ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ស្ថានភាព​លោកស្រី​ស៊ូ​ជី​ បច្ចុប្បន្ន​នេះ​យ៉ាងណា​ហើយ?

2 ឆ្នាំ មុន

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ លោកស្រី​អ៊ួ​ង​សាន់ ស៊ូ​ជី មេដឹកនាំ​ស៊ី​វិល​មី​យ៉ា​ន់​ម៉ា ដែល​ត្រូវ​ផ្ដួលរំលំដោយ​រដ្ឋប្រហារ​យោធា​ហាក់​មាន​សុខភាព​ល្អ​ក៏ទោះបី​លោកស្រី​ស្ថិត​ក្នុង​ការ​ឃុំឃាំង​ច្រើន​ស​ប្ដា​ហ៍​មក​ហើយ​ក្ដី ។ នេះ​ជា​ការ​អះអាង​កាលពី​ថ្ងៃទី​៣១ មីនា របស់​មេធាវី​លោកស្រី…

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ លោកស្រី​អ៊ួ​ង​សាន់ ស៊ូ​ជី មេដឹកនាំ​ស៊ី​វិល​មី​យ៉ា​ន់​ម៉ា ដែល​ត្រូវ​ផ្ដួលរំលំដោយ​រដ្ឋប្រហារ​យោធា​ហាក់​មាន​សុខភាព​ល្អ​ក៏
ទោះបី​លោកស្រី​ស្ថិត​ក្នុង​ការ​ឃុំឃាំង​ច្រើន​ស​ប្ដា​ហ៍​មក​ហើយ​ក្ដី ។ នេះ​ជា​ការ​អះអាង​កាលពី​ថ្ងៃទី​៣១ មីនា របស់​មេធាវី​លោកស្រី ។

ជាង​២​ខែ​មក​ហើយ​ក្រោយ​ពួក​យោធា​ដណ្ដើម​អំណាច និង​ការ​បង្ក្រាប​បង្ហូរឈាម ចលនាស្និទ្ធ​ប្រជាធិបតេយ្យ​ការ​គាបសង្កត់​របស់​អន្តរជាតិ​មាន​កាន់តែ​ខ្លាំង ជាមួយ​កិច្ចប្រជុំ​ថ្មី​របស់​ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប ។ លោកស្រី​ស៊ូ​ជី ជ័យ​លា​ភី​ពានរង្វាន់​ណូបែល​សន្តិភាព​ឆ្នាំ​១៩៩១ ត្រូវ​ចាប់ខ្លួន​ក្នុង​ពេល​ធ្វើ​រដ្ឋប្រហារ​យោធា​ថ្ងៃ​ទី​១ កុម្ភៈ ដោយ​លោកស្រី​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ចោទប្រកាន់​ជា​ច្រើន ពិសេស​ការ​ចោទប្រកាន់​ពី​បទ​ពុក​រលួយ ។

មេធាវី​លោកស្រី​លោក MIN MIN SOE បាន​ជួប​សន្ទនា​ជាមួយ​លោកស្រី តាម​វី​ដេ​អូ​អន​ឡាញ នៅ​ឯ​ស្នងការដ្ឋាន​ប៉ូលិស​ក្រុង​ណៃ​ពិដោ ។ លោកស្រី​ត្រូវ​បាន​នាំ​បង្ហាញខ្លួន​នៅ​មុខ​តុលាការ​ជា​ថ្មី​នា​ថ្ងៃ​ទី​១ មេ​សា តាម​រយៈ​វី​ដេ​អូ​អន​ឡាញ​។ សមាជិក​ទាំង​១៥​របស់​ក្រុមប្រឹក្សាសន្តិសុខ
អ​.​ស​.​ប បាន​រួម​ប្រជុំ​បន្ទាន់​ជា​សម្ងាត់​នា​ថ្ងៃ​ទី​៣១ មីនា ប៉ុនប៉ង​ផ្ដល់​ចម្លើយ​រួម​មួយ​ចំពោះ​វិបត្តិ ។ អ​.​ស​.​ប មានការ​ខ្វែងគំនិត​គ្នា​ដោយ​សហ​រដ្ឋអាមេរិក និង​អង់​គ្លេ​ស​ប្រកាស​ពី​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​ៗ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ខណៈ​ចិន និង​រុ​ស្ស៊ីបដិសេធ​មិន​ថ្កោលទោស​ជា​ផ្លូវការ​ចំពោះ​រដ្ឋប្រហារ ។ ក្រុង​មូ​ស្គូ​ចង់​រហូត​ដល់​ពង្រឹងកិច្ច​សហប្រតិបត្តិការ​យោធា​ជាមួយ​របប​ថ្មី​ទៀតផង ។

ឆ្លៀតពេល​មានការ​ខ្វែងគំនិត​គ្នា​នោះ​ពួក​ឧត្ដមសេនីយ៍​បាន​បន្ត​ការ​បង្ក្រាប​បង្ហូរឈាម​ពួក​បាតុករ​ដោយ​មនុស្ស​៨​នាក់​ទៀត​បាន​ត្រូវ​បាញ់​សម្លា.ប់ កាលពី​ថ្ងៃ​ទី​៣០​មីនា​ដោយ​កងកម្លាំង​សន្តិសុខ​។ នា​ថ្ងៃ​ទី​១​មេ​សា​បេសកជន​អ​.​ស​.​ប​សម្រាប់​មី​យ៉ា​ន់​ម៉ា បាន​ប្រកាស​អាសន្ន ពី​គ្រោះ​ថ្នាក់ នៃ​សង្គ្រាម​ស៊ី​វិល​មួយ​និង​ការ​បង្ហូរឈា.ម​កាន់តែ​ខ្លាំង​ក្នុង​ប្រទេស​នេះ​។ មនុស្ស​ជាង​៥៣០​នាក់​ហើយ ក្នុង​នោះ​មាន​និស្សិត ក្មេង​ជំទង់​និង​កុមារ​ច្រើន​នាក់ បាន​ត្រូវ​សម្លា.ប់​ដោយ​កងកម្លាំង​សន្តិសុខ​។ អំពើ​ហិង្សា​ប្រឆាំង​ជន​ស៊ី​វិល នាំ​ឲ្យ​មានការ​ផ្ទុះ​កំហឹង ក្នុង​ចំណោម​ក្រុម​ឧទ្ទាម​ជនជាតិភាគតិច ប្រមាណ​ជា​២០​ក្រុម​នៅ​មី​យ៉ា​ន់​ម៉ា​។ ក្រុម​ឧ​ទា្ទ​ម​មួយ​ចំនួន​បាន​ធ្វើការ​វាយប្រហារ ប្រឆាំង​ប៉ូលិស​និង​កងទ័ព នាំ​ឲ្យ​មានការ​តបត​វិញ តាម​រយៈ​ការ​វាយប្រហារ​តាម​អាកាស​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ