ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ញ់ប្រហារ​ទៀត​ហើយ​ក្នុង​អគារ​ការិយា​ល័យ ស្លា.ប់​៤​នាក់ ​មាន​កុមារ​ម្នាក់​ផងដែរ

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ បុរស​ម្នាក់​កាលពី​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ២០២១ បាន​បាញ់ប្រហារ​ក្នុង​អគារ​ការិយាល័យ​មួយ​នៅ​ទីក្រុង ORANGE ជាទី​ក្រុង​មួយ​ស្ថិតនៅ​ភាគ​ខាងត្បូង​ក្រុង​ឡូ​ស​អេ​ន​ចឹ​ឡេ​ស​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា ។ មនុស្ស​៤​នាក់​ក្នុង​នោះ​មាន​កុមារ​ម្នាក់ផង​បាន​ត្រូវ​ស្លា.ប់…

សហរដ្ឋអាមេរិក ៖ បុរស​ម្នាក់​កាលពី​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ២០២១ បាន​បាញ់ប្រហារ​ក្នុង​អគារ​ការិយាល័យ​មួយ​នៅ​ទីក្រុង ORANGE ជាទី​ក្រុង​មួយ​ស្ថិតនៅ​ភាគ​ខាងត្បូង​ក្រុង​ឡូ​ស​អេ​ន​ចឹ​ឡេ​ស​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា ។ មនុស្ស​៤​នាក់​ក្នុង​នោះ​មាន​កុមារ​ម្នាក់ផង​បាន​ត្រូវ​ស្លា.ប់ ។ មនុស្ស​ទី​៥​ម្នាក់​រង​របួស និងបញ្ជូន​ទៅ​មន្ទីរពេទ្យ ។

មូលហេតុ​នៃ​ការ​បាញ់ប្រហារ​នោះ​នៅ​មិន​ទាន់​ដឹង​នៅឡើយ​សម្រាប់​ពេល​នេះ ។ ខ្មាន់កាំភ្លើងរង​របួស​ដោយ​គ្រាប់កាំភ្លើង​របស់​ប៉ូលិស និង​បញ្ជូន​ទៅ​មន្ទីរពេទ្យ ។ ក្នុង​សេចក្ដី​ប្រកាស​មួយ​ប៉ូលិស​មិន​បាន​រាយការណ៍​ដោយ​លម្អិត​ពី​ជន​រង​គ្រោះ​​ក្នុង​សោកនាដកម្ម​នេះ​ឡើយ ។

ការ​បាញ់ប្រហារ​កើត​មាន​នា​វេលា​ម៉ោង​ប្រមាណ​ជា​១៧​និង​៣០​នាទី​ម៉ោង​ក្នុងស្រុក នៅ​ជាន់​ខាងលើ​ផុត​នៃ​អាគារ​តូច​មួយ​ដែល​ជា​កា​រិយា​​ល័យ ។ តាម​កាសែត​ឡូ​ស​អេ​ន​ចឺ​ឡេ​ស​ថែម​ថា ប៉ូលិស​បាន​លើក​ទៅ​កាន់​អគារ​នោះ ហើយ​រង​ការ​បាញ់ប្រហារ​និង​បាន​តបត​វិញ ។

ការ​បាញ់ប្រហារ​ថ្មី​នោះ​កើត​មាន បន្ទាប់​ពី​ការ​បាញ់ប្រហារ​២​នា​ពេល​ថ្មី​២​នេះ​នៅ​សហរដ្ឋ​អា​មេរិ​ក បណ្ដាល​ឲ្យ​មនុស្ស​ស្លា.ប់​ច្រើន​នាក់​ជម្រុញ​ឲ្យមានការ​ជជែក​ដេញដោល​គ្នា​ពី​ការ​សាយភាយអាវុធ​ក្នុង​ប្រទេស ។ កាលពី​ថ្ងៃ​ទី​២២​មីនា​ខ្មាន់កាំភ្លើង​ម្នាក់​បាន​បាញ់​សម្លា.ប់​មនុស្ស​១០​នាក់
ក្នុង​ផ្សារ​ទំនើប​មួយ​នៃ​ទីក្រុង BOULDER រដ្ឋ​កូ​ឡូ​រ៉ា​ដូ មិន​ដល់​១​ស​ប្ដា​ហ៍​ក្រោយ​ពី​បុរស​ម្នាក់បាន​បាញ់​សម្លា.ប់​មនុស្ស​៨​នាក់​ក្នុង​សា​ឡុ​ង
ម៉ាស្សា​អា​ស៊ី​៣​នៅ​ទីក្រុង​អា​ត្ល​ង់​តា​រដ្ឋ​ច​ច​ជៀ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ