ក្រោម​ឱវាទ​គ្រប់​ជាន់ថ្នាក់​ធ្វើ​យ៉ាងណា​ខិត​ឲ្យ​ជិត​​​ប្រជាពលរដ្ឋ ដើម្បី​បាន​ដឹង​ពី​សុខទុក្ខ​របស់​បងប្អូន ​និង​ផ្ដល់​ភាព​កក់ក្ដៅ​ជូន​បងប្អូន​ផង​ដែរ ​។

លោក​​អភិ​បាល​ខណ្ឌ​ ក៏​បាន​ផ្តាំផ្ញើ​ការ​សាកសួរ​សុខទុក្ខពី​សំណាក់​ លោក ប៉ា​សុ​ជាតិ​វង្ស ​អភិបាល​រាជធានី​ភ្នំពេញ​ និង​ជា​ប្រធាន​សាខា​កាកបាទក្រហមកម្ពុជា ​រាជធានី​ភ្នំពេញ ជូន​ដល់​​​ប្រជាពលរដ្ឋ​ទាំងអស់ សូម​ថែរក្សា​សុខភាព តាម​រយៈ​ការ​អនាម័យ​ការ​រស់នៅ ហូប​ស្អាត ផឹក​ស្អាត រស់នៅ​ស្អាត ដើម្បី​មាន​សុខភាព​ល្អ និង​រស់នៅ​បាន​យូរអង្វែង​ដើម្បី​បន្ត​មើល​ការ​អភិវឌ្ឍន៍ រីក​ចម្រើន​របស់​ប្រទេស​ជាតិបន្ត​ទៀត ​៕​